សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក​គយ​ច​លត័​ផ្លូវជាតិលេខ​១​ខេត្តព្រៃវែង​ល្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ខ្វល់​ពី​កែទម្រុង​ស៊ីជម្រៅ​ប្រមុខ​រដ្ឋាភិបាល​?

ខេត្ត​ព្រៃវែង​៖ យោង​ប្រភព​ពី​មន្ត្រីរាជការ អាជីវករ​រកស៊ី​ដឹក​ទំនិញ​តូចតាច ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រៃវែង បាន​ស្នើ​ដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ ស្នើឲ្យ​ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ស្អាតស្អំ ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជុំវិញ​ភាព​មិន​ប្រក្រតី​ឬ​អំពើពុករលួយ របស់ លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ និង​គូកន ទាក់ទង​បទល្មើស​ឃុបឃិត​ជាមួយ​ឈ្មួញរ​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំចូល​ទំនិញគេចពន្ធ​បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយចំនួនទៀត ដឹក​ចេញពី​ប្រទេស​វៀតណាម ចូលមក​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ដឹក​ទៅកាន់​រាជធានី​ភ្នំពេញ​។​

​លោក ផែន ភឿន ត្រូវបាន​មន្ត្រី​រាជការ អាជីវករ​ឬ​អ្នករកស៊ី​ដឹក​ទំនិញ និង​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រៃវែង អះអាងថា កំពុង​ត្រូវប៉ាន់​ជាមួយ​ការប្រមូល​លុយ​ដាក់​ខែ​ពី​រថយន្តក្រុង​លួច​បង្កប់​ទំនិញគេចពន្ធ ដោយ​ក្នុង​រថយន្ត​១​គ្រឿង ត្រូវ​បង់លុយ​រាប់ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ខែៗ ជា​ថ្នូរ​បើកភ្លើង​ខៀវ​មិន​ឲ្យ​មន្ត្រី​គយ​ខ្លួន​ត្រូវ​ពិនិត្យ និង​មិន​ផាកពិន័យ​បង់ពន្ធ​ចូល​រដ្ឋ​ជា​ដើម​។​
​ជាងនេះទៀត​ប្រភព​ឲ្យដឹងថា សូម្បី​អាជីវករ​លក់​ម៉ូតូ​អត់​ពន្ធ នៅ​តាម​ទីតាំង​មួយចំនួន​នៅ​ទីប្រជុំជន​ផ្សារ​អ្នក​លឿង ស្រុក​ពាមរ៍ ក៏​តម្រូវ​ឲ្យ​ពួក​គេ​បង់​លុយ​ដាក់​ខែ ជូន​មន្ត្រី​គយ​ចល័ត ដឹកនាំ​ដោយ លោក ផែន ភឿន​ខាងលើ​ដែរ ដោយ​ក្នុង​១​ខែៗ ត្រូវ​បង់លុយ​ចាប់ពី ៤០០​ដុល្លារ ទៅ​៦០០​ដុល្លារ​សម្រាប់​ហាង ឬ​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​១​កន្លែង​។​

​ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង ឲ្យដឹងថា ទីស្នាក់ការ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​ដឹកនាំ​ដោយ លោក ផែន ភឿន គឺ​មាន​ទីតាំង​នៅ​ជាប់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច ភូមិ​ទួល​ល្ពាក់ ឃុំ​រំចេក ស្រុក​ព្រះស្ដេច​។​

​ប្រភព​ពី​ឈ្មួញ​ដឹកទំនិញ ពី​វៀតណាម ក៏​បាន​ចោទ​លោក  ផែន ភឿន ប្រធាន​គយ​ច​ល័យ​តាម ផ្លូវជាតិ​លេខ​១​ថា  កំពុង​ធ្វើឲ្យ ឈ្មួញ​ឬ​ពាណិជ្ជករ  ទាំង​អ្នក​រកស៊ី​ស្របច្បាប់ និង​ល្មើសច្បាប់ មិន​ពេញចិត្ត​ជាខ្លាំង ព្រោះ​រាល់​ថ្ងៃនេះ  មន្ត្រី​គយ​ច​ល័យ ផ្លូវជាតិ លេខ​១  បានដាក់​កុងត្រូលជជុះ​តាម​ផ្លូវ​ជាតិ​នេះ  និង​ប្រើ​រថយន្ត​សម្រាប់​បើក​ដេញតាម ចាប់​រថយន្ត​ដឹក​ផ្លែឈើ  និង​រថយន្ត ដឹក ទំនិញ ផ្សេងទៀត ដោយ​បាន​គាប ឲ្យ​ឈ្មួញ ឬ​អាជីវករ​រកស៊ី​នាំ ចូល​ទំនិញ​ដឹក​តាម​ផ្លូវជាតិ លេខ​១​ពី​ប្រទេស​វៀត ណា​ម គាប ឲ្យ បង់លុយ​ច្រើនសន្ធឹក​សន្ទាប​ទៅ ឲ្យ​ក្រុម​ខ្លួន​ជា​ប្រចាំ​ថ្ងៃ និង​ដាក់​ប្រចាំ ខែ​តាម​ការព្រម ព្រៀង ប៉ុន្តែ​មិន មាន​ចេញ លិខិត ស្នាម ឬ​វិក្កយបត្រ​ជូន ទេ​។​

