សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លទ្ធផល​ផ្លូវការ នៃ​ការ​ប្រណាំងទូក​៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ទូក​ឈ្មោះ «​កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» មក​ពី​ខេត្ដ​ព្រះវិហារ ជាប់​ចំណាត់ថ្នាក់​លេខ​១​ទូទាំង​ប្រទេស​

​ភ្នំពេញ​៖ នៅ​ទីបំផុត​លទ្ធផល​នៃ​ការ​ប្រណាំងទូក ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក សម្រាប់​ឆ្នាំ​២០១៨​នេះ រកឃើញថា ទូក​អុំ​ផ្នែក​បុរស ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​ទូទាំង​ប្រទេស​បាន​ទៅ​លើ​ទូក​ឈ្មោះ «​កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» មកពី​ខេត្ត​ព្រះវិហារ មាន​ចំណុះ​៧៧​នាក់ ដែល​ប្រើ​ថេរវេលា​សរុប ២៧​នាទី​:២៣​វិនាទី ឧបត្ថម្ភ​ដោយ នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀន អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស និង​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​។​

​បើ​តាម​លទ្ធផល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ ដែល​បណ្ដាញ​ព័ត៌មាន  ទទួលបាន​នៅ​យប់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ «​សារាយ​តេជោ​សែនជ័យ​» មកពី​ខេត្ត​កណ្ដាល មាន​ចំណុះ​៧៧​នាក់ ឧបត្ថម្ភ​ដោយ សម្ដេច​តេជោ ហ៊ុន សែន និង​លោក គុណ ញឹម និង​ចំណាត់ថ្នាក់​លេខ​៣ ទូក​ឈ្មោះ «​សម្ដេច​វិបុល​បញ្ញាបារមី​មានជ័យ​» មកពី​ខេត្ត​តាកែវ មាន​ចំណុះ​៧៥​នាក់ ឧបត្ថម្ភ​ដោយ លោក សុខ សូ​កាន​។​

​ជាមួយគ្នានេះ នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​លោក អ៊ុន ចាន់​ដា ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ដល់​ទូក​ដែល​ទទួលបាន​ជ័យជម្នះ​លេខ​១ សម្រាប់​ការប្រកួត​នៅ​ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ទទួលបាន​ទានរ​ង្វាន់​ភ្លាមៗ នៅ​យប់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​នេះ បាន​ជួប​សំណេះសំណាល​លើក​ទឹកចិត្ត កោតសរសើរ និង​ផ្ដល់​រង្វាន់​បន្ថែមទៀត ជូន​ដល់​កីឡា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រហូត​ទទួលបាន​ចំណាត់ថ្នាក់​នេះ​។​

​សូមជម្រាបថា ថ្ងៃ​ចុង​ក្រោយ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ បាន​ប្រព្រឹត្តទៅ​ដោយ​ល្អប្រសើរ និង​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​៩០​ម៉ឺន​នាក់ (​គិត​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​)​។ នេះ​បើ​យោង​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ឌឿ​ន ដែល​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ការពារ​។​

​របាយការណ៍​ដដែល បានឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​ចុងក្រោយ​នេះ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​២៩៥​ទូក រួមមាន​៖ ទូក​អុំ​ចំនួន​១៦៤​ទូក ស្រី​១​ទូក​, ទូក​ចែវ​ចំនួន​៣៣​ទូក ស្រី​១​ទូក​, ទូក​អន្តរជាតិ​ចំនួន​៩៨​ទូក ស្រី​២​ទូក និង​ចំណុះ​ទូក​ចំនួន​សរុប​១៩.០១៧​នាក់ ស្រី​១៤១​នាក់​។​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​តារាង​លទ្ធផល​ផ្លូវការ​នៅ​ខាងក្រោម​នេះ​៖

 

 

m181124a4 m181124a1 m181124a2 m181124a3 m181124a5 m181124a6 touk20181124a1 touk20181124a2 touk20181124a3 touk20181124a4

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.