សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​ក្រឡាហោម ស ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​៖​ទទួលស្គាល់​ពី​ការកាប់​ឈើ​ពី​ក្រៅ​បន្លំ​ចូល​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បន្ទាប់​ក្រុមហ៊ុន​បិទទ្វារ​ទឹក​

ខេត្ត​ក្រចេះ ៖ រថយន្ត​យី​ឌុប​ដឹកឈើ​អារ​ប្រភេទ​លេខ​១ រាប់រយ​ម៉ែត្រគូប នាំ​យក​ចេញ​ពី​ឃ្លាំង​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន ក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​ដឹក​ជញ្ជូន​តាម​ក្បួន​ខ្សែ​រថយន្ត​យី​ឌុប​ចំនួន​១៤​គ្រឿង​រត់​បន្តកន្ទុយ​គ្នា​តាម​ផ្លូវជាតិ​លេខ​៧ ត្រូវបាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ឃាត់​ត្រួតពិនិត្យ​ឯកសារ​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ដែល​គេ​និយាយថា សង្ស័យ​ជា​ឈើ​របស់​ឧកញ៉ា ជ័យ ដែល​ទទួលបន្ទុក​ឈើ បាត​អាង​សេ​សាន​ក្រោម​២ ខេត្តស្ទឹងត្រែង​ព្រោះ​គេ​ឃើញ​ឧកញ៉ា ជ័យ នៅ​ទីនោះ​ជាប់លាប់​។​

​ក្រោយ​ការចុះ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅ​ខេត្ត​ក្រចេះ លើ​ក្បួន រ​ថយ​ន​យី​ឌុប្ត​ដឹកឈើ​ទាំងនេះ ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​បាន​អះអាងថា ការដឹកជញ្ជូន​ឈើ នេះ គឺ​មាន​ច្បាប់​អនុញ្ញាតិ​ឲ្យ​ដឹក​ជញ្ជូន​ទៅ​តាម​តំបន់​គោលដៅ​ក្នុង​ប្រទេស​ត្រឹមត្រូវ​។​

​ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ ដឹក​ជា​ខ្សែ​រថយន្ត​បង្ក​ឲ្យមាន​ការចាប់អា​រម្ម​ណ៍​ពី​មហាជន​នេះ ត្រូវបាន​គេ​និយាយថា ជាការ​របើក​ឆាក​បន្ត​រ​នៃ​ថ្ងៃ​ដឹកជញ្ជូន​លើក​ដំបូង​ពី​ឈើ​ដែល​សង្ស័យ​កាប់​ចេញពី​តំបន់​ផ្សេងៗ​នាំ​ចូល​មក​ស្តុក​ទុក​ក្នុង​បាត​អាង​ឱ្យ​ក្លាយជា​ឈើ​ស្របច្បាប់ ដែល​ត្រូវ បាន​នាំ​ចេញ​ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន ក្រោម​២​នៅ​ខេត្ត​ស្ទឹងត្រែង ក្រោយ​ស្ថានភាព​ការដឹកជញ្ជូន​ត្រូវ​បាន​ជាប់គាំង​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ ព្រោះ​បើ​និយាយ​ពី​ឈើ​បាត​អាង​វា​មិន​ដែល​មាន​សល់​ច្រើន​ម្ល៉ឹងៗ​ទេ ដែល​ដឹក​ចេញ​មួយ​លើក​នេះ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​ក្នុង​ពិភព​ឈ្មួញ​ឈើ​ដុះ​ស្លែ​គ្រា​ក់ៗ​។​

​ក្រុមមន្ត្រី​ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​បាន​អះអាង​ប្រាប់​ឲ្យដឹង​ទៀតថា រថយន្ត​ធុន​ធំ​ទាំង នេះ​មាន​ចំនួន​១៤​គ្រឿង បាន​ផ្ទុក​ឈើ​អារ​លេខ​១ ចំនួន​ជាង​១៨​ម៉ែត្រគូប​ក្នុង​១​រថយន្ត និង​មាន ច្បាប់​អនុញ្ញាតិ​ឲ្យ​ដឹក​ជញ្ជូន​នាំ​ចេញ​ពី​រោង​ម៉ាស៊ីន​អារ​កែច្នៃ​បណ្តោះអាសន្ន​នៅ​តំបន់​បាត​អាង ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បន្ត​នាំ​ឆ្ពោះ​យកទៅ​គោលដៅ​នៅ​ខេត្ត​ស្វាយរៀង​។​ប្រជាពលរដ្ឋ លើកឡើងថា ឈើ​បាត​អាង​ឯណា​ដឹក​មិនចេះ​អស់នោះ​។ សង្ស័យ «​កន្ទេល​ធំ បន្លំ​ដេក​» ដោយ​មាន​សមត្ថ​កិ​ច​ខិលខូច្ច​មួយចំនួន​ជួយ​បិទបាំង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ទើប​ត្រូវ​ជាង ។​

