សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បែកធ្លាយ​មេបញ្ជាការរង​ខេត្តតាកែវ ចាប់​អ្នក​ភ្នាល់​ល្បែង​ជល់​មាន់ ជំរិត​ទារលុយ​ម្នាក់​១​ពាន់​ដុល្លារ ជា​ថ្នូរ​នៃ​ការដោះលែង​?

ខេត្តតាកែវ ៖ យោង​ប្រភពពី​ក្រុម​អ្នក​ញៀន​ល្បែង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត បាន​អះអាង​ថា PM​ចាប់​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ជំរិត​ទារ​លុយ​អស់​ម្នាក់ៗ​១,០០០$ រីឯ​ម៉ូតូ​១​គ្រឿង​អស់​២០០$ ទើប​មក​ផ្ទះ​វិញ​បាន​។​

​ការអះអាង​បែប​នេះ​បន្ទាប់ពី​មាន​ការបង្ក្រាប​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍ ពី​សំណាក់​ក្រុម​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្តតាកែវ ។​ហើយ​ក៏​ផ្ទុះ​រឿង​មិន​ប្រក្រតី​មួយ​ដោយ​មាន​ការ​ចោទ​ចំៗ​មកលើ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ ទទួល​ផែន​យុត្តិធម៌ ថា​បាន​ជំរិត​ទារលុយ​ពី​ពួកគាត់​យ៉ាងច្រើន ជា​ថ្នូរ​និង​ការដោះលែង​ឲ្យមក​ផ្ទះ​?​។​

​ប្រតិបត្តិការ​នោះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៧​នាក់ និង​ម៉ូតូ​២៧​គ្រឿង ប៉ុន្តែ​ម៉ូតូ​ទាំង​នោះ​ខ្លះ​ត្រូវបាន​ដោះលែង​រីឯ​ខ្លះ​ទៀត​នៅ​រក្សាទុក​។​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជាក់ថា លោក ង៉ែត ចាន់​ធី បាន​ជំរិត​ទារប្រាក់​ពី​ពួក​ខ្លួន​អស់​ម្នាក់​១,០០០$ ជា​កំហិត​ទើប​អាច​ទៅផ្ទះ​វិញ​បាន​។​លើសពីនេះទៅទៀត​មន្ត្រី​PM​រូបនេះ​បាន​កំណត់​ទារ​យក​ពី​ម៉ូតូ​ទាំង​២៧​គ្រឿង​អស់​១​គ្រឿង​តម្លៃ​២០០$ ទើប​ឲ្យ​យក​ទៅ​ផ្ទះ​បាន​។​

​សេចក្ដីរាយការណ៍​បានឲ្យដឹង​ទៀត​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ មាន​អ្នកខ្លះ​គ្រាន់តែ​ទៅ​អង្គុយលេង​ផឹក​កាហ្វេ មិនបាន​លេងល្បែង​ភ្នាល់មាន់​តាម​កញ្ចក់​ទូរទស្សន៍ ក៏​ត្រូវ​រង​ការចាប់ខ្លួន​ជម្រិត​ទារលុយ​ពី​លោក​មេបញ្ជាការរង​ដែរ ខណៈពេល​ដោះខ្លួន​ចង់​មក​ផ្ទះ​។​

​គួ​រម្លឹកថា កាលពី​វេលា​ម៉ោង​១៥​និង​១៥​នាទី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ចំណុច​ភូមិ​វះ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។​លោក ង៉ែត ចាន់​ធី មេបញ្ជាកា​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​តាម​កញ្ចក់​ទូរទស្សន៍​។​ក្នុងនោះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៧​នាក់ និង​ម៉ូតូ​២៧​គ្រឿង ប៉ុន្តែ​ម៉ូតូ​ទាំង​នោះ​ខ្លះ​ត្រូវបាន​ដោះលែង​រីឯ​ខ្លះ​ទៀត​នៅ​ទេ​។​

​ក្រោយ​ការចាប់ខ្លួន​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩​នេះ​បែរជា​លេចឮ​ដំណឹង​ថា លោក​មេបញ្ជាការរង​ប៉េអឹម​មួយ​រូប​នេះ​ថា បាន​ជំរិត​ទារលុយ​ពី​ពួក​គាត់​យ៉ាង​ក្រាស់ក្រែល​ទៅវិញ​ជា​ថ្នូរ​នឹង​ការយក​ម៉ូតូ​ឬ​ដោះលែង​ឲ្យ​ត្រឡប់​ទៅផ្ទះ​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​និង​លោក​ង៉ែត​ចាន់​ធី​មេបញ្ជាការរង​បាន​នោះទេ​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​សូម​ឲ្យ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេត្តា​ជួយ​រក​យុត្តិធម៌ ឲ្យ​ពួកគាត់​ផង ដោយសារ​តែ​ការភ័យខ្លាច​ពេក ពួក​ត្រូវ​បង្ខំចិត្ត ឲ្យ​សាច់ញាតទៅ​ខ្ចីបុល​គេ​។​ដើម្បី​រំដោះ​ខ្លួន ហើយ​គ្រួសារ​នី​មួយៗ​សុទ្ធតែ​ជំពាក់​បំណុល​គេ​ពី​ទៅ​បី​ស្ថាប័ន​ទៀតផង គ្មាន​អ្វី​ទីពឹង​ឡើយ មិន​សម​ណា​ជំរិត​ទារលុយ ពី​ពួកគាត់​បាន​សម្រេច​បែប​នេះ​សោះ​? ៕

 

m190126a2

m190126a1

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.