សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ពិធី​ប្រកាស​ចូល​កានតំណែង​ប្រធាន សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយ​មាន ជ័យ​ថ្មី​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ មាន​ធ្វើ​ពី​ធី​ប្រកាស​តែងតាំង​លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​ផ្ទេ​ភារកិច្ច​ជា​ប្រធាន​សាខាគយ រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ជំនួស​លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ចាស់ ត្រូវបាន​ចូល​និវត្ត និង​តែងតាំង​លោក ងួន កុសល់ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ផែស្ងួត អ៊ុយញ៉ុង ភ្នំពេញ​ត្រូវបាន​ផ្ទេ​ភារកិច្ច​ជា​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជំនួស​លោក​ហ៊ុយ សុជាតិ ប្រធាន​ការិយ៉ាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ចាស់ ត្រូវបាន​ផ្លាស់ប្តូរ​ទទួល​ភារកិច្ច​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល​និង​គ្រប់គ្រង​នៃ​សាខា គយ​និង​រដ្ឋាករ​ខេត្ត​មណ្ឌល​គី​រី ។​

​លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ចាស់ ដែល​ចូល​និវត្តន៍​បាន​មានប្រសាសន៍​រាយការណ៍​ថា​៖​ខេត្ត​បន្ទាយមានជ័យ​ក្នុង​អំឡុង​ឆ្នាំ​២០១៨.២០១៩​មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ខេត្ត បន្ទាយមានជ័យ​បាន​ប្រមូល​ពន្ធ​ក្នុង​រយៈពេល​១​ថ្ងៃ​បាន​ជាង​១​លាន ដុល្លារ​ក្នុង​១​ខែ​ប្រមូល​បាន​ជាង​៣០​លាន​ដុ​លា្ល​រ​។​

​លោក នូ ស៊ីថា ប្រធាន​សាខា​គយ​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ថ្មី​បាន​ប្តេជ្ញាចិត្ត​ថា ៖ ក្រោយពេល​ប្រកាស​ចូល​កាន់​ភារកិច្ច​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ នឹង​សហការ​គ្នា​ឲ្យបាន​ល្អ​និង ផ្ទៃក្នុង​ដើម្បី​ធ្វើ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​គយ និង​រដ្ឋាករ​។​

​លោក ផា អេង​វ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រី​គយ​និង រដ្ឋាករ​ក្រោយពេល​ប្រកាស់​ទទួល​ភារកិច្ច​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​និង​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​បណ្ឌិត​គុណ​ញឹម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​កោត​ស​សើរ​ចំពោះ​មន្ត្រី​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​សហ ការ​គ្នា​ល្អ​ជាមួយ​មន្ត្រី​រាជការ​និង​កងកម្លាំង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​បាន​ល្អ​ប្រសើរ​គួរឲ្យគត់សម្គាល់ ៕

 

m190122a1 m190122a3 m190122a2

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.