សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក ថង សាវុន​អភិបាលខេត្ត​និង​លោក​គឹម រស្មី មេ​ប៉េអឹម ទំនង​ជា​មេក្លោង​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ដឹក​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

ខេត្ត​រតនគិរី ៖ យោង​ប្រភព​ឈើ​ប្រណី​ខុស​ច្បាប់​យ៉ាង​តិច​ជិត​២០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃៗ ត្រូវបាន​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដែល​មាន​តួនាទី​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត នាំ​ចេញ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​បាន​យ៉ាង​រលូន ក្រោម​ក្រសែភ្នែក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជិត​១០០​នាក់​អង្គុយចាំ​រាប់​ក្បាល​ឡាន​យកលុយ​។​

​បើតាម​ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​នៅ​ខេត្ត​រតនគិរី​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប​អ្នកសារព័ត៌មាន​ដឹងថា់ មេ​ឈ្មួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​ដែល​មាន​តួនាទី​ជា​មន្ត្រី​អាវុធហត្ថ​រូបនេះ មានឈ្មោះ​ថា​ណុប ណាក់ ដែល​ជា​មនុស្ស​ជំនិត​របស់លោក គឹម រស្មី មេ​មញ្ជាការ​កងរាជអាវុធហត្ថ​ខេ​ត្ត​រតនគិរីដ៏​មានអំ​ណា​ច ដែលជា​ប្អូនថ្លៃ​របស់​លោកនាយ​ឧត្តមសេនីយ៍គន់ គីម ។​

​ប្រភព​បន្តថា​ឈើ​ប្រណីត​ខុស​ច្បាប់​ទាំងអស់​ក្នុង​ខេត្ត​រតនគិរី​ទាំងមូល រួម​ទាំង​ឈើ​ប្រណីត​មួយ​ចំនួន​ទៀត​ត្រូវ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ពី​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង និង​ខេត្ត​ម​ណ្ឌ​គិរី មក​កាន់​ខេត្ត​រតនគិរី រួច​លើក​ដាក់​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដែលមាន​បិទ​អក្សរ​A​ជា​សំគាល់ ដឹក​តាម​ផ្លូវជាតិ​៧៨A​នៅពេល​យប់ ហេ​ី​យ​នាំចេញ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​នៅមុន​ម៉ោង​៧​ព្រឹក ដោយមាន​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ចាំ​បើក​បា​រ៉ា​ស់​ឲ្យ​ឆ្លងដែន​។​

​តាម​បាន​បន្ត​ឲ្យដឹងថា លោក ណុប ណាក់ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត ដែល​ជា​កូនអុក​ដ៏​សំខាន់​របស់​លោក គឹម រស្មី និង​លោក ថង​សាវុន អភិបាលខេត្ត​រតនគិរី បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ​សាំ​យ៉ុង​មាន​បិទ​អក្សរ​A​យ៉ាងតិច​ពី​៥០​ទៅ​៨០​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​ឲ្យ​យួន ដែល​តាម​ការប៉ាន់ប្រមាណ​រាប់រយ​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃៗ​។​ការដែល​លោក​ណុប ណាក់ ហៅ​ណាក់ មាន​លទ្ធភាព​និង​ឥទ្ធិពល​អស្ចារ្យ​យ៉ាងនេះ គឺ​ទំនង​ណាស់​ថា​លោក​ថង សាវុន និង​លោក គឹម រស្មី គឺជា​មេក្លោង​នៃ​ការបើកឲ្យ​មាន​ការដឹ​ក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចេញពី​ខេត្ត​រតនគិរី ទៅ​លក់​ស្រុក​យួន​។​

