សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​មេ​ឈ្មួញ​ឈើ​ប្រណីត​ឈ្មោះ​ឧកញ៉ា គង់ ក្រឹ​ង ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​តាម​ច្រក​ដេ​3 ដេ​4 យកទៅ​លក់​ស្រុក​យួន​បាន​យ៉ាង​រលូន !

ខេត្ត​ក្រចេះ ៖ យោងតាម​ប្រភព​បានកឲ្យដឹងថា​ចាប់តាំ​ង​ពី​ពេល​បោះឆ្នោត​ហើយ​ភ្លាម ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងដែន​នៅតែ​បន្ត​កើតមាន​ជា​ប្រចាំ តាម​ច្រករបៀង​ដេ​៣​និង​ដេ​៤ ដែល​ជា​កម្មសិទ្ទិឯ​កជនផ្តាច់​មុខ​របស់ ឧកញ៉ា គង់ ក្រឹ​ង ដ៏​ល្បីឈ្មោះ​ប្រចាំ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​និង​ពូកែ​ខាង​សម្តែង​តួ​ជា​សប្បុរសជន តាមរយៈ​លុយកាក់​ដែល​ប្រមូលបាន​ពី​របរ​ទុច្ចរឹត​កាប់បំផ្លា​ញ​ព្រៃឈើ​។​

​ប្រភព​បានឲ្យ ដឹង​ទៀត​ថា​ក្នុង​មួយ​ប់ៗ​ឈើ​គ្រប់​ប្រភេទ​ដូចជា​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់ ស្រឡៅ សុ​ក្រំ ក​កោះ និង​ឈើ​ឈ្លីក​រាប់រយ​ម៉ែត្រគូប ដឹក​តាម​រថយន្ត​សាម​យ៉ុង និង​ម៉ូតូ មក​ស្តុក​ទុក​ក្បែ​ផ្ទះ​ចំនុច​ភូមិ​ត្រពាំង​ស្រែ រួច​បន្ត ដឹកជញ្ជូន​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ដេ​៣​និង​ដេ​៤ ដោយ​មាន​កម្លាំង​ប្រដាប់អាវុធ​ក្រោម​ឱ​វ៉ាទ​លោក​ឧកញ៉ា គង់ ក្រឹ​ង ចាំ​កាង​ការពារ​សុវត្ថិភាព​ឲ្យ​ទៀតផង​។​

​ឈើ​ទាំង​នេះ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​តាម​ប្រភេទ​យី​ឌុប ប្រភេទ​រថយន្ត​វេ​អង រថយន្ត​សាំ​យ៉ុង​និង​មួយចំនួនទៀត ដឹក​តាម​ម៉ូតូ​រាប់រយ​គ្រឿង​មក​លក់​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ក្រោយ​បន្ទាយ​យោធា​វរៈ​សេនា​តូច​លេខ​២០៤ ដោយ​ប្រេី​កេរ្តិ៍ឈ្មោះ​ឧកញ៉ា គង់ ក្រឹ​ង ចាំ​កាង​ការពារ​ជា​ចំហ និង​ចាំ​ដក​តុង​យក​លុយ​បង់​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ និង​អ្នកមាន​អំណាច​រហូតដល់​ថ្នាក់​ជាតិ​ទៀត​ផង​។​

​ក្រុម​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា ជំនួញ​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​របស់​ឧកញ៉ា គង់ ក្រឹ​ង កាន់តែ​រីក​ធំធាត់​ជា​លំដាប់​ដោយ​មាន​ឧត្តមសេនីយ៍ ជឿន សុវណ្ណ​ថា​ចាំ​កាង និង​កាន់តែ​មាន អំណាច រហូត​ហ៊ាន​ឈួសឆាយ​ដី​ព្រៃ​របស់រ​ដ្ឋ ចាក់​ដី​ក្រហម​ធ្វើ​ផ្លូវ​កម្មសិទ្ធិ​ឯកជន​ចំនួន​ពីរ​ខ្សែ សម្រាប់ឲ្យ​រថយន្ត​ប្រភេទ​យី​ឌុប និង​ប្រភេទ​វេ​អង​អាចដឹកឈើ​ចំណុះ​ពី​៥៥​ទៅ​៦០​ម៉ែត្រគូប​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​ដោយ​រលូន គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ច​។​

