សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក ចាន់ សំបូរ​ប្រធាន​សាខា​គយ​និង​រដ្ឋាក​ខេត្ត​ក្រចេះ រង​ការរិះគន់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​តាម​អំពើ​ចិត្ត​!

​ខេត្ត​ក្រចេះ ៖ យោង​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ក្រចេះ​និង ខេត្ត​ស្ទឹងត្រែង បាន​លើកឡើង​ថា  ការដែល​លោក ចាន់ សំបូរ  ចាត់តាំង​ឲ្យ​មន្ត្រី​គយ ចល័ត​ធ្វើ​សកម្មភាព គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត ក្រចេះ គឺជា​វិធី​ប្រមូល​លុយ យក​ទៅ​ធ្វើ​មាន​ធ្វើបាន ផ្ទាល់ខ្លួន​តាម​របៀប​ពុករលួយ​។  ដូច្នេះហើយ​ទើប​មាន​សេចក្ដី អំពាវនាវ​ឲ្យ​លោក អូន  ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រ សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ពិនិត្យ​ឡើង​វិញ​ចំពោះ​សកម្មភាព​មិន​ប្រក្រតីរ​បស់​លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្ត​ក្រចេះ ក្នុង​ការ​ដាក់​ពង្រាយ​កម្លាំងគយ​ចល័ត​លើ​ផ្លូវជាតិ​លេខ​៧​អា ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​។​

​ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ​នោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​នៃ​អំពើពុករលួយ​របស់​មន្ត្រី​គយ​ចល័ត​ខេត្តក្រចេះ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក ចាន់ សំបូរ មេ​គយ​ខេត្តក្រចេះ ជាបន្ទាន់​។​

​ប្រភព​បាន​បន្តទៀតថា លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្ត​ក្រចេះ កំពុង​ប្រឈម​នឹង​ការរិះគន់​ថា​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​តាមរយៈ​ការ​ដាក់​ពង្រាយ​មន្ត្រី​គយ​ចល័ត​ឲ្យ​គា​បយកលុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​ក្រចេះ តាម​អំពើ​ចិត្ត​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ចាន់ សំបូរ បាន​បង្ហើប​ឲ្យដឹងថា ដោយសារ​លោក ចាន់ សំបូរ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ក្រចេះ ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​តាម​ច្រើន​រូបភាព​។

​ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក ចាន់ សំបូរ មេ​គយ​ខេត្តក្រចេះ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំឲ្យ​ពួកគេ​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវជាតិ​៧​អា​។​

​ប្រភព​បាន​បង្ហើប​ឲ្យដឹងថា មួយ​រយៈពេល​ចុងក្រោយ​នេះ​លោក ចាន់ សំបូរ ប្រធាន​សាខាគយ​ខេត្ត​ក្រចេះ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាម​របៀប​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​ជាក់ស្ដែង​ថ្មីៗ​នេះ​លោក ចាន់ សំបូរ បាន​ពង្រាយ​កម្លាំង​មន្ត្រី​គយ​ចល័ត​នៅលើ​ផ្លូវជាតិ​លេខ​៧​អា ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​នេះ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​យក​លេស​ថា​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​គ្រប់​ផែនការ​។

​តាមពិត​គឺ​លោក ចាន់ សំបូរ ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយ​ប្រភព​ខ្លះ​បានឲ្យដឹងថា ទំនង​លោក ចាន់ សំបូរ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តក្រចេះ ទើប​កំពុង​ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។​

​ប្រភព​ពី​មន្ត្រី​ស្និត​លោក ចាន់ សំបូរ បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៧​អា ចូល​មក​ក្រុង​ក្រចេះ ក៏​ដូចជា​មាន​រថយន្ត​ឈ្មួញ​ដឹកជញ្ជូន​ផល​កសិកម្ម​ចេញ​ទៅ​ស្រុក​យួន ជាច្រើន​គ្រឿង​ហើយ​ក្លាយទៅជា​ប្រភព​ចំណូល​របស់​លោក ចាន់ សំបូរ យ៉ាង​សុខ​ស្រួល​តែម្តង​។

​ប្រភព​បានឲ្យដឹង​ទៀតថា មួយរយៈ​កន្លងទៅនេះ​មាន​រថយន្ត​របស់​មន្ត្រី​គយ​ខេត្តក្រចេះ ២​គ្រឿង​ត្រូវបាន​គេ​យកទៅ​ដាក់​នៅ​ចំណុច​កែង​ខ្លា​ស្ទុះ និង​កែង​ផ្លូវ​ក្នុង​ស្រុក​ស្នួល ដើម្បី​កាក់​រថយន្ត​ដឹក​ទំនិញ​ចេញ​ពី​ខេត្ត​ក្រចេះ ទៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​។
​រថយន្ត​របស់​មន្ត្រី​គយ​ទាំង​២​គ្រឿង​នោះ​កាក់​គ្រប់​រថយន្ត​ដឹកទំនិញ​ដែល​បើកបរ​ឆ្លងកាត់​ក្រុង​ក្រចេះ ឆ្ពោះទៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី ហើយ​គាប​យកលុយ​ពី​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​តាម​អំពើ​ចិត្ត​។​

​ពាក់​ពន្ធ័​ការលើកឡើង​ខាងសា​រ​ព័ត៌មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក​ចាន់​សំបូរ​បាន​នោះ​ទេ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​។​សារព័ត៌​យើង​រងចាំ​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ពាក់​ពន្ធ័​នៅ​ម៉ោង​ធ្វើការ​៕

 

chansambo1 chansambo2 chansambo3 chansambo4

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.