សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

លោក​គុណ​ញឹម​អគ្គនាយកដ្ឋាន​គយ​កម្ពុ​ជា​ដឹកនាំ​គណៈប្រតិភូ​គយ​ចូលរួម​កិច្ចប្រជុំ អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៦ នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​

ឥណ្ឌូនេស៊ី​៖ ក្នុង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​ឧ​សាភា ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​គយ​ចូលរួម​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៦ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើ​ក​ទី​២៦ បាន​ប្រារព្ធ​បើក​ដោយ​លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រី ហិរញ្ញវត្ថុ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​មាន​ការចូលរួម​ពី​អគ្គនាយក​គយ​អាស៊ាន​ទាំង ១០​ប្រទេស និង​មន្ត្រី​លេខាធិការដ្ឋាន អាស៊ាន​ផងដែរ​។​

​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៦ លោក គុណ ញឹម បាន​ថ្លែង​សុន្ទរកថា​ដោយ​លើកឡើង​ពី​សមិទ្ធផល ជាច្រើន​ដែល​កិច្ចប្រជុំ​អគ្គនាយក​គយ អាស៊ាន​បាន​សម្រេច​ក្នុងអំឡុងពេល​កម្ពុជា ជា​ប្រធាន​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​ឆ្នាំ​២០១៦-២០១៧ រួមមាន (១). ការបញ្ចប់​តារាង​នាមវលី​ពន្ធគយ​អាស៊ាន​ឆ្នាំ​២០១៧, (២). ការចុះហត្ថលេខា​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់ ច្រកទ្វារ​ព្រំដែន​ឆ្លងកាត់​ដោយ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​, (៣). ការអនុម័ត​លើ​ផែនការ​គោលដៅ​ទូលំទូលាយ របស់​រដ្ឋបាល​គយ​អាស៊ាន ឆ្នាំ​២០១៦-២០២៥ និង (៤). ការបញ្ចប់​ការអភិវឌ្ឍ​សូចនាក​រ​គន្លឺះ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៦-២០២៥​។​

​លោក​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​គយ​អាស៊ាន​ទាំងអស់ ដែល​បាន​ផ្តល់​ការគាំទ្រ​និង កិច្ចសហការ​ល្អ​ក្នុងអំឡុងពេល​កម្ពុជា​ជា​ប្រធាន​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន និង​បាន​ផ្ទេរ​តួនាទី​ជា​ប្រធាន​កិច្ចប្រជុំ​អគ្គនាយក គយ​អាស៊ាន  ឲ្យទៅ​រដ្ឋបាលគយ​ឥណ្ឌូនេស៊ី ដើម្បី​ដឹកនាំ​បន្ត​សម្រាប់​ឆ្នាំ​២០១៧-២០១៨​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៦​។​

​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើ​ក​ទី​២៦ បានសម្រេច និង​ឯកភាព​លើ​ការងារ​មួយចំនួន​៖ (១). ពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​ការ អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គយ ២០១៦-២០២០ ដែល​អនុវត្ត​ដោយ​ក្រុមការងារ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​នីតិវិធី​គយ​, ក្រុម​ការងារ​អនុវត្ត​ច្បាប់​គយ និង​អនុលោមភាព និង​ក្រុម​ការងារ​កសាង​សមត្ថភាព​ចំណេះដឹង​គយ​, (២). អនុម័ត​លើ​លក្ខខណ្ឌ​ការងារ លក្ខខណ្ឌ​ការងារ​នៃ​ការចូលរួម​របស់​ផ្នែក​ឯកជន​ក្នុង​កិច្ចប្រជុំ​គយ​អាស៊ាន​, (៣). អនុម័ត​លើ​សូចនាក​រ​គន្លឺះ​សម្រាប់​អនុវត្ត​ផែនការ សកម្មភាព​យុទ្ធសាស្ត្រ ឆ្នាំ​២០១៦-២០២៥, (៤). ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ពន្លឿ​ននីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន ក្នុង​ការ​ផ្តល់​សច្ចាប័ន លើ​ពិធីសារ​ទី​៧ ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​ឆ្លងកាត់​។ ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៥ រួម​ទាំង​កម្ពុជា​បាន​ត្រូវបាន​ផ្តល់​សច្ចាប័ន លើ​ពិធីសារ​ទី​៧ និង​(៥) ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ពន្លឿ​ននីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន ក្នុង​ការចុះហត្ថលេខា​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វារ ព្រំដែន​ឆ្លងកាត់​។ ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៨ រួម​ទាំង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ទី​២​នេះ រួចហើយ​។​

