សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក​គង់​ក្រឹង​មេ​ឈ្មួញ​ឈើ​ប្រណិតប្រចាំ​ខេត្ត​ក្រចេះ​មិន​ខ្វល់​បទបញ្ជា​សម្ដេច​តេជោ​ហ៑ុន​សែន​នៅតែ​បន្ត​ដឹក​ជញ្ជូន​ទៅ​លក់​ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​យ៉ាង​រលូន​!

ខេត្ត​ក្រចេះ ៖ យោង​ប្រភព​បានឲ្យដឹងថា លោក​ឧកញ៉ា គង់ ក្រឹ​ង ក្រៅពី​ការរកស៊ី​ទិញ​លក់​ឈើប្រណិត​ដោយ​ប្រើ​រូបភាព​ជា​កណ្តៀរ​និង​ស្រមោច គេ​នៅ​សង្ស័យ​ថា​លោក​ឧកញ៉ា គង់ ក្រឹ​ង មានមុខ​របរ​ខុសច្បាប់​ជាច្រើន​ទៀត នៅ​ពីក្រោយ​ខ្នង​រូបភាព​ទាំងនេះ ។​

​ឈើប្រណិត​ដែល​ដឹកជញ្ជូន​តាម ម៉ូតូ​រាប់រយ​គ្រឿង គោយន្ត​កែឆ្នៃ  រ៉ឺម៉ក​ម៉ូតូ  និង​ឡាន​សាំ​យ៉ុង ជាច្រើន​គ្រឿង ដឹក​ពី​គ្រប់​ទីកន្លែង​ក្នុង​មួយ​ថ្ងៃៗ តាមផ្លូវ​ត្រពាំង​ស្រែ​បត់​ចូល ក្នុង​ច្រក D3 ដោយ​មាន​ថៅកែ​ជនជាតិ​វៀតណាម​រាប់សិប​នាក់ រង់ចាំ​ទិញ​នៅ​ខាងក្នុង​…​ហើយ​មាន​លោក​គង់​ក្រឹង ឈរ​ពាំង​ខ្នង​រង​មុខ រត់ការ​ដោយមាន​ទាំង​ឡាន​ស៊ីឈ្នួល​ដឹក​អោយ​វៀតណាម  និង​គិតថ្លៃ​ក្បាល​ឡាន​ចេញ​តាម​ច្រក​ចំការកៅស៊ូ D4 របស់លោក គង់ ក្រឹ​ង ក្នុង​មួយ​ឡានៗ​ចំណាយ​អស់​ជិត​10000$ យក​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយ​នេះ ។ នេះ​គ្រាន់តែ​ជា​មុខរបរ ឈើប្រណិត​ខុសច្បាប់​គេច​ពន្ធ​របស់​លោក​គង់​ក្រឹង​តែប៉ុណ្ណោះ​។

​តាម​ប្រភព ព័ត៌មាន​ដដែល​បានអោយដឹងថា មានមុខ​របរ​ខុសច្បាប់​គេច​ពន្ធ​ជាច្រើន​មុខ​ទៀត ដែល​ចេញចូល​ជា​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ តាម​ច្រករបៀង D3 និង D4 មានដូចជា គ្រឿង​អេឡិចត្រូនិច សត្វ​គោក្របី គ្រឿងឧបភោគ​បរិភោគ និង​គ្រឿង​ប្រើប្រាស់​ជា​ច្រើន​សិប​គ្រឿង ហើយ​អាច​និង​មាន​គ្រឿង ជាច្រើន​ទៀត​…..​ដែល​កំពុង​ចរាចរណ៍ ដោយ​បង់ពន្ធ​ជូន​តែ​លោក គង់ ក្រឹ​ង តាម​ច្រករបៀង​មួយ​នេះ ប៉ុណ្ណោះ ។

