សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង ទំនង​នៅ​ពីក្រោយ​បទ​ល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​ !

ខេត្ត​ស្ទឹងត្រែង ៖ យោង​ប្រភព​បានឲ្យដឹងថា ការដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹក​គ្រេង ចេញពី​ខេត្ត​ស្ទឹងត្រែង​ទៅ​ខេត្ត​រតនគិរី ដោយមាន លោក ហែម សុ​មុនី ហៅ​ម៉ៅ មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ប្រចាំ​នៅ​ខេត្តស្ទឹងត្រែង​យក​អំណាច រកស៊ី​ដឹក​ជញ្ជូន​ឈើរ​ចេញ​ពី​ស្រុក​សៀម​ប៉ាង​យក ទៅ​លក់​នៅ​ខេត្ត​រតនគីរី​នៅ​ចំណុច​ស្ពាន​ស្រែ​ពក​ក្នុង​ចំការ​ដូងប្រេង​យ៉ាង​ពេញ បន្ទុក​ដោយសារ​ធ្វេី​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជារៀង​រាល់ថ្ងៃ​រាល់​យប់ គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ណា​ចុះ​បង្ក្រាប ឡើយ​ព្រោះ​អី​ជា​ឆ្នាំងបាយ​របស់​អស់លោក​ទៅ​ហើយ​។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា ឈ្មួញ​ឈើ​យ៉ាងសកម្ម ប្រចាំ​ខេត្ត​ស្ទឹងត្រែង ដែល​ដឹក​ជញ្ជូន​ឈើ ចេញ ពី​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង​យកទៅ លក់​អោយ​ឈ្មួញ​ឈើ​ចាំ​ទិញ នៅ​ជិត​ស្ពាន​ស្រែ​ពក​ទុក​ក្នុង​ចំការ​ដូងប្រេង ទឹកដី​ខេត្ត​រតនគីរី​ដោយ​សេរី ដោយ​មាន​លោក ហែម សុ​មុនី ហៅ​ម៉ៅ មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ជា​អ្នក​នាំ​ផ្លូវ​នឹង​ជា​ឈ្មួញ​ដ៏​សកម្ម​ផងដែរ​។​

​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ជន​បំផ្លាញ​ព្រៃឈើ​ដែល​ជា​ធនធាន​ធម្មជាតិ​របស់​រដ្ឋ រលាយ​អស់​ស្ទើតែ​ទាំងស្រុង​ដោយ​សារ​តែមេ​ឈ្មួញ​ទាំងអស់នោះ​។ មកដល់​ពេល​នេះ​ឈ្មួញ​រកស៊ី​ឈើ​ជា​ច្រើន​នាក់​ដែល​គេ​បាន​ស្គាល់​យ៉ាង​ច្បាស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ដែល មានឈ្មោះ ម៉ុច​ឈ្មោះ​ម៉ៅ ឈ្មោះ​កាំ​ង ជា​ជើង​ខ្លាំង​ខាង​គំរាម​អ្នកកាសែត ។​ហើយ ឈ្មោះ​ហេង និង​ឈ្មោះ​ឌុ​ង ឈ្មោះ​ទូ គឺ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​យ៉ាងសកម្ម ប្រចាំ​ខេត្ត​ស្ទឹងត្រែង បច្ចុប្បន្ន​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​ដោយ​មិន​ខ្វល់ ពី​បទបញ្ជា​សម្ដេច​តេជោ សែន បញ្ជា​ឲ្យ​ស​មត្ត​កិច្ច​ពាក់​ពន្ធ័ធ្វើការ​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​។​ប្រភព​បន្តទៀត​ថា​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ទំនង​មាន​ការបើក​ដៃ​ពី​លោក ចៅហ្វាយខេត្ត និង​មេ​បញ្ជារ​កា​កងរាជអាវុធហត្ថ បើ​កដៃ ឃុបឃិត​គ្នា​ជា​ប្រពន្ធ័ ឲ្យ​រថយន្តក្រុម​ឈ្មួញ​ដឹក​ឈើ ខុស​ច្បាប់​ទាំងនោះ ចេញ​យ៉ាង​រលូន​ដោយ គ្មាន​សមត្ថកិច្ច​ឬ មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​បង្ក្រាប់​ឡើយ ។​

​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត សូម​សុំណូមពរ (​សម្តេច ហ៊ុន សែន​)​ជាពិសេស​ឯកឧត្តម​នា​យ​ឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទូទាំងប្រទេស មេត្តា​ចាត់​កំលាំង​ជំនាញ​និង​មាន​វិធានការ​ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ជា​ពិសេស មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត ដែល​បើកដៃ​ឲ្យ​មេ​ឈ្មួញ ហែម សុ​មុនី មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​និង បក្ខពួក​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​លក់​បន្ត​ឲ្យ​ឈ្មួញ​ខេត្តរតនគិរី នោះ​ផង​។​បើ​មិន​ដូច្នោះ​ទេ​ព្រៃឈើ​នៅ​ក្នុង​ទឹកដី​ខេត្ត​ស្ទឹងត្រែង​ប្រាកដ​ជា​រលាយ​ហិនហោច​អស់​រយះពេល​ខ្លី​នេះ​ជាក់​ជាមិនខាន ៕

 

munauthor

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.