សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​រង​ចាំ​មើល​លោក ឆែ សុធា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ពន្យា​កំណើត​លើក​ទី ២ មាន​ប្រសិទ្ធភាព​យ៉ាងណាដែរ !

​ខេត្ត​បន្ទាយមានជ័យ​៖ ប្រធាន​សាខាគយ​ខេត្ត បន្ទាយមានជ័យ លោក ឆែ សុធា  ត្រៀម​ពន្យា​កំណើត​ជា​លើក  ទី​២​ក្រោយ  ពី​សម្តេច តេ​ជោ ហ៊ុន សែន បាន​អនុញាតិ​ឲ្យ សុពលភាព ឲ្យ​មួយ​ឆ្នាំ​គិត​ត្រឹម ពី​ថ្ងៃ​ទី​១១  ខែ​ធ្នូ ឆ្នាំ​២០១៧ រហូត ដល់​ថ្ងៃ​ទី​១ ១ ខែ​ធ្នូ ឆ្នាំ​២០១៨  ទើប​អស់​សុពល ភាព ។​

​បើ​យោង​តាម​ប្រភព​ពី​នាយកដ្ឋាន​គយ  និង​រដ្ឋាករ​បានឲ្យដឹងថា លោក  ឆែ សុធា កើត​នៅ​ថ្ងៃទី ១០​ខែ​ធ្នូរ​ឆ្នាំ​១៩៥៧   គិត​រហូត​មកដល់ ពេល​— នេះ​លោក​ឆែ សុធា​មា ន​អាយុ​បាន ៦២​ឆ្នាំ​ហើយ​ដែល​ល្មម  ត្រូវ​ចូល​និវត្តន៍ តែ​បុគ្គល​លោក  ឆែ សុធា រូបនេះ មិន​ចង់ ចូល និវត្តន៍​រួច​បាន​ក្រាញននៀល  សុំ​សម្តេច​តេជោ ហ៊ុន សែន  ដើម្បី​ពន្យា​កំណើត​បាន មួយ​ឆ្នាំ​ទៀត​។​

​លោក​បាន​សុំ​អនុញ្ញាតិ្ត​ឲ្យបាន​នៅ​បម្រើ​ការងារ បន្តទៀត​ដោយ​ក្តី​អនុគ្រោះ ។ បន្ទាយមានជ័យ​ថ្ងៃ ទី​៣០​តុលា​ឆ្នាំ​២០១៧ ។ លើ​លិខិត​នោះ សម្តេចនាយក រដ្ឋមន្ត្រី​បាន​ចារ ជូន​ឯកឧត្តម​គុណ ញឹម​ស្នើ​រក្សាទុក រហូត​ក្រោយ​បោះឆ្នោត​២០១៨ ដើម្បី​គ្រប់គ្រង​ដោយ​ពេល​នេះ​ជា​ករណី​ពិសេស​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ថ្ងៃទី​១៤ ខែ​កុម្ភ​: ឆ្នាំ​២០១៨ បាន​បែកធ្លាយ​នូវ​លិខិត ១​ច្បាប់ ដែល​លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​បាន​សរសេរ ផ្ញើរ​ជូន​សម្តេច​តេជោ ហ៊ុន សែន ១​ច្បាប់ សូម​គោរព​ជូន សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេស​កម្ពុជា សំណើសុំ​ពន្យា​អាណត្តិ​បម្រើ​ការងារ រយ​:​ពេល ១​ឆ្នាំ​បន្តទៀត ចាប់ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ។​

