សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ឧត្តមសេនីយ៍ សាន គឹម​អឿន​រង​ការរិះគន់ កំពុង​បើកដៃ​ឲ្យ​មន្ត្រី​យោធា​បី​រូប​កាប់​និង​ដឹក​ឈើប្រណិត​ទៅ​លក់​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​តាម​ច្រក​អំពិល​មិន​ខ្លាច​បទបញ្ជា​សម្តេច​តេជោ​!

ខេត្ត​មណ្ឌលគិរី ៖ យោងតាម​ប្រភព​បានឲ្យដឹងថា ឈើប្រណិត​បាន​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ខេត្ត​មណ្ឌល​គី​រី​សមត្ថកិច្ច​ពាក់​ពន្ធ័​ទំនង​ទទួល​លាភសក្ការៈ​ពីក្រុម​ឈ្មួញ​ឈើ​រួច​អស់ហើយ ។​

​ប្រភព​បន្ត​ថា​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នេះ​មាន មន្ត្រី​យោធា​បី​រូប​កំពុង​ល្បីឈ្មោះ​ខាង​កាប់​បំផ្លាញ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ  រាប់​សិប​គ្រឿង​ក្នុង​មួយ​យប់ៗ យក​កៅ​លក់​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​តាម​ច្រក​ប៉ុស្តិ៍​អំពិល​យ៉ាង​អនាធិបតេយ្យ គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ដោយ​មាន​លោក​ឧត្តមសេនីយ៍ សាន គឹម​អឿន មេបញ្ជាការ​សឹក​រង​ខេត្ត​មណ្ឌល​គី​រី​ជា​អ្នក​ចាំ​ការពារ​និង​សម្របសម្រួល​ពីក្រោយ​ខ្នង​។​

​ប្រភព​ឲ្យដឹង​ទៀតថា មន្ត្រី​យោធា​បី​រូប​ដែល​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ទី​១​មានឈ្មោះ ឆុង ទី​២​មានឈ្មោះ ដា និង​ទី​៣​មានឈ្មោ ដាំ ជា​មន្ត្រី​យោធា​វរៈ​សេនា​តូច​លេខ ១០៣ ។​

​មន្ត្រី​យោធា​ទាំ​បី​រូបនេះ បាន​ជួល​ក្រុម​អ្នក​អា​ឈើ​មិនតិច​ជាង​១០០​នាក់ ដោយ​ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​ឲ្យចូល​ទៅ​កាប់​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១​ដូចជា សុ​ក្រំ គគី ក​កោះ និង​ស្រឡៅ អា​ច្រៀ​ឡាំង​បួន​ជ្រុង យ៉ាង​គគ្រឹក​គ្រេង​បែប​អនាធិបតេយ្យ នៅ​តំបន់​ការពារ​និង​អភិរក្ស​ភ្នំ​ណាំ​លៀ ក្នុង​ភូមិសាស្ត្រ​ស្រុក​ពេជ្រា​ដា ដោយ​មាន​កម្លាំង​ប្រដាប់អាវុធ​ចាំ​ការពារ​មិនឲ្យ​មាន​អ្នកណា​ចូល​ទៅ​រំខានដ​ល់​សកម្មភាព​កំពុង​កាប់​អា​ជ្រៀក​ឈើ​ពួកគេ​នោះទេ​។​

​ប្រភព​បន្តថា ក្នុង​មួយ​យប់ៗ​ឈើ​ខុសច្បាប់​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ ពី​៦០​ទៅ​៧០​គ្រឿង​ចេញ​តាម​ច្រក​ប៉ុស្តិ៍​អំពិល ឯ​ខាង​ប្រទេស​វៀតណាម​គេ​ហៅ​ច្រក​ប៉ុស្តិ៍​ដាក់​ប័រ ដោយ​មាន​ការឃុបឃិត​ពី​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន ជា​ពិសេស​មន្ត្រី​នគរបាល​វរៈ​ព្រំដែន ដែល​ឈរ​ចាំ​បើក​បា​រ៉ាស់​ច្រកទ្វារ​ព្រំដែន​ជា​ថ្នូរ​នឹង​អំពើ​ពុករលួយ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​និង​បក្ខពួក​ខ្លួន​។​ក្រុម​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​អាង​ខ្នងបង្អែក​មេ​កើយ​ចាំ​ការពារ​នេះ​ផង​ដែរ​ហា៑ន ប្រឆាំង​បទបញ្ជា​រាជ រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុន សែន​ចំៗ​តែម្ដង​។​

