សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ប្រចាំការ​ខេត្តស្ទឹងត្រែង​ឈ្មោះ​ហែម​សុ​មុនី​ហៅ​ម៉ៅ​រង​ការរិះគន់​បាន​ប្រើ​អំណាច​ជា​នគរបាល​កាង​បទល្មើស​ព្រៃឈើ​ខុសច្បាប់​!

​ខេត្ត​ស្ទឹងត្រែង ៖ ប្រភព​ពី​ជនជាតិដើម​ភាគតិច​រស់​នៅ​ជាប់​ផ្លូវជាតិ នៅ​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា ក្នុង​មួយ​យប់ មាន​រថយន្ត​សាំង​យ៉ុង​ដឹកឈើ​ចាប់ពី ១០​គ្រឿង​ឡើងទៅ ក្នុង​មួយ​រថយន្ត​ផ្ទុក​ឈើ ៧​ម៉ែត្រគូប​ឡើងទៅ ដែល​គេ​ដឹក​ចេញពី ស្រុក​ថា​ឡា​បរិ​វ៉ាត់ និង ស្រុក​ឆែប​ខេត្ត​ព្រះវិហារ ឆ្ពោះទៅ​ខេត្ត​ក្រចេះ​។​

​ប្រភព​បន្តថា រថយន្ត​សាំង​យ៉ុង​ទាំងនោះ ដឹកជញ្ជូន​ឈើ​ដែល​គេ​ប្រមូល​ពី តំបន់​ព្រៃ​អភិរក្ស​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ តំបន់​ព្រៃ​ឡ​ង់ និង ដឹក​ចេញពី​ស្រុក​មួយចំនួន ក្នុង​ខេត្ត​ព្រះវិហារ​ក្នុង មួយ​យប់ៗ​រថយន្ត​ឈើ ប្រៀប​ជា​ហែ​កឋិន កឋិនទាន​ពេល​យប់​គេ​សម្រាក​ខ្លះ ដឹកឈើ​អត់​មាន​សម្រាក​ទេ​ដឹក​ដល់​ព្រឹក​ហ្ម​ង ឡាន​សាំង​យ៉ុង​។ រថយន្ត​សាំង​ដឹក​កង់​ពីរៗ​ក្រោយ ដឹក​ទាប​បំផុត ៥​ម៉ែត្រ​គួប​។ សមត្ថកិច្ច​អត់​បង្ក្រាប​ទេ សមត្ថកិច្ច​មាន​មេព្រៃ ជំនាញ​គាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ តែ​គាត់​អង្គុយ​ការិយាល័យ​គាត់ លុយ​ចូល​ទៅ​ហ្ម​ង​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹង​ថា​នៅក្នុង​ឃុំ​ទាំង​៥ នៅ​ទឹកដី​ស្រុក​សៀម​ប៉ាង កើតមាន​បទល្មើស កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​អាជ្ញាធរ  មន្ត្រីរដ្ឋបាល​ព្រៃឈើ  មន្ត្រី​បរិស្ថាន និង សមត្ថកិច្ច​ពាក់ ព័ន្ធ​គិតតែ​ពី​រឿង ប្រមូល​លុយ​ដាក់​ហោប៉ៅ​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​ព្រៃឈើ នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តំបន់ កន្ទុយ​នាគ​និង​តំបន់ ព្យាង​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ដោយសារ​ក្រុម​ជនល្មើស​ចូល​ទៅ​កាប់​ឈើ​ដឹក​តាម​ទូក​ក្បូន​ឆ្លង​ទន្លេសេសាន​ឆ្ពោះ​ទៅ​ស្រុក​វ៉ើន​សៃ ខេត្ត​រតនគិរី​។ ឈើ​មួយ​ចំនួន​ទៀត​ត្រូវ​ដឹក​ជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ច្រើន​ប្រភេទ​ទៀត​ទាំង​ខ្សែៗ​ពី​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ចេញ​ទៅ​ខេត្ត​រតនគិរី និង​ខេត្ត​ក្រចេះ យ៉ាង​គគ្រឹកគគ្រេង កាត់​មុខ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់សិប​កន្លែង​យ៉ាង​រលូន​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ទាំង​៥​នៃ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​ស្រុក​សៀម​ប៉ាង ជាពិសេស​នៅ​តំបន់​កន្ទុយ​នាគ​និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​។ ដោយហេតុ​ថា​បច្ចុប្បន្ន​នេះ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ជាច្រើន​នាក់​បាន​ចូល​មក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ទឹកដី​ស្រុក​សៀម​ប៉ាង យ៉ាង​ពេញបន្ទុក​ទាំង​តាម​ផ្លូវទឹក​និង​តាម​ផ្លូវគោក ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ លោក លាង សេង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ទឹកដី​ស្រុក​សៀម​ប៉ាង យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​។​

​ការ​ដែល​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ច្រើន​នាក់​នៅ​តែ​អាច​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ចូល​ទៅ​ខេត្ត​រតនគិរី និង​ខេត្ត​ក្រចេះ តាម​ក្បួន​រថយន្ត​តូច​ធំ​ទាំង​ខ្សែៗ​នៅពេល​យប់​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ឈ្មោះ ហែម សុ​មុនី ហៅ​ម៉ៅ ដែល​កំពុង​ឈរជើង​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា​ជា​អ្នកកាង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ខេត្តស្ទឹងត្រែង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏ដូចជា​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។
​ជាពិសេស​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​ចាត់វិធានការ​ទៅលើ​មន្ត្រី​នគរបាល​ប្រព្រឹត្ត​ខុស​ពីរ​បទបញ្ជា​បែរ​ជា​ទៅ​កាង​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ទៅ​វិញ​បើ​ចាត់វិធានការ​មិនទាន់​ពេលវេលា​នោះ​ទេ​ព្រៃឈើ​ក្នុង​ស្រុក​សៀម​ប៉ាង​ក៏​ដូចជា​ព្រៃឈើ​ខេត្ត​មួយចំនួន​ទៀត​ប្រឈម​មហន្តរាយ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ព្រោះ​ឈ្មួញ​កំពុង​សម្រុក​បំផ្លាញ​ព្រៃឈើ ដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ជា​រាងរាល់ថ្ងៃ​។​

​ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​នេះសារ​ព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​សមត្ថកិច្ច​ពាក់​ពន្ធ័​ខាងលើ​បាន​នោះ​ទេ​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​ទំនាក់ទំនង​យើងខ្ញុំ​រងចាំ​ការបកស្រាយ​នៅ​ម៉ោង​ធ្វើការ​ប្រសិន​បើ​ភាគី​ណាមួយ​ស្នើសុំ​បកស្រាយ ៕

woodst2 woodst

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.