សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ករណី​ឃាតកម្ម​សម្លាប់​ក្មេងស្រី​២​នាក់​បងប្អូន​ញាត់​ចូល​ក្នុង​ហិប​ដាក់​ខោអាវ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ជា​ពូ​មីង​របស់​ក្មេងស្រី​រងគ្រោះ​

ខេត្ត​កំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ជា​ពូ  មីង​របស់​ក្មេងស្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពាក់​ពន្ធ័ករ​ណីឃាត​កម្មសម្លាប់​ក្មេងស្រី​២​នាក់​ញាត់​ដាក់​ក្នុង​ហិប​ដាក់​ខោអាវ ដ៏​សាហាវ​ព្រៃផ្សៃ​បំផុត​នោះ មកដល់ពេលនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវជា​ឪពុកមា និង​ម្ដាយមីង​កុមារី​រងគ្រោះ​ទាំង​២ បណ្តោះអាសន្ន ដើម្បី​សាកសួរ​និង​ស្រាវជ្រាវ​។

នេះ​បើ​តាម​សមត្ថកិច្ច​បង្ហើប​ឲ្យដឹង នៅ​ល្ងាច​ថ្ងៃទី​១៩ តុលា ២០១៨ ។​ ​ការឃាត់ខ្លួន​នេះ សូម្បី​តែ​អ្នកសារព័ត៌មាន ក៏​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ថតរូបជ​ន​សង្ស័យ​ទាំង​២​នាក់​នោះ​ដែរ​។​

ចំណែក​ការធ្វើ​កោសល​វិច័យ​លើ​សាកសព​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែតុលា អាជ្ញាធរ​ឃុំ បានអោយដឹងថា កុមារី​រងគ្រោះ​ឈ្មោះ អន លក្ខិណា អាយុ​១៤​ឆ្នាំ ត្រូវបាន​ឃាតករ​វាយបំបាក់​ឆ្អឹងជំនី​ខាងស្ដាំ វាយពក​ក្បាល និង​ដៃជើង​ទាំង​៤​ត្រូវ​កាច់​បំបាក់ ដើម្បី​យក​សព​ញាត់​បញ្ចូល​ក្នុង​ហិប​ដាក់​ខោអាវ ។ ចំណែក​កុមារី ឈ្មោះ ជុន មេត្តា អាយុ​៧​ឆ្នាំ ក៏​ត្រូវបាន​ឃាតករ​កាច់​បំបាក់​ក​សម្លាប់​ចោល ហើយ​ញាត់​ចូល​ក្នុង​ហិប​ទាំង​២​នាក់​បងប្អូន​តែ​ម្ដង​។​

កាលពី​វេលា​ម៉ោង​១១​និង ៣០​នាទី ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌ សព​ក្មេងស្រី​ទាំងពីរ ត្រូវបាន​បុរស​ត្រូវ​ជា​ពូ​ប្រទះឃើញ នៅ​ក្នុង​ហិប​ដាក់​ខោអាវ លើ​ផ្ទះ​ប្រក់​ស្លឹក​របស់​ក្មេងស្រី​រងគ្រោះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​។ ករណី​នេះ​ត្រូវបាន​គេ​សង្ស័យថា​ជា​ករណី​រំលោភ​សម្លាប់​។​

ក្នុង​ពេល​ធ្វើ​ពិធី​បុណ្យសព​ក្មេងស្រី​បងប្អូន​រងគ្រោះ​ទាំង​២ នៅ​ថ្ងៃ​ទី ១៩ ខែតុលា ឆ្នាំ​២០១៨​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ព្រមទាំង​បាន​នាំយក​បច្ច័យ​ចំនួន ២០​លាន​រៀល និង​សម្ភារៈ​ជាច្រើន​ទៀត​។ ជាមួយគ្នានេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​អំពាវនាវ​ដល់​ស​ម​ត្ថ​កិច្ច​ជំនាញ​វែកមុខ​រក​ឧក្រិដ្ឋជន ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕​

m181019a1 m181019a2 m181019a3 m181019a5 m181019a6 m181019a4

Filed in: ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.