សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

កីឡាករ ជើងខ្លាំង លោក Manny Pacquiao នឹងជួប​ប្រកួត​សងសឹក​លោក Timothy Bradley ថ្ងៃ ១២ នេះ

កីឡាករ ជើងខ្លាំង សញ្ជាតិ​ហ្វីលីពីន លោក Manny Pacquiao នៅខែ​មេសា​ខាង​មុខ នឹងជួប​ជាមួយ​ដៃគូ ប្រកួត ស្បែក ខ្មៅម្តង​ទៀត គឺ លោក Timothy Bradley ដែលជា​ការ​ផ្គូផ្គង​ឡើង​វិញ បន្ទាប់ពី Pacquiao  បាន​វាយ​ឈ្នះ កីឡាករ Brandon Rios កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៣។

ការប្រកួតសងសឹកលើកទីពីរនេះ នឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃទី១២ខែមេសា ឆ្នាំ២០១៤ នៅឡាសវេហ្គាស សហ រដ្ឋអាមេរិក។

កាលពី ការប្រកួតក្នុងឆ្នាំ២០១២ ការសម្រេចរបស់អាជ្ញាកណ្តាលឲ្យ Timothy Bradley  ឈ្នះដោយពិន្ទុ ហាក់ដូច ជា មានភាពចម្រូង ចម្រាស់ ដែលទស្សនិកជនមិននឹកស្មានដល់។

កាលពីខែធ្នូ ឆ្នាំ២០១២ លោក Pacquiao ត្រូវបានអ្នកប្រដាល់ម៉ិកស៊ិក លោក Manuel Marquez វាយឲ្យសន្លប់ ទឹក ទី ៦ នៅទីក្រុង Las Vegas ។

លោក Manny Pacquiao ជាអ្នកប្រដាល់សំណព្វចិត្តក្នុងទ្វីបអាស៊ី អាយុ៣៤ឆ្នាំ មានកំណត់ត្រាប្រកួត ៦២ដង ដោយ ឈ្នះ៥៥ ស្មើ២ និងចាញ់៥ ហើយក្នុងនោះ លោកផ្ដួលគូប្រកួតឲ្យសន្លប់ ៣៨ដង។

ចំណែក លោក Timothy Bradley  អាយុ៣១ឆ្នាំ មានកំណត់ត្រាប្រកួត៣១ដង ឈ្នះ៣១ដង មិនដែលចាញ់ មិន ដែល ស្មើ និងវាយគូ ប្រកួតឲ្យសន្លប់ចំនួន១២ដង ។

ការប្រកួតសងសឹករបស់ ម៉ានី ប៉ាគីអៅ នៅថ្ងៃទី ១២ ខែមេសា ខាងមុខនេះ ទស្សនិកជន ដែលចូលចិត្ត តាមដាន វិស័យ កីឡាប្រដាល់ មិនទាន់ហ៊ានទស្សទាយថា កីឡាករណាជាអ្នកឈ្នះ នោះទេ មានតែរង់ចាំតាម ដាន ទាំង អស់ គ្នា ៕

boxing1_320a

Filed in: កីឡា, ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Proudly designed by Theme Junkie.