​ការបាត់បង់​ពន្ធ​ចូលក្នុង ថវិការ​របស់​រដ្ឋ វា​ជា​ការខាតបង់​ដ៏​ធ្ងន់ធ្ងរ​សំរាប់​ប្រទេសជាតិ ដូច​ច្នេះ​ហើយ​ប្រជាពលរដ្ឋ​ស្នើសុំ​អោយ​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់​ពន្ធ័​យកចិត្តទុកដាក់​ធ្វើការ​បង្ក្រាប​ឲ្យមាន​ប្រសុទ្ធភាព​ជាពិ​សេស​ស្នើអោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ទៅ​ត្រួតពិនិត្យ​លោក​គង់​ក្រឹង​ទា​ហ៊ាន​វរៈ​ព្រំដែន​២០៤​ងារ​ជា​ឯកឧត្តម​ឧកញ៉ា ម្នាក់នេះ ហើយ​យក​ទៅ​ដុសក្អែល​ជាបន្ទាន់ ដើម្បី​កុំអោយ​ប៉ះពាល់​ដល់ រាជរដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកកាន់អំណាច  ហើយ​ពេលនេះ​ជា​រដូវ​កាល ឃោសនាបោះឆ្នោត ដើម្បី​កុំអោយ​ពលរដ្ឋ​អស់ជំនឿ​លើ​រដ្ឋាភិបាល​ដោយសារតែ​បុគ្គល​ដែល​កេងប្រវ័ញ្ញ​លើ​ថវិការ​រដ្ឋដ៏​ច្រើន​សន្ធឹកសន្ធាប់ ម្នាក់នេះ​។​

ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀងថា​ជម្រក​សត្វព្រៃ​ភ្នំព្រិច ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ឧកញ៉ា និង​អ្នកមានអំណាច​ប្រមាណ ១០​នាក់ បោះ​ដេប៉ូ​អារឈើ​ច្រើន​ទីតាំង​នៅក្នុង​តំបន់​នោះ និង​ចាត់​ឲ្យ​កម្មករ​ជា​ច្រើន​ក្រុម​ចូល​ព្រៃ​អារ​រំលំ​ឈើមូល​ធំៗ ក្នុងព្រៃ​អភិរក្ស​មួយ​នេះ​។​

​ប្រភព​ពី​ជនជាតិដើម​ភាគតិ​ចឲ្យដឹងថា ក្រុមហ៊ុន​របស់​ឧកញ៉ា​ទាំងនោះ បាន​ជួល​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ រួច​ដឹក​មក​ទុក​ក្នុង​ដេប៉ូ​ឈើ​របស់​ខ្លួន បន្ទាប់មក​ដឹក​តាម​រថយន្ត​ធំៗ ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។​

​អ្នកឃ្លាំមើល​បរិស្ថាន និង​ជនជាតិដើម​ភាគតិច អះអាងថា ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​អ្នកមាន​ឥទ្ធិពល​មួយ​ចំនួន នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច​ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ និង​ច្រករបៀង​តូចៗ​មួយចំនួនទៀត​។​

​ឧកញ៉ា និង​អ្នកមានអំណាច ទាំង​នោះ​ឈ្មោះ គង់ ក្រឹ​ង ឈ្មោះ សាន ច​យ និង ស៊ឹង សំអុល គឺជា​មេខ្លោង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ពី​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ជាច្រើន​ឆ្នាំ​មកហើយ គ្មាន​អាជ្ញាធរ​ណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ចុះ​បង្ក្រាប​ទេ​។​

​បច្ចុប្បន្ន​ឈើ​គ្រប់​ប្រភេទ​មាន​មុខកាត់​ចាប់ពី ៣​តឹក​ឡើងទៅ ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ត្រូវ​គេ​អារ​រំលំ​យក​ឈើ​ធ្វើ​អាជីវកម្ម​ជា​រៀល​រាល់ថ្ងៃ រឹង​តែ​ច្រើនឡើង គ្មាន​ការទប់ស្កាត់​។​

