សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ទំនង​ចរចារ​មិន​ត្រូវ​ទើប​ចាប់​យក​ស្នាដៃ​ឈ្មួញ​ដឹក​ឈើ​ជាច្រើន​ឆ្នាំ​មក​ហើយ​ឬ​ឈ្មួញ​ចេះ​សិលមន្ត​អគ​មន៍​បំបាំ​ង​កាយ​!

ខេត្ត​ឧត្តរមានជ័យ ៖ យោង​តាម​ការ​ឲ្យដឹង​ពី​មន្រី​ព្រំដែន​ថា សកម្មភាព​ដឹកឈើ​ប្រណិត​ឆ្លងដែន​មកពី​ប្រទេស​ថៃ របស់​មេ​ឧក្រិដ្ឋកម្ម​ដុះ​ស្លែ ឈ្មោះ​ឈឿង ស​ក្ក័ ដែល​ជា​ច្រើន​ឆ្នាំ​ដេញថ្លៃ​ផ្ដាច់មុខ​នៅ​តំបន់ នគ​បាល​វរៈ​ការពារ​ព្រំដែន ៧០២ នៅ​សង្កាត់​អូ​ស្មាច់​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ​។ នៅ​ល្ងាច​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨ សមត្ថកិច្ច​ស្រុក​អន្លង់វែង បាន​ធ្វើការ​ស្ទាក់ ចាប់ រថយន្ដ​កាមរី​សេរី ហើម​ពណ៌​ស្លែ មួយ​គ្រឿង​ដែល​ផ្ទុក​ឈើ​ប្រណិត្ត​ប្រភេទ​នាងនួន ពេញ​ព្រាប នៅ​ចំណុច​ភូមិ​អូ​ស្វាយ ឃុំ​ត្រពាំង​តៅ ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​ស្រុក​អន្លង់វែង បានអោយដឹង​ថា​រថយន្ដ​ដែល​បង្ក្រាប​បាន​នេះ ម្ចាស់​ឈ្មោះ​ឈឿង ស​ក្ក័ ដែល​បាន​ដឹក​ចេញពី​តំបន់​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​៧០២ អូ​ស្មាច់ ឆ្ពោះ​មក​ស្តុប​ទុក​នៅ​ផ្ទះ​ឈ្មោះ ណែ​ម ដែល​ជា​ម្ចាស់​ភាគហ៊ុន ជាមួយគ្នា និង​បន្តរ​ដឹក​ចេញ​ទៅ លក់​នៅ​ប្រទេស​វៀតណាម​។​

​ពលរដ្ឋ​បាន​បញ្ជាក់បន្ថែម​ថា ក្រោយ​ពី​សង្កាត់​អូ​ស្មាច់​ពួកគាត់​បាន សហការ​ត្រៀម​បង្ក្រាប ពេល​រថយន្ដ​ដឹក​បទល្មើស​ខាងលើ​បាន​មកដល់​ចំណុច​ផ្ទះ​ឈ្មោះ​ណែម រថយន្ដ​ដឹក​បទល្មើស​បាន​ចូល​ក្នុង​ផ្ទះ​រួច យក​ឈើ​ដាក់ចូល​ក្នុង​ផ្ទះ ជិត​អស់ និង​បន្ដរ​ដឹក​ចេញ​ប​ង្វៀង​ដាន​តែ​សំណាង​អាក្រក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន រីឯ​តែ​កុង​រថយន្ដ​រថ​គេចខ្លួនបាត់​។​

​សមត្ថកិច្ច​ស្រុក​ឲ្យដឹងទៀតថា ក្រោយ​បង្ក្រាប​បាន​រថយន្ដ​ដឹក​បទល្មើស​ភ្លាមៗ​នោះ មាន​អ្នកមានអំណាច​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់​ចេញ​មុខ​ចរចារ​សុំ​ដោះលែង​រថយន្ដ ហើយ​បញ្ជាក់ថា​ឈើ​នាងនួន​នៅក្នុង​រថយន្ដ​នោះ​ទិញ​អស់​ចំនួន​២៥០០$ ដឹក​ចេញពី​ចំណុច​ភ្នំ​បាក់​យក​មក​ស្ដុប​ទុក​នៅ​ផ្ទះ​ឈ្មោះ ណែ​ម នៅ​ភូមិ​អូ​អង្រែ ស្រុក​អន្លង់វែង ដឹក​បន្ដរ​ទៅ​ប្រទេស​វៀតណាម​បច្ចុប្បន្ន​រថយន្ត​រួម​និង​បទល្មើស​ត្រូវបាន​យក​មក​រក្សារ​ទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​៕

 

m181022a1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.