សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​បែកធ្លាយ​លោក អ៊ុំ ចាន់​រតនា ប្រធាន​ការិយាលយ័​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​ប្រព្រឹត្ត​អំពើ​ពុករលួយ​!

ខេត្ត​បាត់ដំបង ៖ យោង​ប្រភពពី​ច្រកទ្វារ​អន្តរជាតិ​ដូង  ស្រុក​កំរៀង ខេត្ត​បាត់ដំបង  បាន​បង្ហើប​ឲ្យដឹងថា  លោក អ៊ុំ ចាន់​រតនា  ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ដូង  កំពុង​ប្រើ​តួនាទី​និង​អំណាច ប្រមូល​លុយ​តាមរបៀប ពុករលួយ ។​

​មន្ត្រី​និង​ភ្នាក់ងារ គយ​ក្នុង​ខេត្ត​បាត់ដំបង មួយចំនួន​បាន លើកឡើងថា ការដែល​លោក  អ៊ុំ ចាន់​រតនា ហ៊ាន ធ្វើ​អ្វីៗ​តាម អំពើ​ចិត្ត​គឺ​ទំនង​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ឯកឧត្តម គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ ដូច្នេះ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នោះទេ ហើយ​គួរ​ដាក់​ការ​សុើបអង្កេត​ចាត់វិធានកា​រ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាន់​ពេលវេលា​។​

​ដើម្បី​ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បទបញ្ជា​លេខ​០១​បប​ចុះ​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៦​ចុះហត្ថលេខា​ដោយ​សម្ដេច​តេជោ​សែន​ផ្ទាល់​ក្នុង​ហេតុផល​បញ្ចៀស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ​រដ្ឋ​និង​ប្រព្រឹត្ត​អំពើពុករលួយ​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ដែល​ជា​តម្លាភាព​លើ​ការប្រមូល​ពន្ធ​យ៉ាង​តម្លាភាព​នោះ​បែរ​ជា​កំពុង​កើត​មាន​ភាព​អ​សមក្ម​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​បាត់ដំបង​ដែល​មានឈ្មោះ អ៊ុំ ចាន់​រតនា ជា​ប្រធាន​ការិយាល័យ​គយ​។​

​បើ​យោង​តាម​លិខិត​បទបញ្ជា​លេខ​០១​បប​ខាងលើ​នោះ​បាន​បញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ​និង​អាជ្ញាធរ​ដែនដី​ឲ្យចូល​រួម​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​និង​សកម្ម​បំផុត​ក្នុងការ​ប្រតិបត្តិការ​បង្ក្រាប​ដែល​នឹង​ចែកចេញ​ជា​ពី​ប្រភេទ​គឺ​ប្រភេទ​ទី​១​លំដាប់​ថ្នាក់​ជាតិ​ដោយ​អន្តរក្រសួង​ឯ​ប្រភេទ​ទី​២​លំដាប់ថ្នាក់​មធ្យម​ត្រឹម​ថ្នាក់​ខេត្ត​ដែល​មើល​ទៅ​ដូច​ជា​មិន​ធម្មតា​នោះ​ទេ​។​ផ្ទុយទៅវិញ​មកទល់ពេលនេះ​គេ​កត់សម្គាល់​ថា​បទល្មើស​គេច​ពន្ធ​កើតមាន​ស្ទើតែ​គ្រប់​ច្រក​ចេញ​ចូល​តាម​តំបន់ព្រំ​ដែន​។​័​

​ជាពិសេស​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​ត្រូវបាន​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង លាតត្រដាង​ជា​បន្តបន្ទាប់​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេល​នេះ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​ឯកឧត្តម គុណ ញឹម ដែល​ជា​មេ​គយ​ធំ បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក អ៊ុំ ចាន់​រតនា កាន់តែ​បានចិត្ត​ហើយ​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាម​របៀប​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​អាង​មាន​ខ្នងបង្អែក​យ៉ាង​រឹងមាំ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាំ​ការពារ​គ្រប់ពេលវេលា​។​

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា បច្ចុប្បន្ន​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ដូង បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​នេះ​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​និង​ផលប្រយោជន៍​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ភាគច្រើន​គឺ​បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផល​ប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក អ៊ុំ ចាន់​រតនា ជា​ការ​ស្រេច​។ ចំណែក​អាជីវករ​និង​ឈ្មួញ​តូចតាច​ដែល​នាំចូល​ទំនិញ​ស្រប​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ត្រូវ​លោក អ៊ុំ ចាន់​រតនា និង​មន្ត្រីក្រោមឱវាទ​គាប​យក​លុយ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ជាង​នេះ​ទៅ​ទៀត​លោក អ៊ុំ ចាន់​រតនា និង​បក្ខពួក​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ក្នុង​ការកែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​យ៉ាង​កំរោល ដែល​បញ្ហា​នេះ​ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​នោះទេ​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​។​

​ប្រភព បាន​បង្ហើប​ឲ្យដឹង​ទៀតថា មួយ​រយៈពេល​ចុងក្រោយ​នេះ​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង និង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានកា​រ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ទៀតផង​។ ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក អ៊ុំ ចាន់​រតនា និង​បក្ខពួក​ជាបន្ទាន់​ផង​ទាន​។​

​ពាក់​ពន្ធ័ការ​លើកឡើងខាង​លើ​នេះសារ​ព័ត៌មាន​យើង​មិនអាច​ទាក់ទង​លោក អ៊ុំ ចាន់​រតនា ប្រធាន​ការិយាលយ័​គយ​និង​រដ្ឋាក​ររួមជាមួយ​បក្ខពួក​បាន​ទេ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​នេះ​។​អង្គភាព​យើង​រងចាំ​រាល់​ការសុំ​បកស្រាយ​ពី​បុគ្គល​ពាក់​ពន្ធ័​រាល់​ម៉ោង​ធ្វើការ​៕

 

aupoan_omyentieng m180521a1

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.