សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ អញ្ជើញ ជា​អធិបតីភាព ក្នុង​ពិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូក «​ង​» វែង​ជាង​គេ លើ​ពិភពលោក​

ខេត្ត​ព្រៃវែង​៖ ជា​មោទនភាព​ថ្មី​មួយទៀត​ហើយ សម្រាប់​ជាតិ និង​ប្រជាជន​របស់​កម្ពុជា ដោយ​ទូក «​ង​» វែង​ជាង​គេ​ដែល​ផលិត​ដោយ​កូន​ខ្មែរ ដែល​មាន​ប្រវែង​ជិត​១០០​ម៉ែត្រ និង​មាន​ចំណុះ​ទូក​ជិត​២០០​នាក់​នោះ ត្រូវ​បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record ជា​ផ្លូវកា​រហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត  ស្ថិតនៅ​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍  ខេត្ត​ព្រៃវែង​។​

​ពិធី​បំបែក​កំណត់ត្រា​ពិភពលោក​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្ថេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​លោកស្រី និង​មាន​ការចូលរួម​ពី លោក Pravin Patel អ្នក​វិច្ឆ័យ World Guinness Record

​សម្រាប់​ពិធី​ដែល​ជា​មោទនភាព​ថ្មី​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នេះ ក៏​មាន​ការចូលរួម​ពី ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូក «​ង​» វែង​ជាង​គេ​នៅលើ​ពិភពលោក ព្រមទាំង​ឯកឧត្តម​ខៀវ​កាញ​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន , ឯកឧត្តម ,  លោកជំទាវ  ,    លោក  លោកស្រី ជា​ថ្នាក់ដឹកនាំ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​លោក Pravin Patel បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ទូក ង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ប្រវែង​៨៧.៣​ម៉ែត្រ ត្រូវបាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record ជា​ផ្លូវកា​រហើយ​»​។​

​ទូក «​ង​» របស់​កម្ពុជា​ដែល​បំបែក​ឯតទគ្គ​កម្មនេះ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «​កម្ពោជិក​បុត្តា​ខេមរា​តរី​» ដែល​មាន​អត្ថន័យ​ថា «​ទូកង​របស់​កូន​ខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា​»​។​

​ទូក​នេះ មាន​ប្រវែង​រហូតដល់​៨៧.៣​ម៉ែត្រ​, ទទឹង​១.៩៤​ម៉ែត្រ និង​ជម្រៅ​០.៨​ម៉ែត្រ ត្រូវ​រចនា​ឡើង​ដោយ​ផ្នែក​ខាង​ក្បាលទូក ធ្វើ​ជា​ក្បាល​នាគ និង​កន្ទុយ​ហង្ស ប្រកប​ដោយ​ក្បូរក្បាច់​រចនា​ល្អ​ប្រណិត ដែល​ផ្ទុក​បាន​ចំណុះ រហូតដល់​១៧៩​នាក់​ឯណោះ ដោយ​១០០​នាក់​មក​ពី​ទាហានជើងទឹក និង​៧៩​នាក់ មក​ពី​នគរបាល​ជើង​ទឹក ៕

 

m181112b0 m181112b1 m181112b2 m181112b3 m181112b4 m181112b5-(1) m181112b5-(2) m181112b5-(3) m181112b5-(4) m181112b5-(5) m181112b5-(6) m181112b5-(7)

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.