សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅឯណា​បើ​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី !

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ដារ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹង​ថា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បាន​កំពុងបើក​លេង​នៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ឈន​ថារី​ត្បូងឃ្មុំយ៉ាង​ពេញបន្ទុក​ផ្គើន​បទបញ្ជា​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​។​ប្រភព​ពី​ពលរដ្ឋ​ក្នុង​ឃុំ​ដារ  ដែល​ធ្លាប់​ចូល​ទៅកាន់​ទីតាំង​បើក​ល្បែង ស៊ីសង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស  ឈន ថា​រី បានឲ្យដឹង ថា ឈ្មោះ​——-ហេងជា​អ្នក​កាង​បើកល្បែង​សុីសងយ៉ាងពេញបន្ទុកនៅតំបន់សេដ្ដ្ឋកិច្ចពិសេសឈនថារីត្បូងឃ្មុំ។ហើយលោកហេងតែងតែអួតអាង ប្រាប់​អតិថិជន​របស់​ខ្លួន​ពី​សុវត្ថិភាព សម្រាប់​អ្នក​មក​លេងល្បែង​ក្នុ ង​ទី តាំង​នេះលេង ម៉ា​សប្បាយ​អត់​មាន​បញ្ហារ​អ្វី​ទាំង​អស់​ពី​សុ​វត្តិភាព​ផ្ទាល់ខ្លួន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​និង​មាន​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ ហើយ​តាម​ផ្លូវ​ចូល​ទៅ​កាន់​កន្លែង​លេង​ល្បែងស៊ីសង​នោះ​មាន​ដាក់ពង្រាយ​សន្តិសុខ​យាមកាម​យ៉ាង​រឹងមាំ​ព្រោះ​ខ្លាច​មាន​អ្នកកាសែត​ចូលទៅ​ថត​រូបភាព​ចុះផ្សាយ​នៅ​ទីតាំង​ល្បែង​នេះ​។​

​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ការ​រៀលដាល​លេង​ល្បែងស៊ីសង​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ដារ​បានឲ្យដឹងថា ល្បែងស៊ីសង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​មាន​មនុស្ស​ចូលរួម​លេងល្បែង​កាន់តែ​ច្រើនឡើងៗ​ដែល​សុទ្ធតែ​ជា​ពលរដ្ឋ​ខ្មែរ​។​

​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា សង្វៀន​ជល់​មាន់​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ត្រូវ​គេ​បើក​លេង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី ហើយ​អ្នក​កាង​ល្បែង​មានឈ្មោះ​——​ដែល​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ហ៊ាន​ប៉ះពាល់​ឡើយ​។ សូម្បី​តែ​ឯកឧត្តម លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុងតែ​បើក​លេង​យ៉ាង​គគ្លើន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ផ្គើន​បទបញ្ជា​សម្ដេច​ក្រឡាហោម​ស​ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​សម្ដេច​តេជោ​ហ៑ុន​សែននាយករដ្ឋមន្ត្រី​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ក្នុង​ខណៈ​ដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​ខាងលើនេះ​អធិការនគរបាល​ស្រុក​មេមត់ ក៏​ដូចជា​អភិបាល​ស្រុក​មេមត់ នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​មិន​បង្ក្រាប​ល្បែងស៊ីសង​នោះទេ ហើយ​ឯកឧត្តម បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅលើ​បញ្ហា​អសន្តិសុខ​សង្គម​នោះ​ដែរ​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ បានឲ្យដឹង​ទៀតថា ក្រោយពេល​ល្បែងស៊ីសង​ត្រូវ​គេ​បើក​លេង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ឈន ថា​រី គឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​មេមត់ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​បញ្ហា​ខាងលើ​នេះ​ផង ព្រោះ​អភិបាលខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​បាន​នោះឡើយ​។​

​ពាក់​ពន្ធ័ការ​លើកឡើងរប​ស់​ប្រជាពលរដ្ឋ​ខាងលើ​សារ​ព័ត៌​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​សមត្ថកិច្ច​ពាក់​ពន្ធ័​បាន​នោះ​ទេ​ព្រះ​គ្មាន​លេខ​ទូរ​សព្ទ័​ទាក់ទង ។ សារព័ត៌មាន​យើង​ព្យាយាម​បន្ត​លេខ​ក្រោយ​៕

gametb1 gametb2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.