សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

Manny Pacquiao សងសឹក​បាន​សម្រេច​ដោយឈ្នះពិន្ទុ

​លោក Tim Bradley ដែល ជាកំពូល​អ្នក​ប្រយុទ្ធ មិនធ្លាប់​មាន​ប្រវត្តិ​ចាញ់ម្នាក់​របស់​អាមេរិក​នោះ​ធ្លាប់បាន​ប្រកាស ថា លោក​មិន ខ្វាយខ្វល់ឡើយ នឹងកណ្តាប់​ដៃ​ឥត​ស្រមោល​របស់ស្តេច​គីងកុង Manny Pacquiao ពេល​ពួកគេ ជួបគ្នា នៅការ​ប្រកួត​សង​សឹកនៅ លើ សង្វៀន MGM Grand Garden នៅទីក្រុងឡាស វេហ្គាស់ សហរដ្ឋអាមេរិក នៅថ្ងៃ អាទិត្យទី១៣ ខែមេសានេះ ។

អាមេរិក ៖ កីឡាករ Manny Pacquiao បានដណ្ដើមខ្សែក្រវ៉ាត់ត្រឡប់មកវិញ ដោយសងសឹកបានសម្រេច គ្រប់គ្រង តំណែង ជាកំពូល ជើងឯកប្រដាល់ពិភពលោក ឈ្នះកីឡាករ Tim Bradley មកវិញ។

នៅក្នុងការប្រកួតខ្នាតអន្តរជាតិខាងលើនេះ កីឡាករ Bradley នៅក្នុង៣ទឹកដំបូង បានបង្ហាញភាពរឹងមាំ ដោយបើក ចំហរមុខឲ្យកីឡា ករ Pacquiao វាយសន្ធាប់ពីលើផ្ទៃមុខ។ ប៉ុន្តែរយៈពេល៤ទឹកចុងក្រោយកីឡាករ Bradley បានរង នូវការវាយប្រហារពីកណ្ដាប់ដៃ របស់ Pacquiao ជាច្រើនលើកធ្វើឲ្យទប់ជំហរសឹងមិនបាន។

អស់រយៈពេល១២ទឹក ទើបគណៈកម្មការប្រកាសកាត់សេចក្ដីឲ្យកីឡាករ Many Pacquiao បានទទួលជ័យជំនះ ដោយសងសឹង បាន សម្រេច និងគ្រប់គ្រងតំណែងជា កំពូលជើងឯកប្រដាល់ពិភពលោក ដោយឈ្នះដោយពិន្ទុ  ៕

Manny Pacquiao v Timothy Bradley

 

Filed in: កីឡា, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Proudly designed by Theme Junkie.