​ប្រភព​ខាងលេ​ី​បាន​បន្តថា មន្ត្រី​យោធា​ទាំង​បី​រូប​ល្បី​ខាង​មាន​អំណាច​ខ្លាំង​ណាស់​ក្នុង​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​និង​អភិរក្ស​ភ្នំ​ណាំ​លៀនេះ ដោយ​ឈ្មោះ​ឆុង​ជា​អ្នក​យក​លុយ​ពី​ថៅកែ​ឈើ​វៀតណាម​មក​សម្រាប់​បំពេញ​ដំណេី​រការ ឯ​ឈ្មោះ​ដា​និង​ឈ្មោះ​ដាំ ដែល​មាន​តួនាទី​ជា​មេបញ្ជាការរង​វរៈ​សេនា​តូច​លេខ​១០៣​ជា​អ្នក​ជួល​មនុស្ស​ឲ្យចូល​ទៅ​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ទៅ​លក់​នៅ​ព្រំដែន​វៀតណាម​។ ការ​ដែល​មន្ត្រី​យោធា​ទាំង​បី​រូប​ខាងលើ អាច​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ការពារ និង​អភិរក្ស​ភ្នំ​ណាំ​លៀ​បាន​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប​បែបនេះ ត្រូវបាន​គេ​សង្ស័យថា​មាន​លោក​ឧត្ត្តមសេនីយ៍ត្រី សាន គឹម​អឿន មេបញ្ជាការ​សឹក​រង​ខេត្ត​មណ្ឌលគិរី ជា​អ្នក​កាង​ការពារ​និង​ចាំ​សម្របសម្រួល​ជាមួយ​មន្ត្រី​មាន​អំណាច​ពាក់ព័ន្ធ និង​សម្ងំ​ចាំ​ទទួល​លាភ​យ៉ាង​ក្រាស់ក្រែល​ពី​បុគ្គល​ទាំងបី​រូប​នេះ​ជាក់​ជាមិនខាន​។​

​គួរ​បញ្ជាក់ដែរថា កាលពី​ឆ្នាំ​២០១៧ មានការ​បែកធ្លាយ​ករណី​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ចាប កុសល ដែល​ត្រូវជា​ប្អូនថ្លៃ​លោក​ឧត្តមសេនីយ៍ សាន  គឹម​អឿន ជា​មេក្លោង​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​សត្វព្រៃ​ភ្នំ​ព្រេច និង​ដឹកជញ្ជូន​យកទៅលក់​នៅ​ព្រំដែន​វៀតណាម ត្រូវបាន​កម្លាំង​អភិរក្ស​បរិស្ថាន​ស្ទាក់​ចាប់បាន​ឈើ​ខុសច្បាប់​ចំនួន​២​រថយន្ត​យី​ឌុប តែ​មកដល់​ពេល​នេះ​ឈ្មោះ ចាប កុសល នៅតែ​មាន​តួនាទី​ជា​មន្ត្រី​យោធា​ដដែល​។​

​ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ឧត្តមសេនីយ៍​សានគឹម​អឿ​ន​និង​សមត្ថកិច្ច​ពាក់​ពន្ធ័​បាន​នោះ​ទេ​ដោយ​មិន​មាន​លេខ​ទូរ​សព្ទ័រ​យើងខ្ញុំ​រងចាំ​ការបកស្រាយ​រាល់​ភាគី​ពាក់​ពន្ធ័​មាន​ការស្នើ​សុំ​បកស្រាយ​នៅ​ម៉ោង​ធ្វើការ​៕

sankimoeun3 sankimoeun2 sankimoeun1

Filed in: ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.