សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

សព​វីរៈ​ទាហាន​មួក​ខៀវ​កម្ពុជា​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល​ក​ប្រទេស​កម្ពុជា​ហើយ​

ភ្នំពេញ​៖​នៅ​យប់​ថ្ងៃទី​២១​ខែ​ឧសភា​ន្នាំ​២០១៧​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទទួល​សព​ទាហាន​មួក​ខៀវ​កម្ពុជា​ចំនួន​៤ រូប ដែល​ត្រូវ បាន​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​អាហ្វ្រិក​កណ្តាល​នៅថ្ងៃនេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ក្រោយ​ពី​ពិធី​សាសនា និង​ពិធី​ទទួល​សព​ជា​ផ្លូវការ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ សព​វីរៈ​ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប ត្រូវបាន​រៀបចំ​ដឹក​ទៅកាន់​លំនៅឋាន​របស់​សព​រៀងៗ ខ្លួន ដែល​ស្ថិត នៅ រាជធានី​ភ្នំពេញ (១) ខេត្ត​ពោធិ៍សាត់​(១) ខេត្តសៀមរាប (១) និង​ខេត្ត​ស្វាយរៀង (១)​។ ពិធី​ដង្ហែរ​សព នេះ​គឺ​អម​ដោយ​កម្លាំង​អាវុធហត្ថ​ជាច្រើន​នាក់ និង​កម្លាំង​នគរបាល​ឈរ​យាម តាមផ្លូវ​បណ្ដាក់​គ្នា​ផង​ដែរ​។​

​នៅក្នុង​ពិធី​ទទួល​សព​យប់​នេះ គឺ​មាន​ការរៀបចំ​ជា​ក្បូន​ត្រែទ័ព ដោយ​ក្រសួង​ការពារជាតិ ដើម្បី​ផ្តល់ កិត្តិយស​ទទួល​អោយ​សក្តិសម​ទៅនឹង​ការលះបង់​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ព​យើង​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​បុព្វហេតុ​ថែរក្សា​សន្តិភាព​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​ដែល​កំពុង​មាន សង្គ្រាម​។

​មុន​នឹង​អញ្ជើញ​ទទួល និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​សព​វីរ​ទាហាន​ទាំង​៤​រូប សម្តេ​តេជោ ហ៊ុន សែន ៀ និង​បាន​សំដែង​នូវ​ក្តីសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការ បាត់បង់​វីរ​ទាហាន​ដ៏​ឆ្នើម​របស់​កម្ពុជា​។

​សូមបញ្ជាក់​ថា ទាហាន​មួក​ខៀវ​កម្ពុជា​៤​រូប​គឺ​បាន​ពលី​ជីវិត​នៅ​ប្រទេស​អា​ហ្រិ្វ​ក​កណ្តាល ក្នុងពេល បំពេញ​បេស​ក​ជាមួយ​អង្គការ​សហប្រជាជាតិ (UN) កាលពី​យប់​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៧ ក្នុងនោះ​រួមមាន​: ១)​ពលបាលឯក (​ឋានន្តរស័ក្ត​ពិតប្រាក​ដ អនុសេនីយ៍ទោ​) អ៊ឹម សំ បុគ្គលិក​បើកបរ ប៊ុលដូស៊ែ​រ​, ២)​អនុសេនីយ៍ត្រី ស៊ាន នរិន្ទ (​ព្រិន្ទបាលទោ​) ជំនួយ​ការត្រួតពិនិត្យ​គុណភាព​, ៣) ពលបាលឯក មុំ តុលា (​ព្រិន្ទបាលទោ​) ជំនួយការ​បើកបរ​អេស្ការ​វ៉ាទ័រ និង ៤) អនុសេនីយ៍ត្រី ម៉ៅ អេង (​អនុសេនីយ៍ឯក​) បុគ្គលិក​ពេទ្យ​។​

​កម្ពុជា​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ និង​សូម​វិញ្ញាណក្ខន្ត​នៃ​សព​បាន​ចាប់បដិសន្ឋិ នៅ​ថា​ន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

img20170522mm1-(1) img20170522mm1-(5) img20170522mm1-(7) img20170522mm1-(6) img20170522mm1-(4) img20170522mm1-(3) img20170522mm1-(2)

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.