សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ប្រជាពលរដ្ឋ​សារ​ទរ​ចំណាត់ការ​លោកស្នងការ​នគរបាល​ខេត្ត​កំពត​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ទាន់ពេលវេលា​

ខេត្ត​កំពត ៖ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​តាមរយៈ​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​រាយការណ៍ លោក​ស្នងការដ្ឋាន​នគ​របាល​ខេត្តកំពត បាន​ធ្វើ​ការស្រាវជ្រាវ និង​រក​ឃើញ​សង្វៀន​ជល់​មាន និង​ល្បែង​យោគី​ខុសច្បាប់​មួយកន្លែង នៅ​ភូមិ​ថ្មី ឃុំ​ជម្ពូ​វ័ន្ត ស្រុក​ជុំ​គិរី ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​លួច​លេងល្បែង​ខុសច្បាប់ កាលពី​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ ។​

​បច្ចុប្បន្ននេះ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គិរី​បាន​ចុះ​រុសរើ​ទីតាំង និង​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់​ម្ចាស់​សង្វៀន​នោះ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

​ហើយ​ជាមួយគ្នានេះ​ផងដែរ ក្នុង​នាម​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ក៏​សូម​អភ័យទោស​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ការចុះ​ធ្វើ​ការងារ​យឺតយ៉ាវ ដោយ​ទីតាំង​ជល់​មាន់ និង​យូគី​ខុសច្បាប់ ឋិត​នៅ​តំបន់​ដាច់ស្រយាល ពិបាក​ក្នុង​ការ​ចល័ត​កម្លាំង​ទៅ​ដល់ និង​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​ដែល​បាន​បង្ហោះ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ពេល​ធ្វើ​ឲ្យ​ស្នងការដ្ឋាន​មាន​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ និង​ចាត់​ការបង្ក្រាប ។

​ជា​ចុងបញ្ចប់ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ជា​យថាហេតុ សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ ០៩៧ ៧៧៨ ០០១០ សូម​អរគុណ  ៕

m181117a1 m181117a2 m181117a3

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.