សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ក្រុម​ឈ្មួញ​បាន​ធ្វើ​ការដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ប៉ុស្តិ៍​ជ័យ​ឃ្លាំង​!

ខេត្ត​ក្រចេះ​៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ក្រុម​ឈ្មួញ​បានសម្រុក​ដឹកជញ្ជូន​ឈើ​ប្រណិត ទាំង​ថ្ងៃ​ទាំង​យប់​តាម​រថយន្ត​សាំ​យ៉ុង​ដឹក​សសរ  ជ្រុង​និង​ដឹកឈើ​ជ្រុង​ប្រភេទ​ឈ្លី​ច​និង​សុក្រំ​។​

​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​រំខាន​ដល់​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ​។​
​ប្រភព​បាន​បន្តទៀតថា កត្តា​ដែល​នាំឲ្យ​មាន​ការដឹកជញ្ជូ​ន​ឈើ​យកទៅលក់​នៅ​

​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​បែបនេះ​គឺ​ដោយ​មាន​ការឃុបឃិត​គ្នា​រវាង​ពួក​ឈ្មួញ​និង​នាយរង​ប៉ុស្តិ៍​ច្រក​តំបន់​ជ័យ​ឃ្លាំង​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​រតនា​ដែល​បាន​បើកភ្លើង​ខៀវ​ឲ្យ​នាំចេញ​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​គ្មាន​ខ្លាចក្រែង​ញញើត​នឹង​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ណា​ម្នាក់​ឡើយ​។​

​ប្រភព​បានឲ្យដឹងថា ឈ្មួញ​ដែល​ដឹកជញ្ជូន​យក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទាំងថ្ងៃទាំងយប់​ដោយ​គ្មាន​ញញឺម​និង​សមត្ថកិច្ច​គឺ​មាន​ឈ្មោះ​ដូច​ជា​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ហេង ឈ្មោះ​ហុង និង​ចែ​ហៀ​ង​ជាដើម​។​យ៉ាងណាមិញ​កាលពី​យប់​ថ្ងៃទី 20 ខែ ធ្នូ ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ១០ និង ៣០ នាទី សកម្មភាព​ឡាន​ច្នៃ​ដឹកឈើ​ចំនួន​០3​គ្រឿង​បាន​ដឹកឈើ​ចេញពី​ឃុំ ស្រែ​ឈូក កាត់​តាម​ច្រក​115 ដើម្បី​ដឹក​ទៅ​វៀតណាម​តាម​ច្រក​ជ័យ​ឃ្លាំង​(​ជ្រោះ​ជ្រៅ​)​។​បើ​តាម​ព័ត៌មាន​ច្បាស់​ការណ៍​ពី​តៃកុង​ឡាន​ដឹកឈើ​នោះ​បាន​ប្រាប់ថា ឈើ​

នេះ​ដឹក​យកទៅ​លក់​នៅ​វៀតណាម​តាម​ច្រក​ជ្រោះ​ជ្រៅ ផ្សារ​K3 ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នាយរង​ប៉ុស្តិ៍​ជ័យ​ឃ្លាំង​ឈ្មោះ រតនា ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ម្នាក់ សូម្បីតែ​លោក​នាយប៉ុស្តិ៍ ក៏​មាន​ហ៊ាន​និង​រតនា រង​ប៉ុស្តិ៍​ផងដែរ​។  ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្សារ​K3​បានបញ្ជាក់​យ៉ាង​ច្បាស់​ការណ៍​ថា ទាំង​ថ្ងៃ​ទាំង​យប់​គឺ​មានរ​ថយ​ន្ត្ត​សាំ​យ៉ុង​និង​ឡាន​ឆ្នៃ​ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​គគ្រឹង​គគ្រេង​យកទៅលក់​នៅ​ព្រំដែន​វៀតណាម​។​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្សារ​កា​បី​បាន​លើកឡើង​ថា​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​នាំចេញ​ទៅ​លក់​វៀតណាម​តាម​ច្រក​ជ័យ​ឃ្លាំង​បាន​លុះត្រាតែ​មាន​ការអន្តរាគមន​ពី៍​លោ​ក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ និង លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ទើប​នាយរង​ច្រក​ជ័យ​ឃ្លាំង ឈ្មោះ រតនា ឃ្លបខ្លាច​។​

ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក រតនា នាយរង​ប៉ុស្តិ៍​ច្រក​ជ័យ​ឃ្លាំង​បាន​នោះ​ទេ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​៕

 

m190104a1 m190104a2 m190104a3 m190104a4 m190104a5

 

 

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.