​ទាក់ទិន​បញ្ហា​នេះ  ក្រុម​ឈ្មួញ​មួយចំនួន ដែល​ត្រូវ  លោក ផែន ភឿន ប្រធាន​គយ​ចល័ត ផ្លូវជាតិ​លេខ​១ បាន​បញ្ជា ឲ្យ​មន្ត្រី​ជំនាញ ក្រោម​ឱវាទ​ខ្លួន ចុះ​គាប​លុយ​ពី​របរ​រកស៊ី​ដឹក ទំនិញ​បន្លែ​ផ្លែឈើ រត់ពន្ធ​ម៉ូតូ និង​ទំនិញ​ផ្សេងៗ  នាំ​ចូល​តាម​ច្រកទ្វារ មួយចំនួន នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង  គឺ​ការផាកពិន័យ​ពី​ពួកគេ ដោយ​មន្ត្រី​គយ​ចល័ ត​ទាំងនោះ មិន​បាន​ចេញ វិក្កយបត្រ​ជូន​ពួកគាត់​ទេ​។​
​ងាក​មក​អាជីវករ​តូចតាច​ឲ្យដឹង​ដែរថា សម្រាប់​រ៉ឺម៉ក​ដឹក​ទំនិញ​សំពីងសំពោង ចេញពី​ប្រទេស​វៀតណាម ឆ្លងកាត់​ទីស្នាក់កា​រគ​យ​ច​ល័យ​ផ្លូវជាតិ​លេខ​១ ក៏​ត្រូវ​ក្រុម​លោក ផែន ភឿន តម្រូវ​ឲ្យ​បង់លុយ​ឲ្យ​មន្ត្រី​ខ្លួន​ចំនួន​១៥០,០០០​រៀល ក្នុង​រ៉ឺម៉ក​១​គ្រឿង​ជា​ដាច់ខាត​។ រីឯ​រ៉ឺម៉ក​ម៉ូតូ​ដឹក​បន្លែ​វិញ គឺ​ត្រូវ​លោក​គយ តម្រូវឲ្យ​បង់​លុយ​ជូន​ចាប់ពី ៣ ទៅ ៥​ម៉ឺន​រៀល ក្នុង​ការដឹក​១​ជើងៗ និង​សម្រាប់​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ​ផ្លែឈើ​វិញ គឺ​ត្រូវ​បង់​ចាប់ពី ៨​ទៅ​១៥​ម៉ឺន​រៀល ក្នុង​រថយន្ត​១​គ្រឿង​។​
ប្រភព​បាន​បន្តឲយ​ដឹង​ទៀត​ថា​៖​លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តព្រៃវែង​នៅ​ចំណុច​ផ្លូវ​ជាតិ​១ ស្ថិតក្នុង​ភូមិ​ព្រែក​រាំង​ឃុំ​បន្លិច​ប្រសាទ​ស្រុក​ពាម​រ៍ក​ខេត្តព្រៃវែង​រង កា​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា​លោក​គយ​ចាំ​យក​តែ លុយ​ពី​ឡាន​ដឹក​ទំនិញ​ដែល​ចូល​បង់លុយ​គ្មាន​វិកយ័បត្រ័​នោះទេ​។​
​លោក​មេ​សាខាគយ​ខេត្ត​បណ្ដែតបណ្តោយ ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​តាម​រថយន្ត​តូចធំ និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត​មិនដែល​ឃើញ​លោក​គយ ឆែកឆេ​ឬ​ត្រួតពិនិត្យ​លើ​មុខទំនិញ​នោះទេ​។​គេ​សង្កេត​ឃើញ​តែ​លោក​គយ​អង្គុយចាំ​យក​លុយ​ពី​ព្រូ​និង​តៃកុង​ឡាន​ចុះចូល​បង់លុយ​អោយ​។​

​ពាក់​ពន្ធ​លោក​គយ​ខេត្តព្រៃវែង​ខាងលើ​ធ្វើឲ្យ​មជ្ឈដ្ឋាន​មហាជន សំណូមពរ​ដល់​លោក​អូន​ពន្ធ័មុន្នីរត្ន័​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​និង​លោក​គុណ​ញឹម​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សូម​ត្រួតពិនិត្យ​មើល​លោក​គយ​សាខា​ខេត្តព្រៃវែង​ផង​ទាន​។​ពាក់ព័ន្ធ​និង​ឡាន​ដឹក​ទំនិញ​ចូល​បង់លុយ​ឲ្យ​លោក​គយ​ខាងលើ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការពន្យល់ បកស្រាយ​ពី​លោក​ប្រធាន​សាខា​ខេត្ត​ព្រៃវែង​បាន​នោះ​ទេ​សារព័ត៌មាន​យើង​រងចាំ​រាល់​ការសុំ​បកស្រាយ​ពីរ​ភាគី​ពាក់​ពន្ធ័​នៅ​ម៉ោង​ធ្វើការ​៕

 

custompreiveng m180705b3 m180705b2 m180705b4 m180705b1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.