សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

មេ​ឈ្មួញ ឈ្មោះ​ហ៊ូ ជី​វ៉ៃ និង​បក្ខពួក កំពុង​យក​គ្រឿង ចក្រ​ចូល កាប់បំផ្លាញ​ព្រៃ ឈើ​សហគមន៍​ភូមិ បាដ​ល ឃុំ សេ​សាន​ស្រុក អូរយ៉ាដា​វរាប់​ខែ​មក​ហើយ​!

ខេត្ត​រតនគិរី ៖ រយៈពេល​ជាង​២​ខែ​មក​នេះ​សកម្មភាព​មេ​ឈ្មួញ​ដែល ល្បី​ឈ្មោះ​នៅ​ខេត្តរតនគិរី​ឈ្មោះ​វ៉ៃ​និង​ស៊ី​នឿន​ដែល​មាន​មេក្លោង​ឈ្មោះ ណុប ណាក់ (​ហៅ​ណាក់​ក្បាល​ធំ​)​បាន​នាំ​គ្រឿងចក្រ​ជា ច្រើន គ្រឿង​ចូល​ទៅ​កាប់​ព្រៃឈើ​សហគមន៍​ភូមិ​បា​ដល​ឃុំ​សេ​សាន្ត​ស្រុក អូរយ៉ាដាវ​យ៉ាង​ត្រជាក់ចិត្ត​និង​ដោយ​មិន​មាន​រំខាន​ដល់​ស្ថាប័ន​អង្គ ភាព​ជំនាញ​ណាមួយ​នោះ​ទេ​?​ប្រភព​បាន​បង្ហើប​ថា​តំបន់​ព្រៃ​សហ គ​មន៍​នេះ​គឺ​នៅ​ក្បែរ​ច្រក​ព្រំដែន​ប្រទេស​វៀតណាម​មិន​ដល់​១០​គី​ឡូ នោះទេ​ដែល​ជា​ភាពងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ចេញទៅ​ប្រទេស​វៀតណាម​។​

​លោក រ​ចំ ស្មើ​ល ប្រធាន​សហគមន៍​ខាង​លើ​ក្រុម​ការងារ​យើង​មិនអាច រក​ការបំភ្លឺ​បាន​ទេ​ពី​ករណី​ដែលថា លោក​បាន​លក់ ដើមឈើ​នៅក្នុង​ព្រៃ​សហគមន៍​ទៅអោយ​មេ​ឈ្មួញ​ក្នុង​តំលៃ​ជាង​3​ម៉ឺន ដុល្លា​អាស្រ័យ​ដូច្នេះ​?​នេះ​ជា​ព័ត៌មាន​មួយ​ជូន​ទៅ​ដល់​អង្គភាព​ពាក់​ព័ន្ធ ពិសេស​លោក​គឹម​រស្មី​មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី មេត្តា​ចុះ​ពិនិត្យមើល តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន ។​

​តាម​ប្រភព​បានឲ្យដឹង​ថា​មេ​ឈ្មួញ​ដុះ​ស្លែ​ហ៊ូ​ជី​វ៉ៃ​-​ណុប​ណា​ក់​បានសហ ការណ៍​គ្នា​ជាមួយ​ឈ្មោះ​បុិច​-​ឈ្មោះ​ស៊ី​នឿន​ដោយ​ឈ្មោះ​ហ៊ូ​ជី​វ៉ៃ​អ្នក​នៅ ពីក្រោយ​ខ្នង​ក្នុង​ការផ្ដល់​លុយ​រីឯ​ឈ្មោះ​ប៉ិច និង​ឈ្មោះ​ស៊ី​នឿន ជា​អ្នក បញ្ចុះបញ្ចូល​ប្រធាន​សហគមន៍​ដើម្បី​ឲ្យ​មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ដ៏​មហិមា ដុះ​ស្លែ​មិន​ហ៊ាន​ក្អក​គឺ​ឈ្មោះ​ហ៊ូ​ជី​វ៉ៃ​នាំ​យក​គ្រឿងចក្រ​ចូល​កាប់​ទន្ទ្រាន ក្នុង​ព្រៃឈើ​សហគមន៍​តែម្ដង​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា​ការកាប់​ទន្ទ្រាន​ព្រៃឈើ​ក្នុងព្រៃ​សហ គ​មន៍​ស្ថិតនៅ​ភូមិ​បាដ​ល​ឃុំ​អូរយ៉ាដាវ​ស្រុក​អូរយ៉ាដាវ​ខេត្តរតនគីរី​គឺមាន រយៈពេល​ជាង​២​ខែ​កន្លង​មក​ហើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រោយ​ការស្ងៀមស្ងាត់​មួយរយៈ​មេ​ឧក្រិដ្ឋជន​ព្រៃ ឈើ​ដ៏​មហា​ដុះ​ស្លែ​ឈ្មោះ​ហ៊ូ​ជី​វ៉ៃ​កន្លងមក​បាន​ដឹកជញ្ជូន​ឈើប្រណិត ចេញ​ទៅ​យួន​តាម​ផ្លូវគោក​តែ​ឥឡូវ​ប្ដូរ​រូបភាព​តាមផ្លូវ​ទឹក​វិញ​ម្ដង​។​

