សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរណ៌ និង លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​អញ្ជើញ​ចូលរួម​ក្រុង​ពិ​លី​ព្រះទីនាំង​សារាយអណ្ដែត ចង្ហាន់​ហុយ​

ខេត្ត​កំពង់ឆ្នាំង ៖ នៅ​វត្ត​វិហារ​លួង​ស្រុក​បរិបូរណ៌​ខេត្តកំពង់​ឆ្នាំងបាន​រៀបចំ​ពិធី​ក្រុង​ពិលី​ទូក ង ឈ្មោះ​«​ព្រះទីនាំង​សារាយអណ្ដែត ចង្ហាន់​ហុយ​»​ដែល​មាន​ការអញ្ជើញ​ចូលរួម​លោក​ឃួន​សៅ​រុំ អភិបាល​នៃ​គណៈ​អភិបាលស្រុក​បរិបូរណ៌ លោក​ពៅ​វ​ទ្ធីប្រ​ធានព​ន្ធ​គារ​ខត្ត​កំពង់ឆ្នាំង លោក​ចែម​ភក្តី​អភិបាលរង​ស្រុក​បរិបូរណ៌​និង​លោក​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ឃុំ​មេលំ​ព្រមទាំង​អស់លោក លោកស្រី​មន្ត្រី​រាជការ​ជាច្រើន​ទៀត​ចូលរួម ។

​ពិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០១៨​នេះ ពិធី​ក្រុង​ពិ​លី​ធ្វើឡើង​ដើម្បី​សុំ​សុខ​សប្បាយ​មាន​ជ័យជំនះ​ឈ្នះ​អស់​មាស​ត្រូវ ។ ក្នុង​នោះ​ផង​ដែរ លោក ពៅ វុទ្ធ្បី ប្រធាន​ពន្ធនាគារ បាន​ឧបត្ថម្ភ​ទឹកក្រូច​៣​កេស​ទឹក​សុទ្ធ​៣​កេស​មី​ខ្លាឃ្មុំ​៣​កេស​និង​ថវិកា​ចំនួន​១​លាន​រៀល​ផងដែរ​។​

​ប្រវត្តិ​៖​ចង្ហាន់​ហុយ ជា​ឈ្មោះ​ទូក​ង ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​មួយ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​។ ទូក​នេះ​មានរឿង​រាវ​ទាក់ទង​ទៅនឹង​ប្រវត្តិ​ធ្វើ​សឹង​សង្គ្រាម​រវាង​ព្រះបាទ​ច័ន្ទ​រាជា និង ស្តេច​កន​។​
​មនុស្ស​មួយចំនួន​មាន​ការងឿងឆ្ងល់​ទៅនឹង​ឈ្មោះ​ចង្ហាន់​ហុយ ហេតុអ្វី​ក៏​ឈ្មោះ​នេះ​ចម្លែក​ម្ល៉េះ​?
​ចង្ហាន់​មានន័យថា ម្ហូបអាហារ ពាក្យ​ចង្ហាន់​ជា​ពាក្យ​ប្រើ​សម្រាប់​ព្រះសង្ឃ​។​
​ឯ​ពាក្យ ហុយ កើតឡើង​ពី​កម្លៅ​បង្ករ​ទៅ​ជា​ផ្សែង​។ ដូចនេះ​ពាក្យ​ថា ចង្ហាន់​ហុយ​ជា​ពាក្យ​មានន័យ​ថា ចង្ហាន់​របស់​ព្រះសង្ឃ​នៅ​តែ​ក្តៅ នៅតែ​មាន​ផ្សេង ។ ហេតុភេទ​ដែល​គេ​ដាក់ឈ្មោះថា ចង្ហាន់​ហុយ គឺ​មកពី​ទូក​នេះ​កាល​នៅ​ជាមួយ​ព្រះសង្ឃ​ក្នុង​វត្ត​បរិបុណ៌ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ព្រះសង្ឃ​យក​ធ្វើ​យាន្ត​ជំនិះ​ទៅ​បិណ្ឌ​បាត្រ​ដល់​សៀមរាប ហើយ​ត្រលប់​មកវិញ ចង្ហាន់​របស់​ព្រះអង្គ​នៅ​តែ​ក្តៅ នៅតែ​ហុយ ទើប​គេ​ប្រសិទ្ធ​នាម​ទូកង​នេះ​ថា ចង្ហាន់​ហុយ ស្រប​នឹង​ឈ្មោះ​ដើម​ថា សារាយ​អណ្តែត​។

​នៅ​ពេល​ប្រទេស​កើតសង្គ្រាម ព្រះចៅអធិការ​បាន​ប្រគេន ទូក​នេះ​ជូន​ព្រះបាទ​ចន្ទរា​ជា ដើម្បី​កំចាត់​ស្តេច​ជ្រែក​រាជ​កន ទូក​នេះ​ត្រូវ​បាន​បន្ថែម​ឈ្មោះ​ថ្មី​ថា នាវា​សារាយអណ្តែត ព្រះទីនាំង ចង្ហាន់​ហុយ ៕

 

m181110a1 m181110a2 m181110a3 m181110a4 m181110a5 m181110a6

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.