យោង​ប្រភពពី​ក្រុម​កម្មករ​នៅ​ការដ្ឋាន​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​អះអាងថា ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​នៃ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅតែ​កើតមាន បើ​ទោះបីជា​សម្ដេច ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​បញ្ជា ឲ្យ​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ ចុះ​ស៊ើបអង្កេត​ក៏​បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដ៏​ដែល​។​

​ប្រភព​ពី​កម្មករ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​បាត​អាង គឺ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​មន្ត្រី​អាវុធហត្ថ​ប្រចាំ​នៅ​តំបន់​នោះ យាមកាម​យ៉ាង​ហ្មត់ចត់​។

​ប្រភព​ដដែល​បន្ថែមថា បច្ចុប្បន្ន​ឈើមូល​ដែល​នៅ​សេសសល់ ជា​ច្រើន​ពាន់​ម៉ែត្រគូប ដែល​ឋិត​ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង ដឹក​មក​ស្តុក​ទុក ច្រើន​ខែ​មក​ហើយ គឺ​មាន​មន្ត្រី​អាវុធហត្ថ យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន​។ លោក​ថា ផ្នែក​ខ្លះ​តាម​បណ្ដោយ​ទន្លេសេសាន ក៏​មាន​ការ​កាប់រំលំ​ឈើមូល​ដឹកជញ្ជូន​ចូល​ការដ្ឋាន ក្រុមហ៊ុន​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ដែរ ៖ «​ការ​អារឈើ និង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​អម​សងខាង​ទំនប់​ខាងជើង និង​ខាងត្បូង​នៅតែ​កើតមាន ជា​ហូរហែ​។ អ្នក​ហាម​ចេះ​តែ​ហាម អ្នក​ធ្វើ​ចេះតែធ្វើ​»​។​

​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​ផ្ទៃដី ៣៦.០០០ ហិកតារ ឋិត​ក្នុង​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associate Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។​

​កន្លងទៅ សម្ដេច ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ   បាន​ថ្លែង​ទទួលស្គាល់​ពី​ការកាប់​ឈើ​ពី​ខាងក្រៅ បន្លំ​ចូល​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក​កម្ពស់ ៧០ ម៉ែត្រ​ជា​យូរ​មក​ហើយ​។ សម្ដេច ក្រឡា​ហោម បាន​ស្នើឲ្យ​អាជ្ញាធរ​ជំនាញ​គួរពិនិត្យមើល​អាជីវកម្ម​នេះ​ឡើង​វិញ ក្រោយពី​សម្ដេច ទទួល​បាន​លិខិត​មួយច្បាប់ ទាក់ទិន​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​៖ «​ខ្ញុំ​សួរ​ហាស សារ៉េត ទៅ​ប្រមូល​បាត​អាង​អី​ទៀត បើ​បាត​អាង​សល់​ទឹក ៧០ ម៉ែត្រ​។ វា​មិនមែន​សម្អាត​បាត​អាង វា​ទៅ​កាប់​ឈើ​នៅ​អី​ណាណី ថា​សំអាត​បាត​អាង​។ វា​រី​អគ្គិសនី​ធ្វើ​យូរហើយ នៅតែ​សំអាត​បាត​អាង​មិនទាន់​ចប់​»​។​

​ប្រជាពលរដ្ឋ និង មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​តំបន់​ឆ្ងាយ រួច​បន្លំ​ចូល​បាត​អាង​បាន​កើតមានឡើង​ជា​ប្រព័ន្ធ​ច្រើន​ឆ្នាំ​មកហើយ នៅ​ពុំទាន់​មាន​ស្ថាប័ន​ជាតិ​ណា​មួយ​បង្ហាញ​ជំហ៑រ​ច្បាស់លាស់​ស៊ើបអង្កេត ឲ្យមាន​ការទទួលខុសត្រូ​វ​នោះទេ​។​ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ឧកញ៉ា​ជ័យ​និង​លោក​ឧកញ៉ា​គិត​ម៉េង​បាន​នោះ​ទេ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​។​សារព័ត៌មាន​យើង​រងចាំ​រាល់​ការស្នើសុំ​បកស្រាយ នៅ​ម៉ោង​ធ្វើការ​៕

 

m190109a1 m190109a2 m190109a3 m190109a4

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.