សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក​ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំ​-​លោក​ទូច​-​លោក ហ៊ូ​វ ជី​វ៉ៃ ធ្វើ​ការដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​ស្រុក​យួន​បាន​យ៉ាង​រលូន​លឺថា​មាន​អ្នកធំ​ចាំ​ជួយ​ការពារ​!

ខេត្ត​រតនគិរី ៖ យោង​ប្រភព​បានឲ្យដឹងថា មេ​ឈ្មួញ​ឈើ ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ ដែល​ដឹក ជញ្ជូន​ឈើ ប្រណិត ពី​តំបន់​នានា ក្នុង​ខេត្ត​រតនគិរី ចេញ​ទៅ​លក់​ព្រំដែន​កម្ពុជា​-​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បាន​ដោយ​គ្មាន ការបង្ក្រាប ពី​មន្ត្រី​ជំនាញ និង​កម្លាំង សមត្ថកិច្ច ជាពិសេស​មេបញ្ជាកា​រក​ង​រាជ អាវុធហត្ថ​ខេ​ត​រតន​គីរី្ត ក្រោម​អំណាច លោក​គឹម រស្មី នៅ​ពីក្រោយ និង​មាន​មន្ត្រី កងរាជអាវុធហត្ថ ខេត្ត​ឈ្មោះ ណុប ណាក់ ហៅ​ណាក់ ក្បាល​ធំ ជា​ខ្នងបង្អែក​។​

​ប្រភព​ពី​មន្ត្រី​ក្នុង​ខេត្ត​រតនគីរី​បាន​រិះគន់​ទៅ​លើ​មន្ត្រី កងរាជអាវុធហត្ថ ឈ្មោះ ណុប ណាក់ ហៅ​ណាក់ ក្បាល​ធំ នៅ​ពីក្រោយ មេ​ឈ្មួញ​ឈើ ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ ហើយ​ឈ្មួញ​មួយ​នេះ​ដែរ​ត្រូវ រក​ផលប្រយោជន៍ ទៅឲ្យ លោក​គឹម រស្មី ដែល​ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្ត ទើប​អាច​ឈើប្រណិត​ទាំងអស់នោះ​ចេញ​ទៅ​យ៉ាង​រលូន​។​

​ប្រភព​បន្តថា លោក ថង សាវុន ដែលជា គណបញ្ជាការ​ឯកភាព​ខេត្ត និង​ជា អនុប្រធាន គណកម្មការ បង្ក្រាប បទល្មើស​ព្រៃឈើ ក៏​ទទួលបាន ផលប្រយោជន៍ ពី​មេ​ឈ្មួញ ឈើ​ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ ផងដែរ គឺជា​ករណី​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ ទើប​មិន ដែល​ឃើញ មាន​ការចុះ​បង្ក្រាប ណាមួយ​ពី​កម្លាំង​ជំនាញ រហូតដល់​មាន​ការ ចុះ​ផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ជាច្រើន ឥឡូវ​ទើប​មាន​ឈ្មោះ​ទូច  បន្ត​ដឹក​ឈើ ជំនួស​មេ​ឈ្មួញ ហ៊ូ​វ ជី​វ៉ៃ វិញ ប៉ុន្តែ​ការពិត គឺជា​ក្រុម តែ​មួយ​នោះ​ទេ ។​

​ថ្មីៗ​នេះ មាន​ករណី ចុះបង្ក្រាប ឈើ​ប្រណិត ដែល​ឈ្មួញ លាក់ទុក​នៅ ឯ​ស្រុក​តា​វែង ខេត្ត​រតនគិរី ក្រោម​ការ ដឹកនាំ​ពី លោក​គឹម រស្មី មេបញ្ជាការ កង​រាជ អាវុធហត្ថ​ខេត្ត ។ មានការ រិះគន់ថា ឡាន​ដឹក​ឈើ ដែល​មេ​ឈ្មួញ ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ បាន​ផ្ទេរ​ទៅ ឲ្យ​បងប្អូន​ខ្លួន ឈ្មោះ​ទូច ណាត ហៅ​ទូច ដឹក​ចេញពី ស្ពាន​ស្រែ​ពក ជាប់​ព្រំប្រទល់​ខេត្ត ស្ទឹងត្រែង​និង​ខេត្ត​រតនគីរី តាម​ឡាន សាំ​យ៉ុង ពាក់​ស្លាក​លេខ 2AC0909 ដឹក​តាម ផ្លូវជាតិ​ទាំង យប់​ទាំង​ថ្ងៃ បែ​ជា លោក​គឹម រស្មី មេបញ្ជាការ​រាជ​អាវុធហត្ថ​មិន​ព្រម បង្ក្រាប​។​

​អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល គឺ​ក្រុម​ឈ្មួញ​ឈើ បាន បុក​ឡាន អ្នកកាសែត ដែល​ចុះ យក​ព័ត៌មាន​ទើប​លេចមុខ​មេ​ឈ្មួញ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ចុះមក សម្របសម្រួល នេះ​ជា​ករណី​បើក ដៃ ឲ្យ​ក្រុម​ឈ្មួញ ឈើ​ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ ដែលមាន មន្ត្រី​អាវុធហត្ថ ឈ្មោះ​ណុប ណាក់ ដែល​អាច បញ្ជាក់ បាន​ថា មានការ ពាក់ព័ន្ធ ផលប្រយោជន៍ ដល់​លោក​គឹម រស្មី និង​លោក​ថង សាវុន ទើប​ក្រុម ឈ្មួញ​ឈើ អាច​ប្រើ​ហឹង្សា មកលើ អ្នកកាសែត បាន​ដោយ សុវត្ថិភាព ក្នុង​ដែនដី​ខេត្ត​រតនៈគិរី បាន​យ៉ាង​សុខ​ស្រួល​បែបនេះ ។​

​ប្រជាពលរដ្ឋ​សូម​សុំណូមពរ​ដល់​ឯកឧត្ត​មវេង​សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ឯកឧត្តម​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួង​បរិ​ស្ថាប​ជាពិសេស​ឯកឧត្តម​ឱម​យុិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដាក់​ការ​សុើបអង្កេត​ទៅលើ​មន្ត្រី​គ្រាប់ល្ពៅ​ស្ងោ​ដែល​នាំគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើអោយ​ព្រៃឈើ​វិនាស​អន្តរាយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

 

m180715c1 m180715c2 m180715c3 m180715c4 m180715c5

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.