​ប្រភព​មន្ត្រី​ក្នុង​ខេត្ត​រតនគីរី​បាន​បង្ហើប​ថា​លោក​ហ៊ូ​ជី​វ៉ៃ​នេះ​គឺ​មាន​ខ្នង បង្អែក​ក្រាស​នៅ​ពីក្រោយ​ទើប​មន្ត្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាប​និង​ទប់ ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតនគីរី​មិន​ហ៊ាន​ជាមួយ​មេ​ឈ្មួញ​ដ៏​មហា​ដុះ​ស្លែ​ម្នាក់​នេះ​នោះ​ទេ​។​ដូចនេះ​មាន​តែ​លោក​សាយ​សំ​អាល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និង​ជា ពិសេស​លោក​សៅ​សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទើប​អាច​បង្ក្រាប​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​ហ៊ូ​ជី​វ៉ៃ​នេះ​បាន​បើ​ពុំ​ដូច្នេះ​ទេ មេ​ឈ្មួញ​ដុះ​ស្លែ​ហ៑ូ​វជី​វ៉ៃ​នៅតែ​ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ដដែល​។​

​ប្រភព​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្ត​រតនគីរី​និយាយ​តាម​ទាម​កាហ្វេ​ថា មិនបាច់​និយាយ​ទេ​ក្នុង​ខេត្ត​រតនគីរី​មន្ត្រី​មួយ​ចនួន​តូច​និង​ស្ថាប​ប័ន ពាក់ព័ន្ធ​មួយចំនួន​ទៀត​បាន​ក្លាយ​ទៅ​ជា​ទាសក​ដាច់​ថ្លៃ​របស់​មេ​ឈ្មួញ ឈើ​មហា​ដុះ​ស្លែ​ឈ្មោះ ហ៊ូ ជី​វ៉ៃ​អស់ហើយ​។​

​បើ​យោង​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​អាណត្តិទី​៦​បានដាក់ ចេញ​ឲ្យ​មន្ត្រីរាជការ​គ្រប់​ជាន់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ផល ប្រយោជន៍​ប្រជាពលរដ្ឋ​កុំ​ឲ្យ​គាត់​ថ្នាំង​ថ្នាក់​និង​យើង​ហើយ​ខិតខំ​ទប់ ស្កាត់​ការពារ​បទល្មើស​ទាំងអស់​កុំឲ្យ​កើតមាន​ឡើង​។ ប៉ុន្តែ​ផ្ទុយទៅវិញ​សំរាប​ខេត្ត​រតនគីរី​នៅតែ​កើតមាន​បទល្មើស​ទ្វេ​ដង​កើន ជាង​មុន​បោះឆ្នោត​ទៅ​ទៀត​។​តើ​លោក​ថង​សាវុន​ចៅហ្វាយខេត្ត​រតនគីរី​មាន​បាន​ស្ដាប់​ប្រសាសន៍ សម្ដេច​តេជោ​ហ៊ុន​សែន​ដែរ​ឬទេ​?​ពី​ព្រោះ​សម្ដេច​បាន​មាន​អនុសាសន៍ ថា​កុំឲ្យ​គេ​ថា​យើង​ជិះសេះ​លែង​ដៃ​ឲ្យសោះ​ត្រូវតែ​ខិតខំប​ម្រើរាស្ត្រ​ឲ្យ អស់ពី​លទ្ធភាព​។​

​ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​សារព័ត៌មាន​មិនអា​ច​សុំ​ការបកស្រាយ​ពី​ភាគី​ពាក់​ពន្ធ័​បាន​ទេ​នៅ​ថ្ងៃ​ចេញ​ផ្សាយ ។ សារព័ត៌មាន​យើង​រងចាំ​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ពាក់​ពន្ធ័បើមាន​ការស្នើ​សុំ​រា​ល់​ម៉ោង​ធ្វើការ​៕

 

m181018a1 m181018a4 m181018a5 m181018a6 m181018a7

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.