​អ្នឃ្លាំមើល​បរិស្ថាន រកឃើញថា ច្រកព្រំដែន​ត្រពាំង​ស្រែ​ក្នុង​ស្រុក​ស្នូល ខេត្តក្រចេះ​ជាប់​ខេត្ត​មណ្ឌលគិរី ជាទី​តាំង​ជំនួញ​ឈើ​ខុសច្បាប់​ច្រើន​ឆ្នាំ​មកហើយ ដែល​មាន​ជនជាតិ​វៀតណាម ប្រចាំការ​នៅ​តំបន់​នោះ​រាប់រយ​នាក់​ចាំ​ទទួល​ទិញ​ឈើ​។​

​លើសពីនេះ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ក្នុងស្រុក​កែវ​ស៊ី​មា មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ៤​ក្រុមហ៊ុន បាន​ប្រមូល​ទិញ​ឈើមូល​ធំៗ​។ ក្រៅពីនេះ ដេប៉ូ​ទិញ​ឈើ និង​អារឈើ បាន​រីក​ដូច​ផ្សិត​នៅ​តំបន់​នោះ ដែល​គេ​ប្រមូល​ទិញ​ឈើមូល​គ្រប់​ប្រភេទ ហើយ​មាន​ឈើ​ខ្លះ​ត្រូវ​អារច្រៀក​រួច​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប តាមផ្លូវ​សំពោច ឆ្ពោះ​ទៅ​ទីរួមស្រុក​ស្នូល ខេត្ត​ក្រចេះ​។​

​កាលពីដើមឆ្នាំ​២០១៨ សម្ដេច​តេជោ​ហ៊ុន សែន បាន​ព្រមាន​ធ្ងន់ៗ​លើ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​អភិបាលខេត្ត​មួយចំនួនទៀត រឿង​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​វៀតណាម​។ ក្រោយ​ពី​ការព្រមាន​រួច អភិបាល​ខ​ត្បូងឃ្មុំ បាន​បញ្ជា​ឲ្យ​បិទ​ច្រករបៀង​ចេញ​ចូល​ប្រទេស​វៀតណាម ខុសច្បាប់ និង​កុងត្រូលជជុះ​ជាដើម​។ ក៏​ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​បរិស្ថាន រិះគន់ថា សារ​ព្រមាន​អោយ​រួច​តែ​ពី​មាត់ គ្មាន​ឥទ្ធិពល​ជា​វិជ្ជមាន បញ្ឈប់​ការនាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​មិន​អនុវត្តតាម​។​

​សកម្មជន​បរិស្ថាន​បន្តថា បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ត្រូវបាន​ឧកញ៉ា និង​អ្នកមានអំណាច​ពុះ​ចែក​តំបន់​គ្នា​កាប់​ឈើ​ធ្វើ​អាជីវកម្ម​។ រីឯ​មន្ត្រី​បរិស្ថាន ដែល​គេ​បញ្ជូន​ទៅ​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​នោះ គេ​ប្រទះឃើញ​អង្គុយ​ហូប​បាយ​ជាមួយ​កម្មករ​កាប់​ឈើ​ទៀតផង​។

​សកម្មជន​បរិស្ថាន​ដដែល​បង្ហាញ​ក្តី​អស់សង្ឃឹម ហើយ​បន្ថែម​ថា ពួក​គេ​ឃើញ​ថា ឧកញ៉ា​ខ្លះ​មាន​ច្រករបៀង​តូចៗ ផ្ទាល់ខ្លួន សម្រាប់​នាំ​ឈើ​ឆ្លងដែន​លក់​ឲ្យ​វៀតណាម​។ ចំណែក​អាជ្ញាធរ​ខ្មែរ​នៅ​ច្រកព្រំដែន គឺជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ​នាំ​ឈើ​ចេញ​៕

 

kongkroeng3 kkroeng4e kkroeng4d kkroeng4c kkroeng4b kkroeng4a

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.