​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើ​ក​ទី​២៦ ក៏​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ដោយឡែក​ពីគ្នា​ជាមួយ​គណៈប្រតិភូ​រដ្ឋបាល​គយ​ចិន ជប៉ុន កូរ៉េ និង​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រពាក់​ព័ន្ធ​នឹង​ការងា​រគយ និង​បាន​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​វិស័យ ឯកជន​សំខាន់ៗ​ចំនួន​ពីរ​រួមមាន​៖ ១-​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អាមេរិក និង​២-​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុប  ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​រវាង​រដ្ឋ​បាល​គយ និង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល ពាណិជ្ជកម្ម​។ ទន្ទឺមនេះ តំណាង​សមាគម​ធុរកិច្ច​ឥណ្ឌូនេស៊ី​ក៏​បាន​ធ្វើ​បទ​បង្ហាញ ដោយ​លើកឡើង​ពី​បញ្ហា ប្រឈម​ក្នុងការ​ធ្វើ​ធុរកិច្ច និង​បាន​ស្នើសុំ​ឲ្យ​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន  ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​។​

​ឆ្លៀត​ឱកាស​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើ​ក​ទី​២៦​នេះ គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ចិន​ដឹកនាំ​ដោយ​លោក Zou Zhiwu អនុរដ្ឋមន្ត្រី​រដ្ឋបាល​គយ​ចិន​។​

​ក្នុងជំនួប​ទ្វេភាគី​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​លើ​ចំណុច​សំខាន់​មួយចំនួន​រួមមាន​៖ គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វេទិកា តំបន់​និង​ពិភពលោក​, សិក្សា​ពី​លទ្ធភាព​នៃ​ការរៀបចំ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិកា​រគ​យ រវាង​ប្រទេស​ទាំង​ពីរ និង​ការគាំទ្រ​អនុវត្ត​គំនិត​ផ្តួចផ្តើម “One Belt One Road”​។​

​ទន្ទឹមនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ជប៉ុន ដឹកនាំ​ដោយ​លោក Mikio Kojikawa អគ្គនាយក​គយ​ជប៉ុន​។ ភាគី​ជប៉ុន​បាន​ឯកភាព​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​គម្រោង ជំនួយ​គាំទ្រ​ការអភិវឌ្ឍន៍​និង​អនុវត្ត​ប្រព័ន្ធ​បញ្ជរ តែ​មួយ​ជាតិ​កម្ពុជា​។ ទន្ទឹមនេះ ភាគី​កម្ពុជា​បាន​ស្នើ​ឲ្យ​ភាគី​ជប៉ុន ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​ជំនួយ​ដើម្បី​ពង្រឹងសមត្ថភាព នាវាចរ​គយ​កម្ពុជា​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​ប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋបាល​គយ​ថៃ ដឹកនាំ​ដោយ​លោក Kulit Sombatsiri អគ្គនាយក​គយ​ថៃ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​ជួយ​គ្នា ទៅវិញទៅមក​ក្នុង​ការទប់ស្កាត់ បទល្មើស​គយ​ឆ្លងដែន​រវាង​ប្រទេស​ទាំង​ពីរ​។​

​លើសពីនេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​ប្រជុំ​ទ្វេភាគី​ជាមួយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុប ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហការ​រវាង​រដ្ឋ​បាល​គយ​កម្ពុជា​-​វិស័យ​ឯកជន​៕

img20170519mk1-(1) img20170519mk1-(7) 120img20170519mk1-(6)
Filed in: អន្តរជាតិ

Recent Posts

Proudly designed by Theme Junkie.