សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

របាំ​ប្រជាប្រិយ​ខ្មែរ​ក្នុង​រដូវចូល​ឆ្នាំថ្មី ដើម្បី​បួងសួង​សុំ​សេចក្តី​សុខ

ភ្នំពេញ : ត្រុដិ គឺជារបាំ ប្រជាប្រិយ ខ្មែរ មួយប្រភេទ ដែលភាគច្រើន គេនិយមសម្តែង ក្នុងរដូវចូលឆ្នាំថ្មី ប្រពៃណី ខ្មែរ ដើម្បីបួងសួង សុំ សេចក្តីសុខ ក៏ដូចជា ដេញនូវឧបទ្រពចង្រៃពីឆ្នាំចាស់ និងនាំសិរីសួស្តីក្នុងឆ្នាំថ្មី។ មិនតែ ប៉ុណ្ណោះ របាំខ្មែរប្រភេទនេះ ក៏ត្រូវបានគ េនិយម លេង ដើម្បីបន់ស្រន់ សុំទឹកភ្លៀង ផងដែរ។

បើតាមការលើកឡើងប្រជាពលរដ្ឋខ្មែរតំណតរៀងមក បានអោយដឹងថា របាំត្រុដិ គឺជារបាំប្រជាប្រិយខ្មែរ មួយ ប្រ ភេទ ដែលតែងតែ និយមលេង គ្រប់កម្មវិធី តាមតម្រូវការ របស់មហាជនទូទៅ។ ប៉ុន្តែ របាំប្រភេទនេះ ច្រើនពេញ និយមលេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដើម្បីដេញឧបទ្រពចង្រៃ ពីឆ្នាំចាស់អោយអស់ និងនាំ សិរី សួស្តី ក្នុងឆ្នាំថ្មី។ មិនតែប៉ុណ្ណោះ របាំខ្មែរប្រភេទនេះ ក៏ត្រូវបាន គេនិយមលេង ដើម្បីបន់ស្រន់ សុំទឹកភ្លៀង ផងដែរ។

យោងតាមឯកសារ “ត្រុដិ” គឺជាពាក្យដើម មកពីភាសាសំស្ក្រឹត ដែលមានន័យថា “ផ្តាច់” ឬ “កាត់ផ្តាច់” ដែលគេភាគ ច្រើន ប្រើនៅ ពេល ចូលឆ្នាំថ្មី ដើម្បីផ្តាច់ចោល នូវឧបទ្រពចង្រៃ ផ្លាស់ចូលឆ្នាំថ្មី។ ទន្ទឹមនោះ កាលដើមឡើយ ជន ជាតិ “សំរ៉ែ” បានសម្តែង របាំ ត្រុដិ នេះ ដើម្បីថ្វាយព្រះរាជា នៅរៀងរាល់ពិធីបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះ ពរ សិរី មង្គល។ លុះតំណក្រោយមក ប្រជាជនខ្មែរ បានសម្តែង របាំនេះ សម្រាប់ប្រសិទ្ធសព្វសារធុការពរ ជូនដល់អ្នក ស្រុក ជាទូទៅ ក្នុងឱកាសចូលឆ្នាំថ្មី។

ពាក់ព័ន្ធទៅនឹងចំនួន នៃក្រុមរបាំត្រុដិ នៅរាជធានីភ្នំពេញ ត្រូវបានលោក ជុំ វុឌ្ឍី អះអាងថា មិនទាន់អាច កំណត់ ច្បាស់នៅឡើយទេ ដោយសារក្រុមរបាំត្រុដិ ដែលមកចុះបញ្ជី នៅក្រសួងមានចំនួនតិចតួច ប៉ុន្តែនៅពេល ចេញ សម្តែងម្តងៗ គឺមានចំនួនច្រើនទៅវិញ។

លោក បានបញ្ជាក់ថា ខាងមន្ទីរ គឺមានរបាំត្រុដិតែ ១ ក្រុម ប៉ុណ្ណោះ ដោយចែកចេញជា ២ វង់ គឺវង់តូច និងវង់ធំ អាស្រ័យទៅ តាម ការនិយម របស់មហាជន និងតាមចំនួនមនុស្ស ដែលត្រូវសម្តែង។ ហើយក្រុមរបាំត្រុដិរបស់ មន្ទីរ វប្បធម៌រាជធានី មិនទាន់មានគេ អញ្ជើញ អោយទៅសម្តែង នៅទីកន្លែងណាមួយនៅឡើយទេ ទាល់តែកៀក ពិធីចូលឆ្នាំ ទើបមាន។

បើតាមការលើកឡើង របស់លោក ជុំ វុឌ្ឍី ការសម្តែងរបាំត្រុដិ គឺតួសម្តែងចែកចេញជា ២ ក្រុមគឺ ក្រុមបុរសនិងក្រុម នារី។ ក្នុងនោះ អ្នកជួតក្រម៉ា ដោតស្លឹកឈើជុំវិញ ជ្រៀកស្លឹកចេក ព័ន្ធចង្កេះ ហើយស្លៀកប៉ឹង ដើរតួជាព្រានព្រៃ និងអ្នកពាក់ស្នែងប្រើស ទន្សោង ដើរតួជាសត្វប្រើស និងទន្សោង។ ក្រុមរាំស្ត្រី មានតួឯកចំនួន ២ នាក់ ស្លៀកចង ក្បិន ពាក់អាវពណ៌ ពាក់ម្កុដ ឬកញ្ចាំង ពាក់សង្វាមុខ លាបម្សៅ ដៃកាន់កន្ទុយក្ងោក។ តួនាង ឬ តួរង ស្លៀកពាក់ និងការតុបតែង ប្រហាក់ប្រហែលនឹងតួឯកដែរ តែប្លែកគ្នា ត្រង់ក្បាល ពាក់ របៃ។

ចំពោះឧបករណ៍សម្តែង មានដូចជា ៖ កញ្ឆារៈ , ចង្ក្រង់ដំបែ , ចង្ក្រង់រ៉ូង , ស្គរអារក្ស , ប៉ីពក , ទ្រអ៊ូ ទ្រសោ និង សន្ទួច។

សូមបញ្ជាក់ថា របាំត្រុដិ គឺជារបាំប្រពៃណីរបស់ខ្មែរ ដែលមានអាយុកាល ចំណាស់មួយ មានកំណើតពី មនុស្ស ជាន់ដើមមួយពួក ហៅ ថា “សំរ៉ែ” ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់ តាំងពីដែនដីនេះ មិនទាន់ទទួលអារ្យធម៌ ពីប្រទេសឥណ្ឌានៅឡើយ។ សព្វថ្ងៃ ជន ជាតិនេះ មានរស់នៅតិចតួច នៅក្នុងភូមិភាគខាងកើត បឹងទន្លេសាប ក្បែរ ខេត្តសៀមរាប ដែលជារាជធានីចាស់។

ចាប់ពីដើមសម័យអង្គរ រហូតមកដល់បច្ចុប្បន្ន របាំត្រុដិ បានរីកសាយភាយ និងមានប្រជាប្រិយភាព នៅទូទាំង ប្រទេស កម្ពុជា ៕

trod_01

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សិល្បៈ

Recent Posts

Proudly designed by Theme Junkie.