សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បុរស​ម្នាក់​រកស៊ី​ដឹក​ឈើ​តាម​ម៉ូតូ​បាន​ស្លាប់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ដោយសា​ដួល​ម៉ូតូ​ឈើ​សង្កត់ពីលើ​(​ឃាតក​លាក់​មុខ​)

ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ផងដែរ ដោយសារ​ប្រកប​របរ​ដឹក​ឈើ​ហុប​តា​ម៉ូតូ​យកទៅលក់​ឲ្យ​មេ​ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ហើយ​បាន​ដួល​ត្រូវ​ដុំ​ឈើ​នោះ​សង្កត់ពីលើ​ទាំង​ពីរ​នាក់​យ៉ាង​រន្ធត់ ។​

​ហេតុការណ៍​ដួល​ម៉ូតូ​ដឹកឈើ​បណ្តាលឱ្យ​ស្លាប់​ម្នាក​របួស​ធ្ងន់​ម្នាក់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣.១៥​នាទី រសៀល ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៨​នៅ​ចំណុច​វាល​បួន ភូមិ​ជ្រោះ​ជ្រៅ ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។​

​ប្រភព​បាន​ឱ្យដឹងថា​ជ​ន​រងគ្រោះ​ម្នាក់​ឈ្មោះ វិត ភេទ​ប្រុស​រស់នៅ​ភូមិ​ប៉ោ​ដើម​ស្វាយ​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ជា​រួម​ដំណើ​ររ​អង្គុយ​ពីលើ​ឈើ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ។​
ម្នាក់ទៀត មិន​ត្រូវ​បាន​បញ្ហា​ញ​អត្ត​ស​ញ្ញណ​បាន​រងរបួស​ធ្ងន់​ត្រូវបាន​សាច់​ញ្ញា​ត្តិ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗ​។​

​ប្រភព​បន្ត​ថា​ក​ហេតុការណ៍​គ្រោះថ្នាក់​គួរអោយ​រន្ធត់​នេះ​គឺ​បណ្តាលមកពី​បុរស​ទាំង​ពីរ​ជិះ​ម៉ូត​មួយ​ដឹកឈើ​ដែល​មាន​ឈើ​ប្រភេទ​គគី​នោះ​មាន​មុខកាត់​ដុំ​យ៉ាង​ធំៗ​ហើយ​ដឹក​ឆ្លងកាត់​ផ្លូវ​ជម្រៀល​ចុះ​ចំនោទ​មិន​អាច​ទប់​និង​ទម្ងន់​បាន​ក៏​ដួល​តែម្តង​។​

​ហើយ​ការដឹកជញ្ជូន​ឈើ​នោះ​ចេញពី​ចំណុច​ប៉ោ​ដើម​ស្វាយ​ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ​យកទៅលក់​ឱ្យ​ឈ្មួញ​នៅ​តាម​ច្រក​ជ្រោះ​ជ្រៅ ស្ថិតក្នុង​ភូមិ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ តែ​ជា​អកុសល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ដួល​ម៉ូតូ​ហើយ​ត្រូវ​ដុំ​ឈើ​សង្កត់ពីលើ​ស្លាប់​និង​រងរបួស​តែម្តង ។​

​ករណី​មនុស្ស​ស្លាប់​ដោយសារ​ដឹកឈើ​តាម​ម៉ូតូ​ហើយ​ដួល​សង្កត់​ស្លាប់​និង​របួស​បែបនេះ​កើតឡើង​ញឹកញាប់​ណាស់​មក​ហើយ​ដែរ តែ​ហាក់ដូចជា​មិនសូវមាន​ចំណាប់អារម្មណ៍​ពី​សមត្ថកិច្ច​ពាក់​ពន្ធ័​យកចិត្តទុកដាក់​ឲ្យបាន​ស៊ីជម្រៅ​ទៅ​លើ​ជំនួញ​ឈើ​ដ៏​កក្រើក​ប្រចាំ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ជា​យូរ​ឆ្នាំ​មកហើយ ដែល​មាន​មេ​ឈ្មួញ​ដ៏​មហិមា​ប្រចាំ​ស្រុក​ស្នួល​ចាំ​ទិញ​រួច​លក់​បន្ត​ទៅឲ្យ​មេ​ឈ្មួញ​វៀតណាម​ចូល​មក​ចាំ​ទិញ​ពី​មេ​ឈ្មួញ (​គង់​ក្រឹង​ដែល​មានងារ​ជា​ឯកឧត្តម​ឧកញ៉ា​ដ៏​មហិមា​ប្រចាំ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​) ។​

​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការស្នើសុំ​ដល់​សម្ដេច​តេជោ​សែន​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព ។

​បើ​បទល្មើស​នៅតែ​កើត​មាន​ពលរដ្ឋ​រងគ្រោះ​និង​ស្លាប់​នៅ​តែ​កើត​ជា​បន្ត​បន្ធាប់​ដោយសារ​បទល្មើ​ស​ព្រៃឈើ​(​នេះ​ហើយ​ជា​ឃាតក​លាក់​មុខ​សម្លាប់​ពលរដ្ឋ​ក្រីក្រ​ដោយសារ​ស៊ី​ស្នួល​ដឹកជញ្ជូន​ឈើ​ឲ្យ​មេ​ឈ្មួញ​មាន​លុយ​មាន​អំណាច​បង្កើតឲ្យមាន​បទល្មើស​ព្រៃឈើ​ហាន​ប្រឆាំង​បទបញ្ជា​សម្ដេច​ក្រឡាហោម​ស​ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​សម្ដេច​តេជោ ហ៊ុន សែន នាយ​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ចំហ​តែម្ដង ៕
​អ៊ិន សុ​វណ្ណា ខេត្ត​ក្រចេះ​

m181028a1 m181028a2 m181028a3 m181028a4 m181028a5 m181028a6 m181028a7

Filed in: សន្តិសុខ​ សង្គម

Recent Posts

Proudly designed by Theme Junkie.