សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​បែកធ្លាយ​ភាពមិនប្រក្រតី​នៅ​កន្លែង​ធ្វើ​លិខិតឆ្លងដែន​ក្រសួងមហាផ្ទៃ​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ដាក់​ការ​ស៊ើបអង្កេត​!

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ធ្វើ​លិខិតឆ្លងដែន​ស្នើ​សូម​ឲ្យ​ថ្នាក់ដឹកនាំ​កំពូលៗ មេត្តា​ជួយ​ចាត់ការ តាមដាន​ស្រាវជ្រាវ​មើល​អំពើពុករលួយ ដែល​ចាក់​ឬ​សគល់ យ៉ាងជ្រៅ នៅ​កន្លែង​ធ្វើ​ប៉ាស្ព័រ​នោះ​ផង ។​

​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក មាន​សាធារណជន តែង​បាន​នាំគ្នា និយាយ​រិះគន់​យ៉ាង​ធ្ងន់ៗ ឥត​មាន​ឈប់ឈ​រសោះ ទៅលើ​មេៗ​ប៉ូលិស នៅ​នាយកដ្ឋាន លិខិតឆ្លងដែន នៃ​ក្រសួង​មហាផ្ទៃ​ពោល​គឺ តាំងពី​សម័យ​លោក សួស អង្គា​រិ៍ នៅ​ធ្វើជា​ប្រធាន នាយកដ្ឋាន​លិខិតឆ្លងដែន​ដែល​ជា​កន្លែង​ខ្លាញ់​នេះ រហូត​ចូលមក​ដល់ សម័យ​លោក វុ​ធ ផល្លី ឡើង​ធ្វើ ជា​ប្រធាន​នាយកដ្ឋាន​បន្ត ។ បច្ចុប្បន្ន​កៅអី​ខ្លាញ់ ជា​ប្រធាន​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួង​មហាផ្ទៃ​នេះ ត្រូវបាន​ថ្នាក់លើ តែងតាំង​ទៅ​ឲ្យ​លោក ព្រហ្ម ចាន់​សុខា ជា​អ្នក​អង្គុយ​កាន់កាប់ ក្ដោប​ក្ដាប់​ជំនួស​លោក វុ​ធ ផល្លី ។​

​ប្រភព​ពី​មន្ត្រីប៉ូលិស​មួយចំនួន បាន​និយាយថា កៅអី​ខ្លាញ់​ជា​ប្រធាន នាយកដ្ឋាន​លិខិតឆ្លងដែន  ក្រសួង​មហាផ្ទៃ​នោះ មិនមែន​មន្ត្រី​ណា​ចង់​បាន គឺ​អាច​ទទួលបាន ដូច​ប្រាថ្នា​នោះទេ​។ បានសេចក្ដីថា កៅអី​ខ្លាញ់​នោះ លុះត្រាតែ​ជា​មនុស្ស​ខ្សែ​មេ​កំពូលៗ ទើប​អាច​មាន​វាសនា ដោយសារ​ហេតុ​ថា នាយកដ្ឋាន​លិខិតឆ្លងដែន ជា​នាយកដ្ឋាន​មួយ ដែល​អាច​ធ្វើឲ្យ​មេៗ (​ប្រធាន​-​អនុប្រធាន​) រក​លុយ​កាក់​ធ្វើ​មានបាន យ៉ាង​ត្រជាក់ចិត្ត នៅក្នុង​ចំណោម នាយកដ្ឋាន​ជាច្រើន នៅ​ក្រសួង​មហាផ្ទៃ ។​

​ក្នុងការ​ប្រមូលយក ផលប្រយោជន៍​បុគ្គល និង​បក្ខពួក​ច្រើនឡើងៗ ខណៈ​ដែល​លោក ព្រហ្ម ចាន់​សុខា ទើបតែ​បាន​ធ្វើ​ការងារ​បាន តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន បន្ត​ពី​លោកវុធ​ផល្លី ។​

​យោង​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​លិខិតឆ្លងដែន​កាលពី​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​បានឲ្យដឹង​ថា​នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន​មាន​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​លិខិតឆ្លងដែន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ចុងខែ​មេសា​និង​ដើម​ខែ​ឧសភា​ឆ្នាំ​២០១៨​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ធ្វើ​លិខិត​ឆ្លងដែន​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​២០០០-៣០០០​នាក់​។​

​ប្រភព​បាន​បន្តថា នៅ​កន្លែង​ធ្វើ​លិខិតឆ្លងដែន​មាន​ភាពមិនប្រក្រតី​ជាច្រើន​គួរអោយកត់សំគាល់​នឹង​ហួសចិត្ត​មាន​ក្រុមប៉ូលិស​នៅ​ទីនោះ​មក​ធ្វើជា​អ្នកគួគ​ជេ​ខ្លះ​ស្លៀកឯ​ក​ស្ថាន​ខ្លះ​ឯក​ស្ថាន​ស៊ីវិល​ប្រជែង​គ្នារ​កមូ​យ​ខ្វាត់ខ្វែង​រក​អ្នក​មក​ធ្វើ​លិខិតឆ្លងដែន ។​

