សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

អង្គភាព​ប្រឆាំង​អំពើពុរលួយ​គួរ​ដាក់ការ​ស៊ើបអង្គេត​លោកទី ប៊ុន​ឡង់​មេ​គយ​ច្រក​ព្រំ​ល្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែខ្លាំង​!

ខេត្ត​ប៉ៃលិន ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ដាស់តឿន​ឲ្យ​មន្ត្រី​ជំនាញ​នៃ​ស្ថាប័នគយ​និង​រដ្ឋាករ​ត្រូវ​យកចិត្ត​ទុក ដាក់​ខិតខំ​បំពេញ​កាតព្វកិច្ច​លើ​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នង​ការប្រមូល​ពន្ធ​ចូល​ថវិកា​ជាតិ​ប៉ុន្តែ​មន្ត្រី​គយ​មួយចំនួន​មិន​បាន​យក​ត្រចៀក​ស្តាប់​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទេ​ជាក់ស្តែង​លោក ទី ប៊ុន​ឡង់​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វា​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​កំពុង​រង​កា​រិះគន់ថា​ការប្រមូល​លុយ​ចូល​រដ្ឋ​បាន​តិច (​បាត់​ចំណូល​ពន្ធ ឬ​មិន​គ្រប់​ចំនួន​) លើ​តារាង​ប្រាក់ចំណូល​ប្រចាំខែ​និង​ប្រចាំឆ្នាំ​តាម​តួលេខ​ដែល​បាន​ធ្វើ​ប្រតិវេទន៍​ពន្ធ​ទៅលើ​មុខ​ទំនិញ​គ្រប់​ប្រភេទ​នា​ពេលកន្លងមក​គឺ​មាន​កំរិត​អ​ប្បរមា​ប៉ុន្តែ​ចាប់តាំងពី​លោក ទី ប៊ុន​ឡង់​មក​កាន់​តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក​ព្រំ​គេ​សង្កេតឃើញថា​មាន​ភាពមិនប្រក្រតី​ចំពោះ​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​ដោយ​ដាក់​ការសង្ស័យ​ទៅលើ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ច្រើន ខណៈ​ដែល​រដ្ឋាភិបាល​នឹង​បើក​យុទ្ធនាការ​កំចាត់​អំពើពុករលួយ​ដែល​ពាក់ព័ន្ធ​ដល់​មន្ត្រី​បំរើ​ការងារ​នៅតាម​ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ​ជា​ច្រើន​។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា លោក ទី ប៊ុន​ឡង់ មេ​គយ​ប្រចាំ​ច្រក​ព្រំ បាន​បើកដៃ​ឲ្យ​មន្ត្រី​ក្រោម​ឱ​ទាទ​ចាំតែ​យក​លុយ​ពី​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ចេញ​ចូល​តាម​ច្រក​ព្រំ​មិន​ឲ្យ​រួច​ខ្លួន​បាន​ឡើយ​និង​ដោយ​គ្មាន​ការត្រួតពិនិត្យ​នោះទេ សូម្បី​តែ​ផលិតផល​កសិផល​ផ្លែឈើ ដូចជា​ស្វាយ​ក្នុង​មួយ​រទេះ​ត្រូវ​បង់លុយ​ឲ្យ​គយ​ចាប់ពី​៥០០០​រៀល ឡើង​ទៅ​ចំណែក​រ៉ឺម៉ក​បង់​ពី​១០០០០ ទៅ​១៥០០០​រៀល ហើយ​រថយន្ត​នី​សាន់ សាំ​យ៉ុង​និង​រថយន្ត​កូរ៉េ​ត្រូវ​បង់លុយ​ពី ២០០០០​រៀល ទៅ​៣០០០០​រៀល ទើប​ឲ្យ​ឆ្លងកាត់​ចូលទៅ​លក់​នៅ​ប្រទេស​ថៃ​បាន​ដែល​ក្នុង​មួយ​ថ្ងៃៗ​មាន​សកម្មភាព​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ធ្វើឲ្យ លោក​ទី ប៊ុន​ឡង់​ល្បីល្បាញ​ក្នុង​ការប្រមូល​លុយ​បាន​យ៉ាង​ក្រាស់ក្រែល​ជា​រៀងរាល់ថ្ងៃ​រាល់​ខែ​និង​មាន​លុយ​សល់​រាប់លាន​ដុល្លារ ក្នង​មួយឆ្នាំៗ​ហើយ​បែរជា​បាត់​ចំណូល​រដ្ឋ​សួរថា​តើ​លោក​ទី ប៊ុន​ឡង់​យកលុយ​ទៅ​ចូល​ឯ​ណា​ខ្លះ​?
​ព្រោះ​នៅ​ច្រក​ព្រំ​នេះ​សំបូរ​ទៅ​ដោយ​កាស៊ីណូ​បន​ក្លឹប​បា​ខារ៉ាអូខេ​ច្រើន​ណាស់​ស្ទើរ​គ្រប់​ទីកន្លែង គឺ​មិន​រំលង​ក្រសែភ្នែក លោក ទី ប៊ុន​ឡង់ នោះទេ ដែល​គេ​ដាក់​ការសង្ស័យ​ចំពោះ​ការប្រមូល​លុយ​ចូល​ហោប៉ៅ​ឯកជន​សំរាប់​ទប់​តំណែង​បានយូរ​ទើប​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន​លុយ​ច្រើន​ដើម្បី​បង់​ជូន​មេៗ​ខាងលើ​។​

