សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ពលរដ្ឋថាអាជ្ញាធរមិនបង្ក្រាប សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង ស្ថិតក្នុង​ភូមិ​ថ្មគោល​២​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជយ័ទំនងទទួលលាភសក្ករៈរួចអស់ហើយ!​​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែ​វង់ល្បែង​ស៊ីសង​ក្នុង​ភូមិ​ថ្មគោល​២​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ៍​សែន បាន​សម្តែង​ក្តីព្រួយបារម្ភ​ចំពោះ អំពើហិង្សា និង​អសន្តិសុខ​សង្គម ដែល​កើតឡើង​ដោយសារតែ​មាន​បន​ល្បែងស៊ីសង​ខុសច្បាប់ សង្វៀន​ជល់​មាន់​.​បៀ​រ​.​អាប៉ោង​ដែល​បាន​បើក​លេង​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​។​

​ប្រភព​បានឲ្យដឹង​ថា​សង្វៀនមាន់​ជល់​.​បៀ​.​អាប៉ោង​ខាងលើ​មាន​មេ​វង់​ឈ្មោះ​ម៉ាប់​ដែល​បាន​បើក​លេង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ចំនួន​២​កន្លែង​ទី​១​ផ្សារ​ព្រៃទារ​សង្កាត់​ចោមចៅ​៣-​ទី​២​ភូមិ​ថ្មគោល​២​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ៍​ជ័យ​រាជធានី​ភ្នំពេញ​បាន​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង អនាធិបតេយ្យ ជា​យូរ​ខែ​ឆ្នាំ​មកហើយ ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ។

​ទោះបី​មាន​គោលនយោបាយ​បែបណា​ក៏​ដោយ​បន​ល្បែងស៊ីសង​ខុសច្បាប់​នៅតែ​បន្ត​បើក​លេង​យ៉ាង​ត្រជាក់ចិត្ត​ព្រោះ​មិន​ត្រូវ​បាន​បង្ក្រាប ពី​សមត្ថកិច្ច​ពាក់​ពន្ធ័​អោយមាន​ប្រសិទ្ធិភាព​ដូច​ជា​ពីរ​នគរបាល​ប៉ុស្តិ៍ អធិការ​ខណ្ឌ​និង​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ​។​

​សង្វៀនមាន់​ជល់​.​បៀ​.​ប៉ោង​និង​ល្បែងស៊ីសង​មួយ​កន្លែង នេះ​ដែល​មាន​ទីធ្លា​ល្អ រោង​ប្រក់​ដំបូល​តង់​ខៀវ​មាន​ម្លប់​ដើម​ស្វាយ​ត្រជាក់​ត្រឈឹងត្រឈៃ ។​

​ជា​របស់​លោក​ម៉ាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្ដុំ​ល្បែង​សុីសង​មាន​ការភ័យខ្លា​ចនិង​ល្បែង​សុីសង​ទាំងនេះ​។​បើ​តាម​ឲ្យដឹង​ពី​អ្នកញៀន​ល្បែង​ទាំងនេះ​បានឲ្យដឹងថា​:​ល្បែង​នេះ​មាន​មេ​ការដក​តុង និង​រត់ការ​យ៉ាង​ស្ទាត់ជំនាញ សហការ​ជាមួយ​សមត្ថកិច្ច តាំងពី​មូលដ្ឋាន​រហូតដល់​ថ្នាក់លើ កំពុងបើក​លេង​យ៉ាង​រលូន​ដោយ​គ្មាន​ការរំខាន​ពី​សម្ថ​កិច្ច​ឡើយ ព្រោះ​មេបន​ល្បែង​បាន រត់​ការបិត​មាត់ជិត​អស់ហើយ​។​

​អ្នក​ដែល​បាន​ទៅលេង​បាន​បង្ហើប​ឲ្យដឹងថា គាត់​មក​លេង​ល្បែង​ទីនេះ​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ភ័យខ្លាច​រឿង​គេ​ចាប់​ឡើយ ព្រោះ​មាន​មេការ​ម្នាក់ ដក​តុង​ត្រឹមត្រូវ និង​រត់ការ​ច្បាស់លាស់ ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ទាំងអស់​នោះ​ហើយ​។ ពួក​គាត់​បន្ត​ថា កុំទៅ​ឆ្ង​ល់អី បើ​សមត្ថកិច្ច​មិន​បើកដៃ​ឲ្យ​លេងក៏​គ្មាន​នរណា​ហ៊ាន​បើក​លេង​នោះទេ បើ​មាន​ការចុះ​បង្ក្រាប​មាន​ខ្សែរ​បណ្តាញ​ដែល​សើម​មាត់ នឹង​លួច​ឲ្យដំណឹង​មុន​ជា​ស្រេច​។​

​ប្រជាពលរដ្ឋ​បាន​ដាក់​ការសង្ស័យថា បើ​អាជ្ញាធរ​ដឹងថា មាន​ល្បែងស៊ីសង​ហើយ មិន​ព្រម​អនុវត្ត​តួនាទី​បង្ក្រាប​ស្របតាម​ច្បាប់ និង លិខិត​បទដ្ឋាន​គតិយុត្តិ​ទេ មាន​តែ​សមត្ថកិច្ច​ទាំងនោះ មាន​ផលប្រយោជន៍ ទុក​ជា​ឆ្នាំងបាយ ទើប​ធ្វើ​មិនដឹងមិនលឺ បណ្តែតបណ្តោយ​ឲ្យ ប្រជាពលរដ្ឋ​មិន​ពេញចិត្ត រិះគន់​យ៉ាង​នេះ​។​

​ប្រជាពលរដ្ឋ​បាន សំណូមពរ​ដល់​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ជួន​សុវណ្ណ​ស្នងការ​ក្រុងភ្នំពេញ​មេត្តា​ចាត់វិធានការ​បង្ក្រាប​ល្បែង​សុីសង​ខុស​ច្បាប់​ប្រឆាំង​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បន្តទៀត និង កុំឲ្យ​ប្រជាពលរដ្ឋ​បន្ត​ភ័យខ្លាច និង​រិះគន់​អាជ្ញាធរ ថា អសមត្ថភាព មិន​អនុវត្ត​តួនាទី ភារកិច្ច និង​មិន​សាក​សម​កាន់តំណែង​បន្តទៀត ក្នុង រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕

m180822c1 m180822c2 m180822c3 m180822c4

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.