សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ជន​កំណាច​ឃោ​ឃៅព្រៃ​ផ្សៃ រំលោភ​សម្លាប់ ក្មេងស្រី​បងប្អូន​២​នាក់ នៅ​ស្រុក​បរិបូរណ៌ ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ឃុំ​ខ្លួន​ហើយ​

ខេត្ត​កំពង់ឆ្នាំង​៖  យុវជន​កំណាច​ឃោ​ឃៅ​ឆុំ​ព​យ កាលពី​ថ្ងៃ ទី ២២ ខែ តុលា ២០១៨​នេះ ត្រូវបាន ចៅក្រម​ស៊ើបសួរ នៃ សាលាដំបូង​ខេត្តកំពង់ឆ្នាំង សម្រេច​ឃុំខ្លួន និង  បាន​បញ្ជូន​ទៅ​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ​ខេត្ត  ដើម្បី​រងចាំ ការកាត់ទោស តាមច្បាប់  ជាប់​ពាក់ព័ន្ធ​ន​នឹង ការរំលោភ និង  សម្លាប់​ក្មេងស្រី​បងប្អូន​បង្កើត​០២​នាក់ នៅ​ស្រុក​បរិបូរណ៌ ខេត្ត​កំពង់ឆ្នាំង កាលពី​សប្តាហ៍​មុន​។​

​អំពើ​ឃាតកម្ម ដ៏​សាហាវឃោឃៅ​នេះ  បាន​កើតឡើង កាលពី​វេលា​ម៉ោង ប្រមាណ នៅ​ម៉ោង​១០ .៣០​នាទី​ព្រឹក នៅ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​របស់​កុមារី​រង គ្រោះ មាន​ទីតាំង ស្ថតិនៅក្នុង​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។  និង បង្ក​ឲ្យមាន​ការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​លោក​ឧត្តមសេនីយ៍ទោ ឡុច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានដឹងថាៈ ជនជាប់ចោទ​រូប​នេះ មានឈ្មោះ  ឆុំ ព​យ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​។  ជនជាប់ចោទ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​« ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ  ឬ អំពើ​រំលោភ​សេពសន្ថវៈ​»  តាម​មាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ ។ និង ដែល អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ អស់​មួយ​ជីវិត​។

​ចំណែក​កុមារី​រងគ្រោះ ទាំង​០២​នាក់ មានឈ្មោះ  អុល លក្ខិណា អាយុ​១៤​ឆ្នាំ ត្រូវ​ជា​បងស្រី​។ ចំណែក ម្នាក់ទៀត មានឈ្មោះ ជន នី អាយុ​៧​ឆ្នាំ ត្រូវជា​ប្អូនស្រី​៕

m181023a1 m181023a3 m181023a4

Filed in: សន្តិសុខ​ សង្គម

Recent Posts

Proudly designed by Theme Junkie.