​លោក ទី ប៊ុន​ឡង់ មេ​គយ​ប្រចាំ​ច្រក​ព្រំ​កំពុង​បែកធ្លាយ​រឿងអាស្រូវ​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​នៅ​ច្រកទ្វា​អន្តរជាតិ​ព្រំ​ដែល​បាន​បញ្ជា​ឲ្យ​កូន​ចៅចាំ​យក​លុយ​ពី​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​សព្វសារពើ​ដែល​នាំ​ចេញ​នាំ​ចូល​ឆ្លងកាត់​តាម​ច្រក​ព្រំ​គឺ​មាន​ករណី គយ យក​លុយ​តាម​អំពើ​ចិត្ត​ដោយ​មិន​បាន​ត្រួតពិនិត្យ​ទៅលើ​ប្រភេទ​ទំនិញ​ទាំងនោះ​ទេ​ដែល​ទំនង​មាន​ការឃុបឃឹត​គ្នា​ជាមួយ​ឈ្មួញ​រកស៊ី​ទាំងអស់​ឲ្យ​បង់លុយ​ឲ្យតែ​ប៉ុណ្ណោះ​ទោះបីជា​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​បង្កប់​និង​ទំនិញ​ខុស​ច្បាប់​ក៏ដោយ​ក៏​លោក​ទី ប៊ុន​ឡង់​បើកដៃ​ឲ្យ​ដឹកជញ្ជូន​យ៉ាង​រលូន​ដោយ​ចាំតែ​សំរបសំរួល​បង់​លុយ​ទៅ​តាម​ភាពជាក់ស្តែង​ទៅលើ​មុខ​ទំនិញ​ទាំងនោះ​ដែល​មាន​តុល្យភាព​នឹង​តំលៃ​ដាច់ខាត​ណាមួយ​ជា​ការ​ស្រេច​ទើប​អាច​បន្ត​រកស៊ី​បាន​ជាមួយ​គ្នា​ទៀត​ដើម្បី​រក្សា​បាន​ផល​ប្រយោជន៍ លោក​ទី ប៊ុន​ឡង់ មាន​ឥទ្ធិពល​ខ្លាំង​ជាង​មេ​គយ​មុនៗ​ទើបបាន​ជា​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​រកស៊ី​ដោយ​សុខ​ស្រួល​និង​ឲ្យ​កូនចៅ​របស់​ខ្លួន​ចាំតែ​យក​លុយ​យ៉ាង​រលូន​បំផុត​។​

