សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បែកធ្លាយ​លោក យឹ​ក យូរ មេ​សាខាគយ​រដ្ឋាក​រកំ​ពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រព្រឹត្ត​អំពើ​ពុករលួយ ?

ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភពពី​ក្រុម​អ្នក​រត់ការ​ទំនិញ​វិ និយោគ​នាំ​ចូល​បាន​បង្ហើប​ថា តាំង​ពី​លោក​យឹកយូរ​បាន ទៅ​ធ្វើ​ជា​មេ​គយ​នៅ​កំពង់ផែ ក្រុង ព្រះសីហនុ​មក អំពើពុករលួយ​បាន កើត​ជា​លក្ខណះ​ប្រព័ន្ធ ក្នុង​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វយ័ត​ក្រុង ព្រះសីហនុ ដោយ យ៉ាង តិច​មួយ​ឯកសារ​ក៏​ត្រូវ​ចំណាយ ចាប់ពី​៧០​ដុល្លារ ទៅ​៩០​ដុល្លារ ។ ជាធម្មតា​ឯកសារ ចុះ​ប្រតិវេទន៍​គយ ត្រូវ​ឆ្លង កាត់ គយ និង​បង់លុយ ក្រោម តុ​បែបនេះ ក្នុង​មួយ​ថ្ងៃ​រាប់រយ ឯកសារ សួរថា ពួកគាត់​កៀប​ជំរិត ពី​ក្រុមហ៊ុន វិនិយោគ បាន ប៉ុន្មាន ពាន់ ដុល្លារ ក្នុង​មួយ​ថ្ងៃ ឬ​ប៉ុន្មាន​ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែ ? ម្យ៉ាងទៀត ក្នុង​មួយ​ឯកសារ ចុះ​លេខ​ម្តងៗ មិនមែន​តិច កុងតឺន័រ ឡើយ គឺ​យ៉ាងតិច​ចាប់ ពី​៥​កុងតឺន័រ ទៅ​២០​ឬ​៣០​កុងតឺន័រ ហើយ​មួយ​កុងតឺន័រ បង់លុយ​ក្រោម​តុ ចាប់ពី​៤០​ដុល្លារ ទៅ​៥០ ដុល្លារ​តើ​មួយថ្ងៃៗ ការងារ ពុករលួយ ជា​លក្ខណៈ​ប្រព័ន្ធ បែបនេះ បាន​ប៉ុន្មាន ម៉ឺន​ដុល្លារ​?​។​

​ប្រភព​បាន​បន្ត​ឲ្យដឹងថា លោក យឹ​ក យូរ មេ​អង្គភាព គយ​និង​រដ្ឋាករ​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​បាន​ចាត់ចែង ឲ្យ​កូនចៅ រក​ចំណូល​តាម ជំនាញ​បច្ចេកទេស ដែល​ភាសា​សាមញ្ញ​គេ​ហៅ ថា​រកលុយ​ក្រោម​តុ​បាន​រាប់ម៉ឺន ដុល្លារ​ក្នុង​មួយខែៗ​តា ម​រយះ​ការបង្កើត​កា រិយា ធិបតេយ្យ មាន​លក្ខណះ​ប្រព័ន្ធ​ជ្រក​ក្រោម​ជំនាញ​ដើម្បី​ប្រមូល​លុយ​ពី​ឯកសារ​ប្រតិវេទន៍ លើ​ទំនិញ វិនិយោគ​នាំចូល ដែល​ពន្ធអាករ ជា​បន្ទុក​របស់​រដ្ឋ​។​

​ប្រភព​បន្តថា តាំង​ពី​លោក យឹ​ក យូរ បាន​ទៅ​ធ្វើ​ជា​មេ​គយ នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​មក មាន​ព័ត៌មាន​ប្រាប់ឲ្យដឹង​ថា ពួក​ឈ្មួញៗ និង​ក្រុម​អ្នក​រត់ការ ឯកសារ​ទាំងឡាយ មិន​សប្បាយចិត្ត​នឹង វត្តមាន​របស់​លោក យឹ​ក យូរ ទាល់តែសោះ ព្រោះ​គាត់​ពូកែ​បង្កើត​ល្បិច គាប​យក​លុយ​ស្រស់ៗ​ពី​ពួកគេ (​ពួក​ឈ្មួញៗ និង​ក្រុម​អ្នក​រត់ការ​) ។​ពួកគេ​និយាយថា សព្វថ្ងៃនេះ​គ្រាន់តែ​ឯកសារ ចុះ​ប្រតិវេទន៍​គយ ក្នុង​មួយ​ថ្ងៃៗ​មាន រាប់រយ​ឯកសារ​ឯណោះ​… ហើយ​ក្នុង​មួយ​ឯកសារ ការចំណាយ​ក្រៅផ្លូវការ មាន​ចាប់ពី​៩០​ដុល្លារ ទៅ​១០០​ដុល្លារ​អាមេរិក ? ដែល​នេះ​មិនទាន់​គិត ពី​ការ​កោស​រូស ចាប់កំហុស​ផ្សេងៗ​នោះទេ​? ។ ហើយ​ការ​បង់លុយ​នេះ ធ្វើ​ឡើង​ច្រើន​ដំណាក់កាល រាប់​តាំងពី​ផ្នែក​គណនេយ្យ​កន្លែង​បោះត្រា និង​កន្លែង​ត្រួតពិនិត្យ​ទំនិញ ព្រម​ទាំង​កន្លែង​សំខាន់ ជាង​គេ​បំផុត​នោះ​គឺ នៅ​ចំណុច​អ្នក​អនុញ្ញាត ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចេញ​-​ចូល ទាល់តែ​មាន​ការឯកភាព (​បង់លុយ​គ្រប់​ចំនួន​) ពី​លោក​ប្រធាន ញឹក​យូរ​ទើប​គេ​អនុញ្ញាត​ឱ្យ រថយន្ដ​អាច​ចេញ​-​ចូល​បាន ឬ​ក៍​អាច​យក​ទំនិញ ចេញពី​កំពង់ផែ​នោះ​បាន ។​

​ករណី​ខាងលើ​នេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាពិសេស​លោក គុណ ញឹម ប្រធាន​អគ្គនាយក​គយ​និង​រដ្ឋាករ គួរ​ឲ្យ​មន្ត្រី​បើក​ការ ស៊ើបអង្កេត ស្រាវជ្រាវ អំពើពុករលួយ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​លោក យឹ​ក យូរ ជាបន្ទាន់ ដើម្បី​ទប់ស្កាត់ ការបំផ្លាញ ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​ពី​មន្ត្រី​គយ និង​បក្ខពួក នេះ​។​ពាក់​ពន្ធ័​ករណី​ខាងលើ​សារព័ត៌មាន​យើ​ង​មិន​អាច​ធ្វើ​ការសុំ​បកស្រាយ​ពី​លោក​យឹកយូរ​បាន​ទេ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​សារព័ត៌មាន​យើង​រងចាំ​រាល់​ការសុំ​បកស្រាយ​ពី​ភាគី​ពាក់​ពន្ធ័​នៅ​ម៉ោង​ធ្វើការ​៕

 

m180912a5 m180912a6

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.