សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​តាម​ច្រក​ណាំ​លៀ​ហៅ​ច្រក​អំពិល​និង​ច្រករបៀង​ណា​ប៉ា​តឹង​ចេញ​ពេញបន្ទុក​សមត្ថកិច្ច​ពាក់​ពន្ធ័​ហាក់បីដូចត្រូ​វ​ថ្នាំ​សណ្ដំ​!

ខេត្ត​មណ្ដល​គីរី ៖ បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន កន្លងមក ឲ្យ​មន្ត្រីក្រោមឱវាទ​នាំ​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ក៏​ប៉ុន្ត​នៅពេល​យប់ សកម្មភាព​នៃ​កា​ចរាចរណ៍​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​ឡង់​គ្រីស័​រនិង សាំ​យ៉ុង ជាច្រើន​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ណាំ​លៀ  ច្រករបៀង​ណា​ប៉ា​តឹង​និង​ច្រករបៀង​មួយចំនួន​ទៀត​នៃ ខេត្ត​មណ្ឌលគិរី​។​លោក ឡោ សុខា ស្នងការ​ខេត្ត មើលមិនឃើញ រឺ​ធ្វើ​ជា​ដេកលក់ ប្រហែល អនុសាសន៍ សម្តេច​គ្មាន​ប្រសិតភាព ហើយ​មើលទៅ​?​បាន​ជា​បទល្មើស​ព្រៃឈើ​ចេញ​តាម​ច្រករបៀង យ៉ាង​រលូន​បែបនេះ​។​

សកម្មភាព​នៃ​កា​ដឹក​ជញ្ចូន​ឈើ​ប្រណិត​ឆ្លងដែន​ទៅ​វៀតណាម គឺ​បាន​ចាប់ផ្តើម​គ​ក្រើក​ឡើង​វីញ​ហើយ​បន្ទាប់​ពី​មាន​សភាព​ស្ងប់ស្ងាត់​មួយ​រយះ​ដោយសារ​ករណី​បាញ់សម្លាប់​មន្ត្រី​បរិស្ថាន​កាលពីពេល​កន្លង​ទៅនេះ​។​ហើយ​សកម្មភាព​នៃ​កា​ដឹកជញ្ជូន​ឈើ នៅក្នុង​ខេត្ត​មណ្ឌល​គី​រី គឺ​មាន​ការបើក​សម្រាប់​ធ្វើកា​នាំចេញ​ឆ្លងដែន​ទៅ​វៀតណាម គឺ​មាន​ច្រក​ណា​ប៉ា​តឹង​និង​ច្រក​ណាំ​លៀ និង​ច្រករបៀង​មួយចំនួន​នៃ​ខេត្ត​មណ្ឌល​គី​រី​។​

​ប្រភព​បានឲ្យដឹងថា​៖​នៅ​ពេក​យប់ រថយន្ត​ឡង់​គ្រីស័រ និង​សាំ​យ៉ុង ជាច្រើន​គ្រឿង​សម្រុក​ដឹក​ជញ្ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន​តាម​ច្រក​ណាំ​លៀ​ហៅ​ច្រក​អំពិល ដោយ​គ្មាន​កា​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័នោះ​ឡើយ ។ ការ​ចរាចរណ៍​ឈើ​ត្រូវបាន​ធ្វើឡើង​នៅពេល​យប់ គឺ​បាន​យ៉ាង​រំភើយ ពុំ​មាន​ការបង្ក្រាប​ឡើយ ។​

​សមត្ថកិច្ច​ក្នុង​ខេត្ត​បានឲ្យដឹង​ទៀត​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ច្រក​ខាងលើ គឺ​ភាគច្រើន​ក្រុម​ឈ្មួញ​ជា ឧកញ៉ា ដោយ​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​នោះឡើយ តែ​គេ​ប្រើ​មនុស្ស ពី​នាក់​មាន​ឈ្មោះ ម៉ាប់ និង ក្របី ជា​អ្នកមើលការខុសត្រូវ​តាម​ក្បួន​រថយន្ត និង​រត់​ការជួប​សមត្ថកិច្ច​ពាក់ពន្ឋ័ នានា​ក្នុង​នោះ​ក៏​មាន​អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ល្បីៗ​ក្នុងស្រុក​មួយ​ចំនួន​ចាំ​មើលផ្ូ្លវ​ឲ្យ​ផង​ដែរ​។​

​ពាក់​ព​ន្ឋ័​និង​ករណី​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់ ខាងលើ​ប្រហែលជា​បើកដៃ​ពី​លោក ឡោ សុខា ស្នងការ​ខេត្ត ទើប​មាន​ការនាំ​ចេញ​លក់​នៅ​វៀតណាម តាម​ច្រក​ទាំងអស់ នោះ​យ៉ាង​រលូន ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា​( សម្តេច ហ៊ុន សែន​) ប្រកាស​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លងទៅ​នេះ​។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ទាំងមូល ដែល​ជា​ម្ចាស់ឆ្នោត ទទូច​ស្នើសុំ​ឲ្យ (​សម្តេច​តេជោ ហ៊ុន សែន​) ជួយ​មើល​មន្ត្រី​គ្រាប់​ល្ពៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ចាប់ពី ថ្នាក់​ខេត្ត​ដល់​ស្រុក ឃុបឃិត​ជាមួយ​ឈ្មួញ បំផ្លាញ់​សម្បត្តិ​ធម្មជាតិ​ព្រៃឈើ ។ ប្រសិនជា សម្តេច មិន​ទប់ស្កាត់​ទាន់​ពេលវេលា​នោះ​ទេ ព្រៃឈើ​នៅ​ខ​រត្ត​ភាគ ឥ​សាន្ត​ប្រាកដ​ជា​រលាយ​ហិនហោច ដោយសារ​ស្នាដៃ​ឈ្មួញ​ងារ​ជា ឧកញ៉ា​និង​ឈ្មួញ​មាន​អំណាច ជាក់​ជាមិនខាន​៕

pmhs181101a

svaysameang181101

carnamlia181101

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.