សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

បែកធ្លាយ​ឈ្មួញ​នាំ​ឥដ្ឋ​ការពារ​កំដៅ​ចូលមក​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស៊ីមិន​នាំគ្នា​ចាប់​!

ខេត្ត​ប៉ៃលិន ៖ យោង​ប្រភព​បានឲ្យដឹង​ថា​ក្រុម​គយ​ចលត័  សហការ​ជាមួយ​ការិយាល័យ​គយ និង​រដ្ឋាករសា ខា​ខេត្ត​ប៉ៃលិន ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន​៣២​កេះ​ធំៗ (១​កេះ ទម្ងន់​ជាង​១​តោន​)  ដែល​គេ​នាំ​ចូល​មក​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន មិនទាន់​មាន​ការបង់​ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ​។ លុះ​បន្ទាប់ពី​បែកធ្លាយ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ពាក់ព័ន្ធ​ទៅនឹង​រឿងនេះ ក៏​ត្រូវ​គយ និង​រដ្ឋាករ ចុះ​ចាប់​យក​ទៅ​រក្សាទុក​នៅក្នុង​ផែស្ងួត រង់ចាំ​បង់ពន្ធ​តែម្តង ។​

​ហេតុការណ៍ គយ​ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ អត់​បង់ពន្ធ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ការដ្ឋាន​កំពុង​សាងសង់​អគារ​មួយ ដែល​មាន​ម្ចាស់ ឈ្មោះ សេង ឈុន​ឡេង នៅ​ទល់មុខ​កាស៊ីណូ (​ដឹ​ហ្ក​ដ​អ​ហ្វវិល​) ចំងាយ​ពី​ច្រកទ្វារ​ប្រហែល​៥០០​ម៉ែត្រ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ចំពោះ​សកម្មភាព​ដក​ហូត​ឥដ្ឋ ដែល​អត់​បង់ពន្ធ​នេះ គេ​ឃើញ​មាន​ការអន្តរាគមន៍​ពី​លោកស្រី​ស៊ុំ ហ៊ាង ប្រធាន​មន្ទីរ​ពាណិជ្ជក ម្ម​ខេត្ត​ផងដែរ តែ​មិន​អាច​សម្របសម្រួល​បាន ដោយ​ខាង​គយ​យក​គ្រឿងចក្រ​ទៅ​ចូក​ដឹក​តាម​រថយន្ត​ទាំង​យប់ រហូត​ទាល់តែ​អស់​ពី​កន្លែង​ការដ្ឋាន​តែម្តង ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ ច​លត័​មកពី​ភ្នំពេញ បាន​បង្ហើប​ឱ្យដឹងថា បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​មួយ​នេះ ដោយ​លេចឮ​ទៅ​ដល់​ថ្នាក់លើ ក៏​បាន​បញ្ជា​ឱ្យ​ពួកគាត់ ចុះ​ទៅ​រឹបអូស​យក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន​៣២​កេះ​ធំៗ ដែល​មាន​ទម្ងន់​ប្រហែល​៣២​តោន យកទៅ​រក្សាទុក នៅក្នុង​ផែស្ងួ ត​ជា​បណ្តោះ អាសន្ន ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ គឺ​ត្រូវ​ឱ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​ផងដែរ ។​

​ចំណែក លោក​ឧកញ៉ា សេង ឈុន​ឡេង ជា​ម្ចាស់​ឥដ្ឋការ៉ូ​ខាងលើ បានឱ្យដឹងថា ការនាំ​ឥដ្ឋ​ចូលមក​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​សាងសង់​អគារ​ផ្ទះ​របស់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ដោយ​ប៉ះចំ​ថ្ងៃ​សៅរ៍ ហើយ​ខាង​ការិយាល័យ​គយ និង​រដ្ឋាករ សាខា​ខេត្ត​ប៉ៃលិន អត់​ទាន់​ចុះហត្ថលេខា​លើ​ក្រដាស​ស្នាម​បង់ពន្ធ​នាំចូល​នោះទេ ឱ្យ​រង់ចាំ​ដល់​ថ្ងៃ​ធ្វើការ​សិន ។​ស្រាប់តែ​ខាង​គយ​ច​ល​ត័ និង​គយ​ខេត្ត ចុះទៅ​រឹបអូស​យក​ទាំងអស់​តែម្តង  ។ លោក​បន្ត​ទៀត​ថា​ការនាំ​ចូល​ឥដ្ឋ​ទាំងនេះ​មិនមែន ខាង​លោក​គេចវេស​មិន​ចង់​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ទេ សំខាន់​គឺ​ខាង​គយ គេ​មិន​ធ្វើការ ហើយ​ខាង​លោក ប្រញាប់​ឱ្យ​កម្មករ​សាងសង់​ផ្ទះ ព្រោះ​ពួកគេ​ម្នាក់ៗ ប្រញាប់​នឹង​ចេញ​ទៅ​ស្រុកកំណើត​ធ្វើ​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ ។​

​សូម​បញ្ជាក់​ផង​ដែរ មានការ​បង្ហើប​ឱ្យដឹង​ពី​ក្រុម​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចា ំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ទី ប៊ុន​ឡង់ នាយការិយាល័យ​គយ និង រដ្ឋាករ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​បើកដៃ​ឱ្យ​ឈ្មួញ​ដឹក​ទំនិញ​ចូល​ពីប្រ ទេស​ថៃ ដោយ​មិន​មាន​ការបង់ពន្ធ​ជូន​រដ្ឋ ។​

​គេ​ឃើញ​មាន​រថយន្ត​ខ្នាត​យក្ស​ចំនួន​ពីរ​គ្រឿង បាន​ដឹក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ដែល​មាន​តម្លៃ​ខ្ពស់ ចូលមក​ពី​ប្រទេស​ថៃ ដោយ​មិន​បាន​បង់​ព័ន្ធ​ជូន​រដ្ឋ មិន​ប្រាប់​ថ្នាក់លើ ហើយ​ថែមទាំង​ប្រាប់​អ្នកបើកបរ​រថយន្ត​ឲ្យគេ​ចវេស ដោយ​មិន​ចាំបាច់​ចូល​សាង​នៅ​ផែស្ងួត​ថែមទៀត​ផង ព្រោះ​ខ្លាចក្រែង​បែក​រឿង ។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ផែនការ​ស៊ីដាច់​ម្នាក់ឯង របស់​លោក​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋា​ករ ទី ប៊ុន​ឡង់ ខាងលើ ត្រូវ​បាន​បរាជ័យ  ហើយ​គេ​សង្ស័យ​ថា​លោក សំ ប៊ុន​រិទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ប៉ៃលិន ក៏​បានដឹង​រឿង​នេះ​ដែរ ៕

 

m180725c1 m180725c8 m180725c7 m180725c6 m180725c5 m180725c4 m180725c3 m180725c2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.