សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សង្វៀន​ជល មាន់ បៀ អាប៉ោង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈន​ថា​រី​បើក​លេង​យ៉ាង​ពេញបន្ទុក​អាជ្ញាធរ​ពាក់​ពន្ធ័​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មិន​ចាត់​វិធានការ​បង្ក្រាប​

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បានឲ្យដឹងថា អ្នក​បើក​សង្វៀន បញ្ជល់មាន់​បង្កប់​លេង​អាប៉ោង នៅក្នុង​ឃុំ នេះ អ្នក គ្រប់គ្រង​មាន​ឈ្មោះ (​ទ្រី​និង​ធា​)​គេ​មាន​ខ្នងបង្អែក​យ៉ាង រឹងមាំ ជា​មន្ត្រីខេត្ត ទើប​ហ៊ាន​ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។ អ្នក​ធ្លាប់​ចូលរួម​លេងល្បែង បញ្ជល់មាន់​និង​ល្បែងស៊ីសង ផ្សេងៗ​ក្នុង​ទីតាំង​នោះ ឲ្យដឹងទៀតថា នៅ​ផ្លូវ​ចូល​សង្វៀន​បញ្ជល់មាន់​នោះ​មាន​អ្នក​ចាំ​មើល​ឆ្វេង​ស្តាំ​ខ្លាច​មាន​សា​ព័ត៌មាន ចូល​ថត​យក​រូបភាព​ទៅ​ផ្សព្វផ្សាយ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ បាន​កត់សម្គាល់​ថា​ចាប់តាំងពី​មាន​សង្វៀន​បញ្ជល់មាន់​ត្រូវ​គេ​បើក​លេង​នៅក្នុង​ឃុំ​នោះ​តែម្តង​។​

​ពលរដ្ឋ​រស់​នៅក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បន្តទៀតថា កំពង់មាន​ការបើក លេង​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះ​ឡើយ​។ នៅក្នុង ទីតាំង​នោះ​មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​បង្កប់​ដោយ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​កំពុង​ដំណើរការ​យ៉ាងរ​លូន ហើយ​អភិបាលស្រុក ក៏ដូចជា​អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ មិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ សូម្បីតែ​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចាន់​សោ​ភណ្ឌ័​អភិបាលខេត្ត​ត្បូង​ឃ្មុំ ទើប​ឡើង​កាន់តំណែង​ថ្មីៗ​នេះ​ក៏​មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ឡើយ​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បូងឃ្មុំ​ដែល​នៅ​ក្បែរ​ទីតាំង​ល្បែង​ជល់​មាន់ អាប៉ោង​ខាងលើនេះ​កំពុង​ព្រួយ​បារ​ម្មណ៍ ថា​អាច​បង្ករ​ឲ្យមាន​ការក្តៅក្រហាយ​ក្នុង​មូលដ្ឋាន ធ្វើឲ្យ​មាន​អំពើចោរកម្ម លួច ឆក់ ប្លន់ ចេញពី​ការ​លេង​ល្បែងស៊ីសង​មួយ​នេះ ព្រោះ​សមត្ថកិច្ច​ត្រូវ​រូ​វ​គ្នា​និង​មេ​ល្បែង​នោះ​អស់ហើយ​។​

​គួបញ្ជាក់ថា​៖ សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ក្នុង​ទីតាំង​នោះ មាន​ពលរដ្ឋ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ណា​ទប់ស្កាត់​តាម​តួនាទី​របស់​ខ្លួន​នៅឡើយ​ទេ​?​។​ជា​រៀងរាល់ថ្ងៃ​មាន​ក្រុម​អ្នកលេង​ល្បែង​បញ្ជល់មាន់​មក​ពី​គ្រប់ទិសទី​មក​ប្រមូលផ្ដុំ​គ្នា​នៅ​ទីតាំង​សង្វៀន​បញ្ជល់មាន់ អាប៉ោង ហើយ​ក្នុងនោះ​មាន​សមត្ថកិច្ច​ប្រដាប់អាវុធ​និង​មន្ត្រីរាជការ​មួយចំនួន​ចូលរួម​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​នឹង​សប្បាយ​យ៉ាងខ្លាំង​ក្នុង​ការ​ភ្នាល់​ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​ហា៑ន​ទៅ​បង្ក្រាប​វង់ល្បែង​នោះ​បាន​ឡើយ​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ សម្តេច ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសឈ​ន​ថា​រី ជា​បន្ទាន់​ព្រោះ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចាន់​សោ​ភ​ណ្ឌ័ អភិបាលខេត្ត​ត្បូងឃ្មុំ នាំគ្នា​ដេកលក់​យ៉ាង​សុខ​ស្រួល ទំនង​ដេកចាំ​ទទួល​ប្រយោជន៍​ពី​ល្បែងស៊ីសង យ៉ាង​ស្ងៀមស្ងាត់​បែបនេះ ។​តើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បែបណា​បើ មិន​មាន​សុ​វត្តិភាព​? ឯណា​ទៅ​គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង ៩ ចំនុច​ដែល រដ្ឋាភិបាល​ដាក់ចេញ នោះ ៕

 

m181212c1 m181212c2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.