​ប្រភព​បាន​បន្ត​ឲ្យ​ថា បើ​អ្នក​ទៅ​ធ្វើ​លិខិតឆ្លងដែន​មិន​ទាក់ទង​ក្រុមប៉ូលិស​គួក​ជេ​នៅ​ទីនោះ ច្បាស់​ជា​យ៉ាប់​ហើយ ដូចជា​ការដាក់​លេខ​រៀង ក៏​មិន​តុល្យភាព​នោះដែរ បើ​អ្នក​ចាយលុយ​ធូរ មិនបាច់ចាំ​លេខ​រៀង​នោះទេ គឺ​លោក​ប៉ូលិស​ដឹក​ដៃ​យក​ចូល​ធ្វើ​បាន​ឆាប់​មិនបាច់ចាំ​លេខ​រៀង​នោះទេ​? បើ​អ្នក​មិន​ចាយលុយ ចាំ​លេខ​រៀង ចូល​ថត​ស្អុយ​ញើស​ស្អុយ​ក្លៀក​ច្បាស់​ជា​យ៉ាប់​ហើយ​។​

​ប្រភព​បន្តថា ការ​ធ្វើ​លិខិតឆ្លងដែន ត្រូវបាន​គេ​កំណត់​ជា ២ ប្រភេទ​ខុសគ្នា គឺ​ប្រភេទ​ធម្មតា (​ធ្វើ​យូរ ទើបបាន​) និង​ប្រភេទ​មិន​ធម្មតា (​ធ្វើ​លឿន បាន​រហ័ស​ទាន់​ចិត្ត​) ដែល​ជា​ទម្លាប់​កន្លងមក ប្រភេទ​ធម្មតា ចំណាយ​លុយ​ចាប់ពី ១២៥​ដុល្លារ​ទៅ ១៣០​ដុល្លារ ត្រូវ​រង់ចាំ​រយៈពេល​ពី ៤៥​ថ្ងៃ ទៅ ៦០​ថ្ងៃ ហើយ​បើ​ហ៊ាន​ចំណាយ ១៩០​ដុល្លារ ត្រូវ​រង់ចាំ​រយៈពេល ១​ខែ ទើបបាន​។ ចំណែកឯ ប្រភេទ​មិនធម្មតា​វិញ បើ​អ្នក​ធ្វើ​ប៉ាស្ព័រ ចង់​បាន​លឿន​ពី ១​សប្ដាហ៍ ទៅ ១០​ថ្ងៃ ត្រូវ​ចំណាយ​លុយ​ពី ២៨០​ដុល្លារ​ទៅ ៣០០​ដុល្លារ​. តែ​បើ​ហ៊ាន​ចាយ​លុយ​ពី ៤០០​ដុល្លារ ទៅ ៦០០​ដុល្លារ​.​អាចនឹងទទួល​ប៉ាស្ព័រ ក្នុង​រយៈពេល​ពី ៣​ថ្ងៃ ទៅ ១​សប្ដាហ៍​ប៉ុណ្ណោះ ។ ក្នុងនោះ ប៉ាស្ព័រ​អាចធ្វើ​បាន​ភ្លាម​ពី ១​ថ្ងៃ ទៅ ៣​ថ្ងៃ (​ដែល​គេ​យោង​ទៅលើ​ថា  ជា​អ្នក​ជម្ងឺ​ត្រូវ​ចេញ ទៅ​សង្គ្រោះ​ព្យាបាល​បន្ទាន់ នៅ​ឯ​បរទេស ឬ​មាន​ភាពចាំបាច់​ណាមួយ​ជា​ដើម​នោះ ) មិនដឹង​ត្រូវគេ​កំណត់ ឱ្យ​បង់លុយ​ប៉ុន្មាន​នោះ​ឡើយ ។​

​ការកំណត់​ធ្វើ​ប៉ាស្ព័រ មាន​ប្រភេទ​ធម្មតា (​យូរ​) និង​ប្រភេទ​មិន​ធម្មតា (​ឆាប់​) បែបនេះ ត្រូវ​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា ជា​ការបង្កើតឲ្យមាន អំពើពុករលួយ ចាក់​ឬ​សគល់​យ៉ាងជ្រៅ នៅក្នុង​នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ តាំងពី​សម័យ​លោក សួស អង្គា​រិ៍ មក​ដល់​សម័យ​លោក វុ​ធ ផល្លី និង​សម័យ​លោក ព្រហ្ម ចាន់​សុខា បន្ត​ធ្វើ​ជា​ប្រធាន  នាយកដ្ឋាន​នេះ​ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិន​ត្រូវ​មើលរំលង​នោះឡើយ​។​

​ប្រជាពលរដ្ឋ បាន​និយាយថា លោក ព្រហ្ម ចាន់​សុខា ឲ្យ​ឡើង ធ្វើជា​ប្រធាន នាយកដ្ឋាន លិខិតឆ្លងដែន ក្រសួងមហាផ្ទៃ ការបង្ហាញ​ឡើង​ឲ្យឃើញ នូវ​អំពើ​ពុករលួយ បក្ខពួកនិយម ក្រុម​គ្រួសារនិយម សាច់ញ្ញាតិ​និយម​.​ដែល​ជា​វប្បធម៌​មិនល្អ គួរឲ្យ​ស្អប់ខ្ពើម​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ។ ពួកគាត់ (​ប្រជាពលរដ្ឋ​) បាន​សំណូមពរ សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ គួរ​ដាក់​ការស៊ើបអង្កេត​ករណី​នេះ​ផង​ទាន ។​

​ព​ក់ពន្ធ័​ករណី​ខាងលើ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការបកស្រាយ​ពី​លោក ព្រហ្ម ចាន់​សុខា ប្រធាន​នាយកដ្ឋាន​លិខិត​ឆ្លង និង​អ្នក​ពាក់​ពន្ធ័​បាន​ទេ នៅ​ថ្ងៃ​ទី​១២​ឧសភា​នេះ ។ យើងខ្ញុំ​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ​រាល់​ម៉ោង​ធ្វើការ ៕

 

passppp

m180514a2 m180514a3 m180514a1 m180514a5 m180514a4

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.