សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក​ឧកញ៉ា​ផ្កាយ​៣​ម្នាក់​រង​ការរិះគន់​កាង​ឡាន​ដឹក​ឈើប្រណិត​ជាច្រើន​គ្រឿង​សម្រុក​ចេញ​តាម​ច្រករបៀង​ប្រាំពីរ​ជាប់​និង​ទឹកជ្រោះ​ប៊ូ​ស្រា​ឆ្ពោះទៅកាន់​ព្រំដែន​វៀតណាម​?

ខេត្ត​មណ្ឌល​គី​រី​៖ យោងតាម​ប្រភព​ឲ្យដឹងថា ក្បួន​ដង្ហែ​រថយន្ត​ដឹក​ឈើ​ជា​ច្រើន គ្រឿង​សំដៅ​ទៅ​កាន់ ច្រករបៀង​ប្រាំពីរ​ជាប់​នឹង​ទឹកជ្រោះ​ប៊ូ​ស្រា​ក្នុង​ស្រុក​ពេជ្រា​ដា​ខេត្ត​មណ្ឌលគីរី​ល្បី​ថា លោក ឧកញ៉ា​ផ្កាយ​៣​ម្នាក់​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ពីក្រោយ​ខ្នង បទល្មើស​ទាំងនោះ​។​តាម​ប្រភព​ពត៌មាន ពី​ខេត្ត​មណ្ឌល​គី​រី​បាន អោយដឹងថា​ជា​រៀងរាល់​យប់ មាន រថយន្ត​ជាច្រើន​គ្រឿង មាន​បា​ឡែន   ឡង់​គ្រីស័​រ​កែទ្រង់   ធុន​ត្រា ជាច្រើន​គ្រឿង​ដឹកឈើ ប្រណិត​ចេញ ពី​ស្រុក​នានា​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី  ដូចជា​ស្រុក​កោះ ញែក តំបន់​សត្វព្រៃ​ភ្នំ​ព្រិច​និង​តំបន់​អភិរក្ស​មួយចំនួនទៀត​ដែល​ជា​តំបន​ហាមឃាត់​។​ប្រភព​បន្តថា​គេ​សង្ក​រត​ឃើញ​ក្រុម​អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​ល្បីៗ​ក្នុងស្រុក​ប្រចាំខេត្ត​មណ្ឌល​គី​រី​មួយចំនួន​ចាំ​មើល​ផ្លូវ​បន្ដាក់​គ្នា​ដូច​សត្វ​ខ្យង​ការពារ​ក្បូន​រថយន្ត​ដឹក​ឈើប្រណិត​របស់​ឧកញ៉ា​ផ្កាយ​៣​ដ៏​មាន​ឥទ្ធិពល​សំដៅ​ទៅ​កាន់​ច្រក​ប្រាំពីរ​និង​រថយន្ត​ដឹកឈើ​ជាច្រើន​ទៀត​ដឹក​ពី​ស្រុក​អូ​រាំ និង​ព្រៃ​មាស​ជា​ដើម​បាន​ដឹក​សំដៅ​ទៅ​កាន់​ច្រករបៀង​ប្រាំពីរ​ឆ្ពោះ​ទៅ​ព្រដែ​នប្រទេស​វៀតណាម ។​

