សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នាយ​ឧត្តមសេនីយ៍វង្ស ពិ​សេន​ តំណាង​សម្ដេច​តេជោ​សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន ​សែន ​អញ្ជើញ​ជួប​សំណេះសំណាល​និង​ចែក​អាវ​រងារ​ដល់កងទព័

​ខេត្ត​ត្បូងឃ្មុំ​៖ ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ត្បូងឃ្មុំ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ប្រតិភូ​អគ្គបញ្ជាការដ្ឋាន បាន​អញ្ជើញ​ជួប​សំណេះសំណាល ផ្ដាំផ្ញើ សួរសុខទុក្ខ និង​ចែក​អាវ​រងា​ដែល​ជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រិទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់​កងកម្លាំង​ប្រដាប់អាវុធ​ចំនួន​២១​អង្គភាព រួមមាន​៖
1. ទីបញ្ជាការ​យោធភូមិ​ភាគ​២, 2. តំបន់​អភិវឌ្ឍន៍​, 3. សាលា​ពលទាហាន​ទី​២, 4. កងពល​តូច​ថ្មើរជើង​លេខ​២១, 5. តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ចាម​, 6. តំបន់​ប្រតិបត្តិការ​សឹក​រង​ត្បូងឃ្មុំ​, 7. តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រៃវែង​, 8.  តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង​, 9. តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ​, 10. កងវិស្វកម្ម​ស្ថាបនា​ផ្លូវ​ព្រំដែន​កម្ពុជា វៀតណាម​, 11. បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​, 12. បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម​, 13. បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ 14. បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​, 15. បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​, 16. វរ​នគរបាល​ព្រំដែន​គោក​លេខ​៦០៧, 17. វរ​នគរបាល​ព្រំដែន​គោក​លេខ​៦០៩, 18. វរ​នគរបាល​ព្រំដែន​គោក​លេខ​៦១១, 19. វរ​នគរបាល​ព្រំដែន​គោក​លេខ​៦១៥, 20. វរ​នគរបាល​ព្រំដែន​គោក​លេខ​៦១៧, 21. វរ​នគរបាល​ព្រំដែន​គោក​លេខ​៦១៩៕

 

m181101d01 m181101d02 m181101d03 m181101d04 m181101d05 m181101d06 m181101d07 m181101d08 m181101d09 m181101d10 m181101d11 m181101d12 m181101d13 m181101d14

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.