​ក្នុង​លិខិត​នេះ​បាន​រៀប រាប់​ថា​សព្វថ្ងៃនេះ ខ្ញុំបាទ​បាន​បម្រើ​ការងា​រ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បន្ទាយ មានជ័យ​និង​បាន​ខិត ខំ​បម្រើ​ជាតិ​មាតុភូមិ ទទួល​បាន​សមិទ្ធផល សំខាន់ៗ​ដូចជា ចាប់ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ កន្លងមក ខ្ញុំបាទ​បាន​ខិតខំ​អនុវត្ត​យុទ្ធ សាស្ត្រ​កៀងគរ​ចំណូល របស់​រាជរដ្ឋាភិបាល ដោយ​ធ្វើឲ្យ​ចំណូល ពន្ធគយ​នៅ​ខេត្ត បន្ទាយមានជ័យ មាន​ការកើនឡើង គួរ​ជាទី​មោទន​:​និង ថែមទាំង​បាន​បង្ការ​និង បង្ក្រាប​នូវ​រាល់​បាតុភាព អសកម្ម​នានា​ដែល​ធ្លាប់ កើតមាន​កន្លង​មក​ដោយ ជន​ឆ្លៀតឱកាស​មួយចំនួន ខ្ញុំបាទ ជា​អនុប្រធាន​គណ​:​ពង្រឹង ស្រុក​មង្គល​បូរី​និង​ជា ប្រធាន​គណ​:​ពង្រឹង ឃុំ​ឬ​ស្សី​ក្រោក​ចំនួន ១៧ ភូមិ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ លើសពីនេះ​ទៀត ខ្ញុំបាទ​ក៏​ជា​អនុប្រធាន​គណ​: ពង្រឹង​ឃុំ​ព្រែកកំជពឹស ១៧​ភូមិ​ស្រុក​ខ្សាច់ កណ្តាល​ខេត្ត​កណ្តាល ផងដែរ​។​

​សូម​រំលឹក​ថា លោក​ឆែ សុធា ធ្លាប់​មន្ត្រី ជា​ថ្នាក់ដឹកនាំ​សា ខា​គយ​ខេត្ត​មួយចំនួន ហើយ​ចុងក្រោយ​បាន មក​ធ្វើជា​ប្រធាន​សាខា គយ​ខេត្ត​បន្ទាយ​មាន ជ័យ​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៥​កន្លងមកនេះ  រួច​ត្រូវ​ចូលនិវត្តន៍ នៅ​ថ្ងៃ​ទី​១១​ធ្នូ​ឆ្នាំ​២០១៧ តាម​ច្បាប់​ស្តី ពី​សហលក្ខន្តិក​: មន្ត្រីរាជការ​ស៊ីវិល​។​

​ប្រភព​ពី​មន្ត្រី​លោក​ឡើង​ថា លោក​ឆែ​សុធា កាន់​ជា​ប្រធាន សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​នេះ មាន​អាកប្ប​កិ​រយា ក្រអឺតក្រទម សំដីសំដៅ​មិន​សូវ​រាក់ទាក់​ទឹកចិត្ត ចង្អៀតចង្អល់ រើសអើង​ពេល​មក​បំពេញ​ការងារ នៅ​បន្ទាយមានជ័យ​នេះ ក្នុងនាម​ជា​ប្រធាន សាខាគយ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គេ​សង្កេត ឃើញ​មាន​បញ្ហារ ច្រើន​កន្លងមក​ដែល​មន្ត្រី​នៅក្រោម​ឪ​វា​ទ ពុំ​មាន​ការពេញចិត្ត​ផងដែរ ។​

​មជ្ឈដ្ឋាន​មន្ត្រី​គយ​បាន​លើកឡើង​ថា មន្ត្រី​គយ​ខេត្ត​បន្ទាយមានជ័យ​មាន​តែ​លោក ឆែ សុធា នេះ​ទេ ដែល​ចេះ​ធ្វើ​ការងារ​បាន​ល្អ​នោះ ហើយ​អ្នក​ដទៃ​ទៀត មិន​ចេះ​ធ្វើ​ការងារ​ទេ ? ករណី​ពន្យា​កំណើត​របស់​លោក ឆែ សុធា ពិតជា​សែន​មហា​លោត​ផ្លោង​មហាអស្ចារ្យ​មែន ។​

 

chhaysothea1 chhaysothea12 chhaysothea13

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.