​សមត្ថកិច្ច​ច្រក​បានឲ្យដឹងថា លោក​ទី ប៊ុន​ឡង់ កំពុង​ប្រាសចាក​វិជ្ជាជីវៈ​នៅក្នុង​ស្ថាប័នគយ​ដោយ​ខុស​ជំនាញ​តាមរបៀប​ការងារ​ដែល​បង្កើត​ឲ្យមាន​ការិយាធិ​បតេ​យ្យ យក​លុយ​ស្រេច​តែ​អំពើ​ចិត្ត ដោយ​គ្មាន​ការត្រួតពិនិត្យ​ទៅលើ​ប្រភេទ​ទំនិញ​និង​លិខិត​ស្នាម​ត្រឹមត្រូវ​នោះ​ឡើយ ជាពិសេស​ការប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​ខាតបង់​នូវ​ប្រាក់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ហើយ​លុយ​ទាំងនោះ​ត្រូវបាន​ហូរ​ចូល​ហោប៉ៅ​ឯកជន​លោក​ទី ប៊ុន​ឡង់​តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​មិន​ញញើត​កោតខ្លាច​នឹង​ច្បាប់​ដែល​ត្រូវ​ផ្តន្ទាទោស​កំហុស​របស់​ខ្លួន​នោះឡើយ​។​

​មន្ត្រី​គយ​ដែល​ស្និត​និង​លោក​ទី ប៊ុន​ឡង់​មេ​គយ​ច្រក​ព្រំ ថា ទង្វើ​លោក​ទី ប៊ុន​ឡង់ សព​ថ្ងៃ​កំពង់​កឹបកេង​ថវិកាជាតិ​ធ្វើឲ្យ​ប្រាក់ចំណូល​ចូល​រដ្ឋ​នៅក្នុង​កំរិត​ទាប​បំផុត​រីឯ​ប្រាក់ចំណូល​ពុករលួយ​ខ្ពស់​ហួស​ពី​ការ​ស្មាន​គ្រាន់​តែ​ប្រាក់​ដំកល់​ជ្រែ​យក​តំណែង​ធ្វើជា​ប្រធាន​គយ​ច្រក​ព្រំ​នេះ​ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោកទី ប៊ុន​ឡង់​ខំប្រឹង​ស្រង់ដើម​យ៉ាង​ពេញបន្ទុក​បែបនេះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​លោក​ទី ប៊ុន​ឡង់​មេ​គយ​ប្រចាំ​ច្រក​ព្រំ​ខេត្ត​ប៉ៃលិន​ប្រព្រឹត្ត​អំពើ ពុករលួយ​ល្មម​ដល់​ពេល​លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា​និង​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ីនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ីបអង្កេត​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក​ទី ប៊ុន​ឡង់​ឲ្យបាន​ទាន់ពេវេលាផង​។​កុំ​ឲ្យ​ចាំ​ដល់​មានប្រតិកម្ម​ខ្លាំងៗ​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ស្រវេ​ស្រវា​ស្លន់ស្លោ ដេញ​ប្រផាប់​ចាប់​ប្រភីង​តាម​ក្រោយ​ឲ្យ​ជនល្មើស​បាន​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​ចាត់វិធានការ​ក្តៅ​ក្នុង​ការកំចាត់​លុបបំបាត់​ចោល​ភាព​អសកម្ម​និង​អំពើពុករលួយ​នៅក្នុង​សង្គម​កម្ពុជា​។​

​ពាក់​ពន្ធ័​កាលើកឡើង​ខាងលើ​នេះ​សា​រ​ព័ត៌មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក​ទី ប៊ុន​ឡង់​មេ​គយ​ច្រក​ព្រំ​បាន​នោះទេ​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​សារព័ត៌មាន​យើង​រងចាំ​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ពាក់​ពន្ធ័​នៅ​ម៉ោង​ធ្វើការ ៕

 

aunpoanmonyroath_omyentieng prumgate1 prumgate2 prumgate3

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.