សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ហើយ​ថា បើ​ការអភិវឌ្ឍន៍​នោះ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ត្រូវ​បញ្ឍប់​ជា​បន្ទាន់​

ខេត្ត​ព្រះសីហនុ  ៖ ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​បច្ចុប្បន្ន​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព លួច​ប្លន់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​និង​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ប្លន់​យក​ដី​ភ្នំ  របស់​រដ្ឋ​យ៉ាង​អនាធិបតេយ្យ​ជា​ទីបំផុត​ក្នុង​ខេត្ត​ព្រះសីហនុ គេ​សង្កេតឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ហាក់​មិន​ខ្ចី​យកចិត្តទុកដាក់​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​នោះ​ទេ​។​

​កន្លងមក​សម្ដេច​តេជោ​ហ៊ុន​សែន​បាន​ដាក់បទបញ្ជា ដល់​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​និង​អំពើពុករលួយ​ដូច ជាការ​ការបំផ្លាញ​ព្រៃឈើ​ការកាប់​ទន្ទ្រាន​យក​ដីធ្លី​របស់​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធ​ជាដើម​។​ល​។​និង​ត្រូវ​នាំគ្នា​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ជាបន្ទាន់​បើ​មិន​ដូច្នេះ​ទេ​ភារកិច្ច​នេះ និង​ប្រគល់ឲ្យ​តុលាការ​ជា​អ្នក​ចាត់ការ​តាម​និតិ​វិធី​តាម​ផ្លូវច្បាប់​ទោះបី ជា​ជន​នោះ​ពាក់​ផ្កាយ​ឬ​ពាក់​លោក​ខែ​ក៍ដោយ​។​

​ជាក់ស្តែង​ករណី​ទំនាស់​ដីធ្លី​ចំនួន​៧១​ហិកតា​នៅ​ភូមិ​គគីរ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ដែល​បាន​អូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ នោះ​បាន​ឈាន​ដល់​ការប្រើ​អំពើហិង្សា​ដាក់គ្នា​រវាង​សមត្ថកិច្ច​ចម្រុះ ដែល​ចុះ​ទៅ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​និង​ប្រជាពលរដ្ឋ​ដែល​ពួក គាត់​អះអាង​ថា​ជា​អ្នក​ចាញ់ក្តី​និង​ជា​ជនរងគ្រោះ​ដោយសារ​ឧកញ៉ា​ស៊ី គង់​ទ្រី​វ​និង​ប្រពន្ធ​ឈ្មោះ​ហុង​ស៑ួន​បាន​យក​ប័ណ្ណ​ស្លាបមាន់​ដែល​គេ​និរា ក​រណ៍​ចោល​យក​ទៅ​ប្តឹង​ប្រជាពលរដ្ឋ​ដោយ​អំណាច​ទឹកប្រាក់​គឺ​ឧកញ៉ា ស៊ី​គង់​ទ្រី​វ​និង​ប្រពន្ធ​ឈ្មោះ​ហុង​ស៑ួន​ឈ្នះក្តី​ទាំង​៣​សាលាជម្រះក្តី​។​

​ប្រជាពលរដ្ឋ​បាន​អះអាងថា​ពួកគាត់​មក​រស់នៅ​លើ​ដី​នេះ​ជា​យូរ​ឆ្នាំ ហើយក៏​ជា​ដី​របស់​ឧទ្យាន​ជាតិ​ដែល​សម្តេច​តេជោ​ហ៊ុន​សែន​កាត់​ឲ្យ​ប្រ ជា​ពលរដ្ឋ​ប៉ុន្តែ​ពួកគាត់​ចេះ​តែ​រស់នៅ​ដោយ​មិន​បាន​ធ្វើ​ប្លង់​ឬ​ប័ណ្ណកម្មសិទ្ធិ ដូចៗ​គ្នា និង​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ ភូមិ​-​ឃុំ ដឹងឮ ។ ផ្ទុយ​ទៅវិញ​ក្រោយពី​សម្តេច​តេជោ​ហ៊ុន​សែន​កាត់​ដីនោះ​ឲ្យ​ប្រជាពលរដ្ឋ ស្រាប់តែ​មេ​ឈ្មួញ​ស៊ី​គង់​ទ្រី​វ​និង​ប្រពន្ធ​ឈ្មោះ​ហុង​សួ៑ន​បាន​យក​ប័ណ្ណ ស្លាបមាន់​ដែល​ពួកគាត់​បាន​នាំគ្នា​រិះគន់​ថា​ប័ណ្ណ​នោះ​ត្រូវបាន​និរាករណ៍ ហើយ​ហេតុ​អី​យកទៅដាក់​ប្តឹង​នៅ​តុលាការ​ទាំង​៣​ថ្នាក់​ឈ្នះ​ប្រជាពលរដ្ឋ ហើយ ពួក​គាត់​ក្លាយជា​ជនរងគ្រោះ​ទៅ​វិញ​។​

