សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ល្បី​ថា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ហ៊ូ​វ ជី​វ៉ៃ យក​លុយ​ពី​យួន​រាប់សែន​ដុល្លារ​ចែកចាយ​សមត្ថកិច្ច​បើកផ្លូវ​រក​សុ​ី​ឈើ​ខុស​ច្បាប់​ជា​ថ្មី !

ខេត្ត​រតនគីរី​៖ ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើ​ការព្រមាន​ធ្ងន់ៗ​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​នៅក្នុង​ខេត្ត​ភាគ​ឦសាន តែ​ផ្ទុយទៅវិញ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ទំនង​ញៀន​ញ៉ាម​នឹង​ការប្រព្រឹត្ត​ពុក រលួយ បាន​បណ្តោយ​ឲ្យ​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ប្រចាំខេត្ត​នេះ បន្ត​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ជនជាតិភាគតិច​ជាប់​នឹង​ព្រំដែន ដោយ​គ្មាន​រអែង​ថ្នាក់ដឹកនាំ​ជាតិ​ឡើយ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ភូមិ​ប៉ា​ដល​បានឲ្យដឹងថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​មាន​អំណាច​បាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស និង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ សេចក្តីរាយការណ៍​បន្ត​ថា​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ណុប វណ្ណះ និង​ឈ្មោះ ហូ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ ដែល​ទំនង​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ថង សាវុន អភិបាលខេត្ត​និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​ចំណាយ​លុយ​រាប់សែន​ដុល្លារ​ក្នុង​មួយខែៗ ទៅ​ឲ្យ​ស្ថានប័ន​ជំនាញ​ពាក់ព័​ន្ធ គ្រប់​អង្គភាព ដែល​អង្គុយ​ចាំ​រាប់​ក្បាល​ឡាន​យកលុយ ជា​ថ្នូរ​ការ​មិន​បង្ក្រាប​មុខ​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​ព្រំដែន​យួន​នេះ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា មេ​ឈ្មួញ​ឈើ​ដ៏​មាន​អំណាច​ទាំង​ពីរ​នាក់​ខាងើ បាន​យក​លុយ​ពី​ឈ្មួញ​ឈើ​ជនជាតិ​យួន​រាប់សែន​ដុល្លារ មក​ចែកចាយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី ១៧​ធ្នូ នេះ ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​បាន​សិទ្ធិ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​ជា​ថ្មី​ឡើងវិញ បន្ទាប់​ពី​ផ្អាក​មួយរយៈ​ដោយសារ​បែកធ្លាយ​ព័ត៌មាន​ដល់​ថ្នាក់ជាតិ​។​

​ក្រៅពី​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ទាំង​បី​ភូមិ​ខាងលើ ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ​វិរៈ​ជ័យ​ក្នុង​ស្រុក​តា​វែង និង​ស្រុក​សេ​សាន ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​កូន​មុំ ស្រុក​លំផាត់ ក៏​ត្រូវ​បាន​មេ​ឈ្មួញ​ដុះ​ស្លែ​ល្បីឈ្មោះ ប្រចាំ​ខេត្ត​រតនៈគិរី​ទាំងពី​រូបនេះ ចេញមុខ​កាង​ឲ្យគេ​ចូល​កាប់​បំផ្លាញ​យ៉ាង​មហន្តរាយ ដឹកយក​ទៅ​លក់​នៅ​ព្រំដែន​យួន​ដែរ ដោយ​មួយចំនួនធំ​ចេញ​តាម​ច្រករបៀង និង​មួយចំនួនទៀត​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។​

​លោក អ៊​ច ឡេង វីរៈជន​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៦​បាន​ថ្លែងថា បទល្មើស​ព្រៃឈើ​មិន​អាច​ទប់ស្កាត់បាន ពីព្រោះ នេះ​ជា​មុខរបរ​ដ៏​ចម្បង​របស់​បុគ្គល​មាន​អំណាច​រកស៊ី​ឈើ​ដុះ​ស្លែ ដែល​មាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ តាំង​ពី​ក្រោម ដល់​លើ តាំងពី​ក្នុង​ព្រៃ​រហូត​ឆ្លងដែន ជាពិសេស​ឈ្មួញ​មក ពី​វៀតណាម និង ចិន ដែល​ធ្វើការ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ នានា ជា​មូលហេតុ​នៃ​វិនាសកម្ម​ព្រៃឈើ នៅ​កម្ពុជា ដែល​មិន​អាច​ទប់ស្កាត់បាន​៕

 

m18126wprah9 m18126wprah10

m181221wprah4 m181221wprah2 ks181220a5 ks181220a4 ks181220a3 ks181220a1

m18126wprah1 m18126wprah3 m18126wprah4 m18126wprah6 m18126wprah8

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.