​បើ​តាម​ប្រភពពី់​អ្នកបើក​រថយន្ត​ដឹក​ឈើ​ទាំង​នោះ​មាន​ប្រសា​ស​ន៏​ថា ជា​របស់​លោក ឧកញ៉ា​ផ្កាយ​៣​ម្នាក់​នៅ​ក្រសួង​មហាផ្ទៃ​។​ជា​រៀងរាល់​យប់​នៅ​ពេល​រថយន្ត​ដឹក​ឈើប្រណិត​ចេញ​ព្រោងព្រាត​ម្តងៗ មាន​អ្នក​ចត​ឡាន​ចាំ​មើល​ផ្លូវ រត់ការ​ខ្វែងខ្វាត់  ហើយ​ថែមទាំង​មាន អ្នក​យក​ពត៌មាន​ទូរទស្សន៍​ល្បីៗ​ប្រចាំ​ខេត្ត​មណ្ឌល​គី​រី​ជួយ​នៅចាំ​កាង​មិនអោយ​អ្នក​សា​ពត៌មាន​ណា​មក​ថត​ផ្សាយ​រញ៉េរញ៉ៃ​ទៀតផង​។​ទង្វើរ​របស់​អ្ននក​យក​ព័តមាន​ឲ្យ​ទូររទស្សន៍៌​នោះ​ជា​បទបញ្ជា​អគ្គនាយក​ស្ថា​នី​ឬក៏​ជា​ទង្វើ​របស់​អ្នកយក​ព័ត៌មាន​ប្រចាំខេត្ត​មណ្ឌល​គី​រី​រូបនោះ​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី  បាន​ប្រាប់​អ្នក​សា​ពត៌មាន​យើង​ថា នៅក្នុង​ខេត្ត​នេះ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹកឈើ​នេះឡើយ អោយតែ​ឮឈ្មោះ លោក​ឧកញ៉ា​ផ្កាយ​៣​ម្នាក់​នោះ ។​

​ទស្សនៈ​មហាជន​បាន​លើកឡើងថា​បើ​នៅ​តែ​បែបនេះ​តើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល មាន​វិធានការ​យ៉ាងណា​ដែរ​?  ព្រោះ​ប្រជាពលរដ្ឋ​កំពុង​តែ​សំឡឹង​ចាំមើល​ចំណាត់ការ​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ​! ​បើ​ឈើប្រណិត ដឹក​តាម​ឡាន ទំនើប​ចេញ តាម​ច្រក ប្រាំពីរ ស្រុក ពេជ្រា​ដា​ ​ច្រករបៀង ប្រាំពីរ​ជាប់​នឹង ទឹកជ្រោះ ប៊ូ​ស្រា ក្នុងស្រុក ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី កំពុង ដឹកឈើ ប្រណិត ចេញទៅ ស្រុក​យួន តាម​ប្រភេទ ឡាន​ឡង់​គ្រីស័រ​ជាច្រើន​គ្រឿង កំពុង​តែ​ដំណើ​ការ​បាន​ដោយ​រលូន​បែបនេះ​។ ទោះបីថា មានការ ប្ដេជ្ញាចិត្ត ពី​ស្នងការ នគរបាល ខេត្ត​មណ្ឌលគិរី ដែល​ឡើង​ថ្មី នៅ​ចំពោះ មុខ​នាយ ឧត្ដម សេនី​យ ៍អគ្គស្នងការ នគរបាល ជាតិ​ថា នឹង​បង្ក្រាប បទល្មើស ព្រៃឈើ មិន​ឲ្យ​កើត មាន​តទៅ ទៀត​ក្ដី ប៉ុន្តែ​បើ​ជា ឈើ​របស់ មេ​ជា​ទៅ វិញ​នោះ តើ​លោក ស្នងការ មានលទ្ធភាព អ្វី​ទៅ បង្ក្រាប បាន​នោះ ។​

​ពិតជា មិន​ធម្មតា នោះទេ សម្រាប់ អ្នករកស៊ី ឈើ​ខ្លះ ដែល​គ្មាន អំណាច​តែង ទទួលរង​នូវ ការបង្ក្រាប ប៉ុន្តែ​សម្រាប់ មេ​ជា​វិញ គឺ​គាត់​រកស៊ី ឈើ​រហូត ឡើង​តំណែង ពី​ពាក់ ផ្កាយ​ពីរ មក​ផ្កាយ​បី ខ្សែ​ធំ​មហា​មេឃ តើ​លោក​ស្នងការ ខេត្ត​មណ្ឌលគិរី ដែល​ឡើង​ថ្មី ហា៑ន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ខាង​ដែរឬទេ​?៕

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.