​បញ្ហា​រឿងក្តី​នេះ អាច​ជា​ចំណុច​ក្តៅគគុក​មួយ ខណៈ​ប្រជាពលរដ្ឋ​រងគ្រោះ​បាត់បង់​ដី​លំនៅឋាន ហើយ​អ្នក​មានទ្រព្យ​ឈ្នះក្តី​ទិញ​ដី​នេះ​មកពីណា ជំនាញ​ផ្នែក​ណា​ចេញ​ប័ណ្ណ​ឲ្យ បើ​ជា​ដី​ស្ថិត​ក្នុង​ដែន​ឧទ្យាន​ជាតិ ពិសេស​សម្តេច​តេជោ ហ៊ុន សែន កាត់​ឲ្យ​ប្រជាពលរដ្ឋ មិនមែន​ប្រគល់​ឲ្យ​បុគ្គលឧក​ញ៉ា ស៊ី គង់​ទ្រី​វ និង​ប្រពន្ធ​ឈ្មោះ ហុង ស៊ួន ជា​កម្មសិទ្ធិ​ផ្តាច់មុខ​នោះទេ ។​

​ករណី​នេះ​បាន​ផ្ទុះ​កើតឡើង​ជា​អំពើហឹង្សា​រវាង​ប្រជាពលរដ្ឋ​និង ក្រុម​កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ បាន​ប្រើ​អាវុធ​ស្វ័យប្រវត្តិ បាញ់​ប្រហារជីវិត​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ បណ្តាលឲ្យ​ស្លាប់ ០១​នាក់ និង​ចាប់ខ្លួន ០៧​នាក់ ដើម្បី​ប្លន់​យក​ផ្ទះ និង​ដី​លំនៅដ្ឋាន​ពួកគាត់​។ ហេតុការណ៍​នេះ បាន​កើត​ឡើង​ថ្ងៃ​ទី​២៤/0១/២០១៩​នេះ​ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​គួររំលឹកថា ការបាញ់ប្រហារ​សម្លាប់​ប្រជាពលរដ្ឋ និង​ការចាប់ខ្លួន​នេះ កើតចេញ​ពី​ទំនាស់​ដីធ្លី រវាង​លោកជំទាវ ហុង ស៊ួន និង​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ ជាមួយ​ប្រជាពលរដ្ឋ ជិត ៥00​នាក់​។​

​ពលរដ្ឋ​បាន​លេីក​ឡេ​ី​ង​ថា ការបាញ់ប្រហារ សម្លាប់​ប្រជាពលរដ្ឋ និង​ការចាប់ខ្លួន​នេះ គឺជា​ការបញ្ជា​របស់​លោក​ជំទាវ ហុង ស៊ួន និង​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ​។​

​ជុំវិញ​រឿ​វ​រ៉ាវ​នៃ​ការបាញ់ប្រហារ សម្លាប់​ប្រជាពលរដ្ឋ និង​ការចាប់ខ្លួន​នេះ ពី​ទំនាស់​ដីធ្លី​នេះ សារព័ត៌មាន​យើង មិនអាច​សុំ​ការ​ស្រាយ​បំភ្លឺ​ពី​កងកម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ ក៏​ដូច​លោកជំទាវ និង​លោក​ឧកញ៉ា បានទេ នៅ​ថ្ងៃ​ចេញ​ផ្សាយ​នេះ​៕

m190126b1 m190126b2 m190126b3 m190126b4

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.