សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

ហ្គេម​បាញ់​ត្រី​១​កន្លែង​បើក​លេង​យ៉ាង​រលូន​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ទំនង​បាន​លាភ​ស​ក្ករៈ​បិត​ភ្នែក​ដើរ​រំលង​មិន​បង្ក្រាប​

ភ្នំពេញ ៖ យោង​ប្រភព​ទីតាំង​ហ្គេម​បាញ់​ត្រី​ល្បែង​ខុសច្បាប់ ១ កន្លែង បើក​លេង​ទាំង​យប់​ទាំង​ថ្ងៃ​មាន​ក្មេង​ទំនើង​ក្មេងស្ទាវ​ចេញចូល​យ៉ាង​គគ្រឹកគគ្រេង​មិន​មានកា​រំរ​ខាន​ដល់ អាជ្ញាធរ សមត្ថិកិច្ច ខណ្ឌ​ឬ​ស្សី​កែវ​បិត​ភ្នែក​ដើរ​រំលង​មិន​បង្រាប​ទីតាំង ហ្គេម​បាញ​ត្រី​ទុកអោយ​លេង​រៀងរាល់ថ្ងៃ​យ៉ាង​រំភើយ ដែល​មាន​ទីតាំង​ស្ថិត​សង្កាត់​ឬ​ស្សី​កែវ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ជាប់​នឹង​អាហាដ្ឋាន​នួន​ប្រុស​សាច់គោ​អាំង​។

​បើ​ទោះបីជា​ពេល​ថ្មីៗ​នេះ លោក​ជួន​សុវណ្ណ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​លោក ឃួ​ង ស្រេង ដែលជា អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ លោក​អភិបាលខណ្ឌ​និង​លោក​អធិការ​ខណ្ឌ​ទាំង​១២​ខណ្ឌ ចុះបង្ក្រាប​នូវ​ល្បែង​សុីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន ដើម្បី​ភូមិ ឃុំ ស​វត្ថ​ភាព យ៉ាងណា់ក៏ដោយ ក៏​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ នៅ​តែ​បើក​លេង​យ៉ាង​រលូន​ដដែល​។

​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ល្បែង​ហ្គេម​ខាងលើ​បាន​និយាយថា​មាន​ក្មេង​ទំនើង​ក្មេងស្ទាវៗ​ចេញចូល​ឥតឈប់ឈរ​បង្ក​ភាពភ័យខ្លាច​និង​អសន្តិសុខ​សង្គម​ហើយ ពួកគាត់​បាន​រិះ​គង់​ចំៗ​ទៅលើ​លោក អភិបាល និង​លោក​អធិការ​ខណ្ឌ​ឬ​ស្សីថា លោក​ផ្គើន​និង​បញ្ជា​លោកស្នងការ​រាជធានី​និង​លោក អភិបាល រាជធានី​ភ្នំពេញ​យ៉ាង​គឃ្លើន ។​

​ប្រភព​ពី​អ្នក​លេង​ល្បែងស៊ីសង​បាន​និយាយ​យ៉ាង​ពេញៗ​មាត់​ថា បើក​លេង​ល្បែងស៊ីសង​បាន​ដូច​សព្វថ្ងៃ គឺ​ពួក​មេ​ល្បែង ស៊ីសង​ទាំងអស់នោះ គាត់​បាន​សែនព្រេន ទៅដល់ ម្ចាស់​ទឹក ម្ចាស់​ដី​អស់​ហើយ ទើប​បើក​លេង​បាន​នោះ​។ ទោះបី​ល្បែងស៊ីសង​ទាំងអស់នេះ​វា ខុស​ច្បាប់​ក្តី ហើយ​ម្យ៉ាងទៀត​វា​បាន ផ្គើន​ទៅនឹង​បទ បញ្ជា​របស់ រាជ​រដ្ឋា ភិ​បាលក្តី ក៏​វា​មិន​ជា​ស្អី​ដែរ ពោល​គឺ​សំខាន់ឲ្យ​ចេះ​និយាយ​ត្រូវរ៉ូវ​ជាមួយ​ក្រុម​សមត្ថកិច្ច​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នោះ​វា​ជា​ការ​ស្រេច​បើក​លេង​យ៉ាង​រលូន​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បន​ល្បែងស៊ីសង​ខុសច្បាប់ ទាំងឡាយ បើក​លេង​ស៊ីសង វា​មិន​ដែល​គេច ផុត​ពី​ក្រសែភ្នែក របស់​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអឹម មូលដ្ឋាន​នោះ​ទេ​។ ប៉ុន្តែ តើ​សមត្ថកិច្ច​ទាំងអស់នោះ គាត់​មាន​ឆន្ទះ​ចុះ​ទៅ​បង្ក្រាប​ដែរឫ​អត់​…?

​ជាមួយគ្នា នោះ ប្រជាជន​គាត់​ស្នើសុំ​យ៉ាងទទូច​ដល់ លោក​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ជួយ​ចុះ​បង្ក្រាប​រាល់ ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុងបើក​លេង​ស៊ីសង​គ្នា​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ផង​ទាន​…​។​

​ពាក់​ពន្ធ័​ករណី​ខាងលើ​នៅ​ថ្ងៃ​ទី​១៦​ខែ​ឧសភា​នេះ​សារព័ត៌មាន​យើង​សុំ​ការបកស្រាយ​តាម​ទូរ​សព្ទ័ លោកនាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ឬ​ស្សី​កែវ​លោក​ថា​ចាំ​ឲ្យកម្លាំង​របស់​លោក​ទៅ​មើល​។ ដោយឡែក​លោក​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​លោក​ថា​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​ទៅ លោក​អធិកា​រថា​រាល់​ការរាយការណ៍​ទទួលយក​ទាំងអស់​លោក​នឹង​រៀបចំ​ធ្វើ​កិច្ចការ​នេះ​។

​ប្រជាពលរដ្ឋ​នាំគ្នា​ចាំ​មើល​អាជ្ញាធ​ចាត់​វិធានការ​យ៉ាងណា​ស្របតាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ពោ​ក​គឺ​គ្មាន​ការបើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​អោយ​ប្រជាជន​មាន​ទំនុកចិត្ត​បន្តទៀត ៕

s180517a1 s180517a2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.