សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​បែកធ្លាយ​លោក យូ ហេង ប្រធាន​សាខាគយ និង​លោក គួន សុភាព មេ​គយ​ច្រក​ប្រព្រឹត្ត​អំពើ​ពុករលួយ ឯកឧត្តម ឱម យ៉ិនទៀង គួរ​ដាក់​ការស៊ើបអង្កេត !

​ខេត្ត​ឧតរ្តមានជ័យ ៖ យោង​ប្រភព លោក យូ ហេង ប្រធាន​សារ​ខា​គយ​ខេត្ត​និង​លោក គួន​សុភាព មេ​គយ​ច្រកទ្វារ អន្តរជាតិ​អូរ​ស្មាច់ បាន​រង​កា​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការបើក​ដៃ​អោយ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​រាប់សិប​តោន​នាំ​ចូល​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​អូ​ស្មាច់​ខេត្តឧ​ត្ត​រ​មានជយ័​ជា​រៀងរាល់ថ្ងៃ​។​

​ប្រភព​បាន​បន្តថា លោក​យូ​ហេង​ប្រធាន​សាខា គយ​និង​រដ្ឋាករ ខេត្ត និង​លោក​គួន សុភាព ប្រធាន​សាខាគយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ និង លោក ហួរ តារា​រឹទ្ធ ប្រធាន​ស្នាក់ការ​ច្រកទ្វា​អន្តរជាតិ អរ​ស្មាច់ បាន​ទទួល​រង​ការ​ចោទថា​បាន​និង​កំពុងតែ​តែ​ប្រព្រឹត្ត អំពើរ​ពុករលួយ​ធ្ងន់ធ្ងរ ។​

​ដោយ​ស្ថាប័ន​ទាំងបី​ខាងលើ បាន​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​បើកចំហរ​អោយ​មាន​ការ​នាំចូល​នូវ​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជា​ច្រើន​ប្រភេទ មកពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧត្ដរមានជ័យ​។​

​ជាក់ស្ដែង​នៅ​វេលា​ម៉ោង ៦​ល្ងាច ល្ងាច​ថ្ងៃ​ទី​២២​ខែ​សីហា​ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ដ​ម៉ាក យី​ឌុប​ចំនួន​បី​គ្រឿង   ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦៨​ក្នុង​គី​រី​វ​ន្ដ័ សង្កាត់​កូន​គ្រាល​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ។ ដែល​សមត្ថកិច្ច​បាន​អះអាង​ថា​សុទ្ធសឹងតែ​ជា​ទំនិញគេចពន្ធ​ប្រមាណ​ជិត​មួយរយ​តោន បាន​ដឹក​ជញ្ជូន​ចេញ​ពី​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច់ ឆ្ពោះ​ទៅ​ទីក្រុង​ភ្នុំពេញ​។​

​ប្រភព​បាន​បង្ហើប​ថា រថយន្ដ​ទាំង​បី​គ្រឿង​ខាង​បាន​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​ស្មាច​ជា​ឆ្នាំ​មកហើយ បាន​បង្កប់​នូវ​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ ដូចជា​ប្រេង​ម៉ា​ស៊ី   ទូរ​សព្ទ័​ដៃ​ទំនើប​និង​គ្រឿង​អេលិចត្រូនិច​ជាច្រើន​ប្រភេ​ទទៀត​។ ដែល​មាន​ទីតាំង​សំរាប់​សាង​ទំនិញ​ដ៏​ធំ​មួយ​នៅ​ក្បែ​ច្រក​ទ្វារ​អន្តរជា​តិ​អូ​ស្មាច់​នោះ​តែម្ដង​។​

​សមត្ថកិច្ច​បាន​បន្ដថា ក្រោយពី​បាន​បង្ក្រាប​ទៅលើ​រថយន្ដ​យី​ឌុប​ដឹក​ទំនិញ​គេច​ពន្ធ​ទាំង​បី​គ្រឿង​ខាង​លើ​ក​បាន​រកឃើញ​នូវ​ស្លាក​លេខ​រថយន្ដ​ក្លែងក្លាយ ដោយ​ក្នុង​រថយន្ដ​មួយគ្រឿង មាន​ស្លាក​លេខ​ក្លែងក្លាយ​រហូត ដល់​ទៅ​ពីរ​សំរាប់​ប្ដូរផ្លាស់​នៅពេលដែ​កំពុង​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​។​
​ហើយ​ក្រោយពី​ឃាត់​រថយន្ដ​ទុក​បាន​រយៈពេល​ជាង​ពី​ម៉ោង​ស្រាប់តែ​លិចមុខ​ឧត្ដមសេនីយ៍​មួយរូប​ចេញមក​មុខ​អន្តរាគមន៍ ទើប​ធ្វើអោយ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ទៅលើ​រថយន្ដ​ដឹក​ទំនិញ​គេច​ពន្ធ​ទាំងនោះ ពីព្រោះ​គេ​មាន​អំណាច​ធំ​ប៉ុន​មហាមេឃ នៅ​ខេត្ត​ឧត្ដរមានជ័យ​នេះ​។​

​ទោះជា​យ៉ាងណា ជុំ​វិករណី​ខាងលើ​នេះ​ដែរ លោក យូ ហេង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ឧត្ដរ​មានជ័យ​បាន​បំភ្លឺថា មិន​មាន​ទំនិញគេចពន្ធ​នោះទេ សុទ្ធតែ​មាន​ពន្ធ​ទាំងអស់ ដោយ​នៅ​ល្ងាច​នោះ​មាន​ព្រះរាជអាជ្ញារង​ម្នាក់​មក​ពី​ចំការ​ក៏​បាន​ឃាត់​សួរនាំ​រួច​ក៏​អោយ​ទៅ​វិញ​បាត​។​

​តែ​មហាជន​បាន​សង្ស័យ​ថា នេះ​ជា​លក្ខណៈ​ឃុបឃិត​គ្នា​ជា​ប្រពន្ធ​ច្រើន​ឆ្នាំ​មកហើយ ដែល​បាន​ធ្វើអោយ​មេ​គយ​ខាងលើ​រស់នៅ​លើ​គំនរ​ប្រាក់​បានមកពី​ទំនិញ​គេច​ពន្ធ សោយសុខ​ទាំង​គ្រួរ​សារ​យ៉ាង​សុខ​ស្រួល ។

​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ដាក់​ការស៊ើបអង្កេត​ករណី​ខាងលើ​ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដាក់ទោស​តាម​នីតិ​វិ​ច្បាប់​ដែល​កេង​ប្រវញ័​ថវិកាជាតិ ៕

 

m180823d1 m180823d12 m180823d11 m180823d10 m180823d9 m180823d8 m180823d7 m180823d6 m180823d5 m180823d4 m180823d3 m180823d2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.