សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ១៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទៅ​តុលាការ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ១៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៍​ស​ថ្លា ៩៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។ ពួកគេ​ទាំង ១៥​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​គ្នា ក្នុងនោះ​មាន​៖
១/ ឈ្មោះ ថុន វុត្ថា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,២/ ឈ្មោះ ផាក់ សុខ​លៀង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤:០០​នាទី ចំណុច លើផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

៣/ ឈ្មោះ ឌិន បញ្ញា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៤/ ឈ្មោះ ផល សុ​ភក្ក័ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៥/ ឈ្មោះ ទៀង ចាន់​ធី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​ខណ្ឌ​មានជ័យ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០០:៤០​នាទី ចំណុច លើផ្លូវ​បេតុង ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​លុះដល់​វេលា​ម៉ោង​១០:៣០​នាទី ថ្ងៃ​ដដែល កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ០៦​នាក់​ផ្សេង​ទៀត នៅ​ចំណុច សំណង់ផ្ទះ​មិន​រៀបរយ ផ្លូវ​បេតុង ក្រុម​៦ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​៖

១/ ឈ្មោះ ធូ សេរីរត្ន័ ភេទ​ស្រី អាយុ ២២​ឆ្នាំ ,២/ ឈ្មោះ ពុំ ពៅ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,៣/ ឈ្មោះ​សយ វុទ្ធី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,៤/ ឈ្មោះ ង​ន លី​លីន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ,៥/ ឈ្មោះ គឹម ចាន់​រស្មី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ,៦/ ឈ្មោះ ជិន សុខ​ខេង ភេទ​ស្រី អាយុ ២៧​ឆ្នាំ​។​

​បន្ទាប់​មក​កម្លាំង​មូលដ្ឋាន​មានជ័យ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ០៤​នាក់ បន្ថែមទៀត វេលា​ម៉ោង ០៩:១៥​នាទី ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច ក្បែរ​លូទឹកស្អុយ​ស្ពាន​ស្ទឹងមានជ័យ ក្រុម​២ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួមា​ន​៖

១/ ឈ្មោះ ទួន ភារៈ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,២/ ឈ្មោះ យៀ​ន ហួរ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ,៣/ ឈ្មោះ ម៉ែន សេរី​បញ្ញា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៤/ ឈ្មោះ ហេង គី​រី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។​

​ក្រោយពេល​ធ្វើ​ការសាកសួ​រ តាម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​ចម្លើយសារភាព​របស់​ពួកគេ​ទាំង ១៥​នាក់ ខាងលើ បញ្ជាក់​ឲ្យឃើញថា ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិត​ករណី​គ្រឿងញៀន ពិតប្រាកដ​មែន ទើម​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុតាង និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕

 

m181204b1

Filed in: សន្តិសុខ​ សង្គម

Recent Posts

Proudly designed by Theme Junkie.