​តាម​ការ​ទំលាយ​ឲ្យដឹង​ពី​មន្ត្រី​ច្រកទ្វារព្រំដែន​អូរយ៉ាដាវ ឲ្យដឹងថា​លោក កង សារឿន​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អូរយ៉ាដាវ និង​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍ កំពុង​ចាប់ផ្តេីម​មាន​ទំនាស់​គ្នា​ជា​បណ្តើៗ​ហេ​ី​យ ទាក់ទង​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន រឿង​បើកទ្វារ​ឲ្យ​រថយន្ត​ដឹក​ឈើ​ឆ្លងដែន​នេះ ។

​លោក កង សារឿ​ន ដោយ​អាង​ខ្លួន​ថា ជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារ ក្តាប់​រួម​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ស្រវា​ទាញ​ប្រយោជន៍​ច្រេី​ន​ជាងគេ ដោយ​អាង​ខ្លួន​ថា​ជា​តំណាង​មុខ​ឲ្យ​អភិបាលខេត្ត មាន​សិទ្ធិ​បញ្ជា​លើ​គ្រប់​មន្ត្រី​ជំនាញ​។ ឯ​លោក អី​ុ ចំរើន ដោយ​អាង​ខ្លួន​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ ក្រោម​អំណាច​អគ្គនាយកដ្ឋាន​របស់​ក្រសួងមហាផ្ទៃ បានទាមទារ​ឲ្យមាន​ការបែងចែក​ប្រយោជន៍ ឲ្យបាន​ស្មើភាព​គ្នា​ព្រោះ​គាត់​ក៏​រក​ចំណូល​ឲ្យ​មេ​ដែរ​។​

​តាម​មន្ត្រី​ច្រកទ្វារ​ដដែល​បន្ថែមថា កន្លង​មក​អ្នកព័ត៌មាន​នាំគ្នា​ធ្វើ​ការរិះគន់​តែ​មន្ត្រី​នៅ​ច្រកទ្វារ តែ​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ដាក់​កុងត្រូល​ជាង​៣០​កន្លែង​តាម​ដងផ្លូវ និង​មាន​មន្ត្រី ចំនួន​៧២​នាក់​អង្គុយចាំ​រាប់​ក្បាន​ឡាន​យកលុយ​ដែរនោះ ម៉េច​មិន​រិះគន់​ផង​ទៅ នេះ​មិន​រាប់បញ្ចូល​ក្រុម​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មេី​ស​ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង​។​

​ក្រុម​អ្នកឃ្លាំមើល​ព្រៃឈើ​បាន​លើ​ឡើង​ថា បើសិនជា​លោក ថង វុន គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី និង​លោក​គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​ក្រុម​គណៈកម្មការ​ជាតិ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិន​ហ៊ាន​បង្ក្រាប​ជំនួញ​ឈើ​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ឈ្មោះ ណុប ណាក់​ហៅ​ណាក់​នេះ​ទេ​! ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​និង​ខេត្ត​ផ្សេង​ទៀត​និង​វិនាស​សាប​សូន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​មិន​ខាន​។​

​លើស​នេះ​ទៅទៀត ការ​មិន​បង្ក្រាប​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់ នៅក្នុង​ខេត្ត​រតនគិរី​នេះ ក៏​មិន​ខុស​អី​ពី​ការ​ទុក​ឱកាស​ឲ្យ​លោក​ណុប ណាក់ ជា​មេ​ឈ្មួញ ប្រមាថ បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ ដូចជា​ការលើកឡេីង​របស់​សម្តេច​ថា “​អា​រឿង​កាប់បំផ្លាញ​ព្រៃឈើ​នេះ ដូច​កាប់​ក្បាល​លោក​អ៊ីចឹង​”
​ករណី​ខាងលើ​នេះ​សារព័ត៌មាន​យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​រ​ភាគី​ពាក់ព័ន្ធ​បាន​ទេ​នៅ​ពេល​នេះ​៕

hskmts woodr13 woodr14 woodr15 woodr12 woodr1

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, ស្រាវជ្រាវ​តាមដាន​សង្គម

Recent Posts

Proudly designed by Theme Junkie.