សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ល្បែងស៊ីសង​បញ្ជល់មាន់ បៀ​រ អាប៉ោង យូគី បើក​លេង​ជ្រក​ក្រោម​ស្លាក​យីហោ​កាស៊ីណូ​ទំនង​មាន​ភាគហ៊ុន លោក​មន្ត្រី​ធំៗ​នៅ​ពីក្រោយ​ចាំ​ការពារ​ទើប​បើក​លេង​បាន​យ៉ាង​រលូន !

​ខេត្ត​ត្បូងឃ្មុំ​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្ន​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​កំពុង​ត្រូវ​គេ​បើក​លេង​យ៉ាង​គគ្រឹក​គ្រេង​នៅ​ខាងក្រោយ​កាស៊ីណូ​ភូមិ​យើង ជ្រក​ក្រោម​ស្លាក​យីហោ​កាស៊ីណូ មាន​លោក​ស្រ៊ុន​ជា​អ្នកគ្រប់គ្រង​និង​មេការ​ធំ​ឈ្មោះ ណាន ជា​អ្នក​កាង​ល្បែងស៊ីសង​ទាំងនោះ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ដោយសារ​ល្បែងស៊ីសង​ដូចជា បញ្ជល់មាន់ បៀ​រ អាប៉ោង និង​យូគី​ត្រូវ​គេ​បើក​លេង​ក្នុង​ទ្រង់ទ្រាយ​ធំ​សំបើម បែបនេះ​ទើប​នៅក្នុង​មូលដ្ឋាន​កើតមាន​បទល្មើស​ផ្សេងៗ​យ៉ាង​ពេញបន្ទុក​ដូចជា អំពើចោរកម្ម និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជាដើម​។ ប្រជាពលរដ្ឋ​បន្តទៀតថា បច្ចុប្បន្ន​នៅ​ក្នុង​មូលដ្ឋាន​មាន​ករណី​ចោរលួច​គោ​ក្របី​អ្នកស្រុក​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ហើយ​អ្នកភូមិ​ខ្លះ​បាន​យក​ប្លង់​ដី ប្លង់​ផ្ទះ ទៅ​បញ្ចាំ​ដើម្បី​យក​លុយ​លេង​ល្បែងស៊ីសង​ចាញ់​អស់​ជា​បន្តបន្ទាប់​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ ថ្នាក់ស្រុក ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ថា ពួក​គេ​គ្មាន​លទ្ធភាព​បង្ក្រាប​ល្បែងស៊ីសង​ដែល​កើតឡើង​យ៉ាង​រាលដាល​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ទេ ព្រោះ​អ្នក​បើក​ល្បែងស៊ីសង​មាន​អំណាច​ខ្លាំង​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។​

​ជាក់ស្ដែង​ទាំង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​មិន​ហ៊ាន​ប៉ះពាល់​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ខាងក្រោយ​កាស៊ីណូ​ភូមិ​យើង​នោះដែរ បើទោះបី​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ​សង្គម​យ៉ាងណាក៏ដោយ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​។​

​មតិ​ភាគច្រើន​ថា ប្រហែល​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​សំណាក់​អ្នក​បើក​ល្បែងស៊ីសង​ខាងក្រោយ​កាស៊ីណូ​ភូមិ​យើង ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។​

​ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ថា មកដល់​ពេលនេះ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក វ៉ា សារិទ្ធ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ អាច​ត្រូវ​ថ្នាំ​លោក​ស្រ៊ុន អ្នកគ្រប់គ្រង​ល្បែង​ដ៏​ធំ​នៅ​ខាងក្រោយ​ផ្ទះសំណាក់​ភូមិ​យើង ទើប មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង នោះឡើយ​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ឲ្យបាន​កាន់តែ​ឆាប់​គឺ​កាន់តែ​ល្អ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ បណ្ដោយឲ្យ​ល្បែងស៊ីសង​រាលដាោល​កាន់តែ​ខ្លាំងឡើងៗ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ភាពកក់ក្ដៅ​ក្នុង​ការរស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​រឺក៏​យ៉ាងណា​?​។​

​ទាក់ទិន​រឿង​ល្បែងស៊ីសង បញ្ជល់មាន់​អាប៉ោង ដ៏​ធំ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ក្រោយ​ផ្ទះសំណាក់​ភូមិ​យើង ដែល​គ្រប់គ្រង​ដោយ​លោក ស្រ៊ុន ខាងលើ អង្គភា​យើង មិនអាច​សុំ​ការបំភ្លឺ​ពី លោក ជាម ចាន់​សោភ័ណ្ឌ អភិបាល លោក បែន រ័ត្ន​ស្នងការ​និង​លោក វ៉ា សារិទ្ធ មេ​បញ្ជា​រការ​រាជ​អាវុធហត្ថ​ខេត្ត បានទេ នៅ​ថ្ងៃ​ចេញផ្សាយ សារព័ត៌មាន​យើង​និង​ព្យាម​បន្ត​លេខ​ក្រោយ​ទៀត​

m190115b0 m190115b1 m190115b2 m190115b3 m190115b4 m190115b5 m190115b6 m190115b7 m190115b8 m190115b9 m190115b9a

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.