សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ហ៊ូវជី​វ៉ៃ​និង​ណុប​ណាក់​ជា​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ប្រចាំ​ខេត្ត​រតនគីរី​ធ្វើ​ការដឹកជញ្ជូន​យកទៅលក់​នៅ​ស្រុក​យួន​បាន​យ៉ាង​រលូន​

ខេត្ត្ត​រតនគិរីៈ យោង​ប្រភព​បានឲ្យដឹងថា  មេ​ឈ្មួញ​ឈើ ឈ្មោះ​ហ៊ូ​វជី​វ៉ៃ​ដែល​ដឹក ជញ្ជូន​ឈើ ប្រណិត ពី​តំបន់​នានា ក្នុង​ខេត្ត​រតនៈគិរី ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បាន​ដោយ​គ្មាន ការបង្ក្រាប ពី​មន្ត្រី​ជំនាញ និង​កម្លាំង សមត្ថកិច្ច ជាពិសេស​មេបញ្ជាកា​រក​ង​រាជ អាវុធហត្ថ​ខេត្ត ក្រោម​អំណាច លោក​គឹម រស្មី នៅ​ពីក្រោយ និង​មាន​មន្ត្រី កងរាជអាវុធហត្ថ ខេត្ត​ឈ្មោះ ណុប ណាក់ ហៅ​ណាក់ ក្បាល​ធំ ជា​ខ្នងបង្អែក​។

​មន្ត្រី​ក្នុង​ខេត្ត​បាន​ចោទ​ទៅ​លើ​មន្ត្រី កងរាជអាវុធហត្ថ ឈ្មោះ  ណុប ណាក់ ហៅ​ណាក់ ក្បាល​ធំ នៅ​ពីក្រោយ មេ​ឈ្មួញ​ឈើ ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ ហើយ​ឈ្មួញ មួយ​នេះ​ដែរ​ត្រូវ រក​ផលប្រយោជន៍ ទៅឲ្យ លោក​គឹម រស្មី ដែល​ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត ទើប​អាច​ឈើប្រណិត​ទាំងអស់នោះ​ចេញ​ទៅ​យ៉ាង​រលូន​។​

ប្រភព​បាន​បន្តថា លោក ថង សាវុន ដែលជា គណបញ្ជាការ​ឯកភាព​ខេត្ត និង​ជា អនុប្រធាន គណកម្មការ បង្ក្រាប បទល្មើស​ព្រៃឈើ ក៏​ទទួលបាន ផលប្រយោជន៍ ពី​មេ​ឈ្មួញ ឈើ​ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ ផងដែរ គឺជា​ករណី​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ ទើប​មិន ដែល​ឃើញ មាន​ការចុះ​បង្ក្រាប ណាមួយ​ពី​កម្លាំង​ជំនាញ​ឡើយ រហូតដល់​មាន​ការ ចុះ​ផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ជាច្រើន ឥឡូវ​ទើប​មាន​ឈ្មោះ​ទូច ណាត បន្ត​ដឹក​ឈើ ជំនួស​មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ វិញ ប៉ុន្តែ​ការពិត គឺជា​ក្រុម តែ​មួយ​នោះ​ទេ ។​

​ថ្មីៗ​នេះ មាន​ករណី ចុះបង្ក្រាប ឈើ​ប្រណិត ដែល​ឈ្មួញ លាក់ទុក​នៅ ឯ​ស្រុក​តា​វែង ខេត្ត​រតនៈគិរី ក្រោម​ការ ដឹកនាំ​ពី លោក​គឹម រស្មី មេបញ្ជាការ កង​រាជ អាវុធហត្ថ​ខេត្ត ។ មានការ រិះគន់ថា ឡាន​ដឹក​ឈើ ដែល​មេ​ឈ្មួញ ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ បាន​ផ្ទេរ​ទៅ ឲ្យ​បងប្អូន​ខ្លួន ឈ្មោះ​ទូច ណាត ហៅ​ទូច ដឹក​ចេញពី ស្ពាន​ស្រែ​ពក ជាប់​ខេត្ត ស្ទឹងត្រែង តាម​ឡាន សាំ​យ៉ុង ពាក់​ស្លាក​លេខ 2AC0909 ដឹក​តាម ផ្លូវជាតិ​ទាំង យប់​ទាំង​ថ្ងៃ បែ​ជា លោក​គឹម រស្មី មេបញ្ជាការ​រាជ​អាវុធហត្ថ​មិន​ព្រម បង្ក្រាប​។​

​អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល គឺ​ក្រុម​ឈ្មួញ​ឈើ បាន បុក​ឡាន អ្នកកាសែត ដែល​ចុះ យក​ព័ត៌មាន​ទើប​លេចមុខ​មេ​ឈ្មួញ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ចុះមក សម្របសម្រួល នេះ​ជា​ករណី​បើក ដៃ ឲ្យ​ក្រុម​ឈ្មួញ ឈើ​ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ ដែលមាន មន្ត្រី​អាវុធហត្ថ ឈ្មោះ​ណុប ណាក់ ដែល​អាច បញ្ជាក់ បាន​ថា មានការ ពាក់ព័ន្ធ ផលប្រយោជន៍ ដល់​លោក​គឹម រស្មី និង​លោក​ថង សាវុន ទើប​ក្រុម ឈ្មួញ​ឈើ អាច​ប្រើ​ហឹង្សា មកលើ អ្នកកាសែត បាន​ដោយ សុវត្ថិភាព ក្នុង​ដែនដី​ខេត្ត​រតនៈគិរី បាន​យ៉ាង​សុខ​ស្រួល ។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សូម​ណូម​ពរ​ឲ្យ សម្តេច​តេជោ ហ៊ុន សែន​ជួយ​មើល​មន្ត្រី​ខេត្ត​រតនគិរី ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃ​ធម្មជាតិ ក្នុង​ទឹកដី​ខេត្ត​រតនគិរី លក់​ទៅ​ប្រទេស​វៀតណាម អស់​ក្នុង​រយះពេល​ដ៏​ខ្លី​ខាងមុខ​។​មាន​តែ​សម្តេច​ទេ​ដែល អាច​ទប់ស្កាត់​មិនឲ្យ​មាន​បទល្មើស​នេះ​កើតឡើងត​ទៅ​ទៀត​៕

 

ks181220a1 ks181220a2 ks181220a3 ks181220a4 ks181220a5

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.