​តាម​ប្រភព​ពី​អ្នក​រកស៊ី​ឈើ​បាន​លួចខ្សិ​បប្រាប់​ថា​ឈើ​ធ្នង់​ត្រូវ​បង់​ប្រាក់​ចំនួន​១៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ឲ្យទៅ ឧកញ៉ា គង់ ក្រឹ​ង ឯ​ឈើ​ប្រភេទ​ផ្សេង​ទៀត​ត្រូវ​បង់​ចាប់ពី​៨០០០ ដល់​១២០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​រថយន្ត​យី​ឌុ​បឫុរថយន្ត​វេ​អង ទេីប​អាចដឹកឈើ​ឆ្លង​ដែនតាម​ច្រករបៀង​ដេ​៣​និង​ដេ​៤​បាន​។ តាម​តួលេខ​នេះ​បញ្ជាក់ថា​ឧកញ៉ា គង់ ក្រឹ​ង នឹង​ទទួលបាន​ចំណូល​រាប់ម៉ឺន​ដុល្លារ​ក្នង​មួយថ្ងៃៗ ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ដោយ​មិន​ទាន់​គិត​បញ្ចូល​ប្រាក់ចំណេញ​ពី​ឈើ​ខុសច្បាប់ ដែល​ឧកញ៉ា​រូប​នេះ​ប្រមូល​ទិញ​ខ្លួនឯង​ទៀតផង​។​

​ជាក់ស្តែង​ដោយសារ​អំណាច​លុយ ដែល​ទទួលបាន​ពី​ជំនួញ​ឈើ​ខុស​ច្បាប់​យ៉ាង​មហាសាល​នេះ និង​ដោយ​មាន​បុគ្គល​មានអំណាច​ងារ​ឧត្តមសេនីយ៍​ជាប់ឈ្មោះប​ញ្ជី​ខ្មៅ អា​មេ​រិច ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​ផង​នោះ ឧកញ៉ា គង់ ក្រឹ​ង ត្រូវបាន​គេ​រៀបចំ​ឲ្យមាន​ការជួបផ្ទា​ល់​ជា​មួយត្រ​កូល​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ ។ ហើយ​សកម្មភាព​ជំនួញ​ឈើ​ខុស ច្បាប់​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​របស់​ឧកញ៉ា គង់ ក្រឹ​ង កាន់តែ​រឹងមាំ​និង​កាន់តែ​រីក ធំ​ឡើងៗ​។ ឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​កាន់តែ​ខ្លាច​អំណាច​មេ​ឈ្មួញ​រូបនេះ ដោយ​សម្ងំសុខ ចាំ​ទទួល​តែ​លុយ​សំណូក​ជា​ថ្នូរ​នឹង​ការ​មិន​អនុវត្ត​ច្បាប់​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ ។ ចំពោះ​សកម្មភាព​ផ្គើន​នឹង​បទបញ្ជា​លេខ​០១​របស់​រដ្ឋាភិបាល ពី​សំណាក់​ឧកញ៉ា គង់ ក្រឹ​ង ដែល ចូលចិត្ត​សម្តែង​តួ​ជា​សប្បុរសជន គេ​មិន​ទាន់​ដឹងថា ថ្នាក់​ដឹក នាំ​ជាតិ​បានដឹង​ពី​របរ​ទុច្ចរឹត​បំផ្លាញ​ព្រៃឈើ​ខ្មែរ ដែល​ឧកញ៉ា​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​កក្រើក​ទូទាំង​ខេត្ត​ក្រចេះ​នេះ​ដែរ​ឬទេ​?​។​

​ទាក់ទង​នឹង​ព័ត៌មាន​ខាងលើ​នេះ អង្គភាព​យើង​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​សាមី​ពាក់​ពន្ធ័​ខាងលើ​បាន​ទេ​ជាពិសេស​លោក​ឧកញ៉ា គង់ ក្រឹ​ង នៅ​ថ្ងៃ​ចេញផ្សាយ ។ យើងខ្ញុំ​រងចាំ​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ខាង​ពាក់​ពន្ធ័​លើ​រាល់​ម៉ោង​ធ្វើការ ៕

 

m181022a5 m181022a6 m181022a7 m181022a8 m181022a9

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.