ខេត្តកំពត៖ ម្ចាស់សង្វៀនជល់មាន់និងយូគី ចាស់វស្សាពីរនាក់ គឺ ឈ្មោះ មឿន និង ឈ្មោះ ហៃ ដែលកំពុងល្បីល្បាញពេញខេត្តកំពត បានអះអាងប្រាប់ថា លោកបើកបន ល្បែងស៊ីសងខុសច្បាប់មួយនេះបាន ដោយសារតែ លោក ម៉ី សុខុម អធិការស្រុកជុំគីរី អនុញ្ញាតអោយពួកគាត់បើកអោយលេង ដើម្បីយកលុយតុងទៅចញ្ចឹមអង្គភាពរបស់គាត់ និង ថ្នាក់លើ។
មេបនល្បែងទាំង២នាក់ខាងលើ អះអាងប្រាប់អ្នកការសែតបែបនេះ ខណៈក្រុមអ្នក កាសែត បានចុះទៅយកព័ត៌មាន ដល់ទីតាំងសង្វៀនជល់មាន់ និងយូគី របស់ពួក គេដែលកំពុងធ្វើសកម្មភាពជល់មាន់និងលេងល្បែងយូគីយ៉ាងគគ្រឹកគគ្រេង នៅភូមិ ថ្មី ឃុំជម្ពូវន័ ស្រុកជុំគីរី ខេត្តកំពត ដែលគេដឹងថាបនល្បែងមួយ បាននេះបើកលេងជាយូរឆ្នាំមកហើយ តែមិនត្រូវបានសមត្ថកិច្ចដែនដីចុះបង្ក្រាបម្តងណាឡើយ។
មេបនល្បែងបញ្ជាក់បន្ថែមទៀតថា លោកគ្មានសិទ្ធិអ្វីហ៊ានបើកលេងល្បែង ដែលមានភ្ញៀវចូលរួមច្រើនយ៉ាងនេះនោះទេ បើគ្មានបញ្ជាពីលោកអធិការ ដោយថា លោកអធិការស្រុកជុំគីរី បានយកលុយពួកគាត់ក្នុងមួយអាទិត្យ ១លានរៀល ដោយអះអាថាយកទៅអោយថ្នាក់លើ រួមទាំងសមត្ថកិច្ចផ្សេងៗ ជាពិសេសអ្នកធំៗក្នុងខេត្ត កំពតតែម្តង។
មេបនល្បែងខាលើ បានអោយដឹងបន្ថែម ទៀតថា បនល្បែងនេះជារបស់ លោកអធិការ ម៉ី សុខម ផ្ទាល់តែម្តង ហើយលោកគ្រាន់តែជាអ្នកមើលការខុសត្រូវអោយគាត់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត បើអស់លោកអ្នកកាសែតណា ចង់បានព័ត៍មានលម្អិត ឬក៍ចង់បានលុយប្រចាំថ្ងៃលុយខែ សូមទាក់ទងទៅលោកអធិការ ម៉ី សុខុម ដោយផ្ទាល់ទៅ លោកមិនកំណាញ់ទេ ត្រឹមតែលុយបាយលុយសាំងម៉ូតូឡាននោះ។
រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់សម្ត្តេចក្រឡាហោមស ខេងផងដែរ ។គាត់ឆ្ងល់ទៀតថាតើប្រកាសរដ្ឋាភិបាល ទាំងប្រាំបួនចំនុច (ភូមិឃុំមានសុវត្តិភាព)ទុកនៅឯណា? ឫមួយលោក ម៉ៅ ច័ន្ទមធុរិទ្ធ មាន អំណាចតិចជាងអំណាចប្រាក់របស់ម្ចាស់សង្វៀនជល់មាន់ខាងលើនេះ ទើបមិនបញ្ជាអោយធ្វើការបង្ក្រាបបែបនេះ។
ជុំវិញករណីមេល្បែងអះអាងប្រាប់អ្នកកាសែត ដោយមិនខ្វល់អំពីកិត្តិយសរបស់ លោកអធិការនគរបាលស្រុកជុំគីរី អង្គភាពសារព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺពី លោក ម៉ី សុខុម អធិការស្រុកខាងលើបាននៅឡើយទេ ៕