សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​សំណុំបែបបទ​និង​ឯកសារ​ពាក់​ពន្ធ័​រួចហើយ បើ​ម្បី​បញ្ចូល​ក្រុង​បី​បន្ថែម​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក នៅ​ខែ​មិថុនា​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​ទេសចរណ៍ រួម​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​សេនាធិការ បាន​រៀបចំ​សំណុំបែបបទ និង​ឯកសារ​ពាក់ព័ន្ធ​រួចហើយ ដើម្បី​ស្នើ​ទៅ​អង្គការ​យូណេស្កូ សុំ​ដាក់​ក្រុង​បាត់ដំបង ក្រុង​ក្រចេះ និង​ក្រុង​កំពត បញ្ចូល​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​ទី​២ បន្ទាប់​ពី​ក្រុង​សៀមរាប​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​រសៀល​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៧​នេះ ក្រោម​អធិបតីភាព ឯកឧត្តម​ថោង ខុន ដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង ជា​ប្រធាន​គណកម្មការ​អន្រ​ក្រសួង​ដើម្បី​រៀបចំស​ន្នុ​ិ​សិទ  ឯកឧត្តម​ទិត ចន្ថា រដ្ឋលេខា​ការធិការ​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ និង​សន្និសីទ​អន្តរជាតិ ស្ដី​ពី​កិច្ចសន្ទនា​ក្នុង​ក្របខណ្ឌ​អាស៊ី (ACD) និង​សន្និសិទ្ធ​អន្តរជាតិ​ស្តីពី​ទេសច​រណ៍​និង​ទីក្រុង​បិតិកភណ្ឌ នៅ​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​ទី​១០-១៥ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដែល​នឹង​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​ក្នុង​ក្រប​ខណ្ឌ ACD ដែល​មាន​ជាង​៣០​ប្រទេស​។​

​ឯកឧត្តម ទិត ចន្ថា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌​វិចិត្ររ​សិល្ប​បាន​ឯកភាព​គ្នា​រើសយក​ក្រុង​បាត់ដំបង ក្រុង​ក្រចេះ និង​ក្រុង​កំពត ដែល​យើង​ចាត់ទុកថា ជា​ទីក្រុង​បេតិកភណ្ឌ​សំខាន់ៗ ដែល​ជា​គោលដៅ​ទេសចរណ៍​បិិក​ភណ្ឌ​លំដាប់​ទី​២  (secondary tourist destination)​បន្ទាប់​ពី​ក្រុង​សៀមរាប​នោះ ដើម្បី​ស្នើ​ដាក់បញ្ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិក​ភណ្ឌិ​ពិភពលោក របស់​អង្គការ​យូណេស្កូ ដើម្បី​ឲ្យមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ និង​ផ្សព្វផ្សាយ​ទៅ​សកលលោក​ថា ទីក្រុង​ទាំង​៣​នេះ ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក សំដៅ​ទាក់ទាញ​ទេសចរ និង​អ្នកវិនិយោគ​នានា ឲ្យចូល​រួម​អភិរក្ស​និង​អភិវឌ្ឍ​ទីក្រុង​ទាំងនោះ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បន្តថា កម្ពុជា​នឹង​យក​ឱកាស​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ ស្ដី​ពី​កិច្ចសន្ទនា​ក្នុង​ក្របខណ្ឌ​អាស៊ី (ACD) នេះ ធ្វើ​សន្និសីទ​មួយ ស្ដីពី​ទេសចរណ៍​និង​ទីក្រុង​បេតិកភណ្ឌ ដើម្បី​ផ្សព្វផ្សាយ​ទៅ​អន្តរជាតិ​ថា ទីក្រុង​បេតិកភណ្ឌ​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ ព្រមទាំង​ជំរុញ​ឲ្យ​ទីក្រុង​ទាំងនោះ ក្លាយជា​ទីក្រុង​ដែល​មាន​ការយកចិត្តទុកដាក់​ខ្ពស់​។​

​កត្តា​ពិសេស ដែល​នាំឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា សើ្ន​សុំ​បញ្ចូល​ក្រុង​បាត់ដំបង ក្រុង​ក្រចេះ និង​ក្រុង​កំពត​នេះ ដាក់​ជា​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​នេះ ដោយសារ​ទីក្រុង​ទាំងនេះ សម្បូរ​ទៅដោយ​សំណង់​អគារ និង​ផ្ទះ​បុរាណៗ​ជាច្រើន ពិសេស​សម័យ​អាណានិគមនិយម​បារាំង និង​សម្បត្តិ​បេតិកភណ្ឌ​ចំណាស់ៗ ដ៏​សន្ធឹកសន្ធាប់​ទៀត ដែល​មាន​សក្ដានុពល​ខ្ពស់ ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ និង​ទាមទារ​ឲ្យមាន​ការថែរក្សា​អភិរក្សជា​ចាំបាច់​។​

​សូមជម្រាបថា សំណុំបែបបទ និង​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នានា ត្រូវបាន​ក្រុម​ការងារ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ទេសចរណ៍ ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត រៀបចំ​ទុក​មុន​រួចជាស្រេច​ហើយ រងចាំ​កិច្ចប្រជុំ​នៅ​ខេត្ត​សៀមរាប នា​ពេល​ខាង​មុខ​នោះ​មក​ដល់ ភាគី​កម្ពុជា​នឹងដាក់​ពិភាក្សា​ជាមួយ​បណ្ដា​ប្រទេស ក្នុង​ក្របខណ្ឌ ACD និង​សម្រេច​លទ្ធផល​តែ​ម្ដង​៕

thong-khon

Filed in: ដំណឹង​ក្នុងស្រុក, ព័ត៌មានជាតិ

Recent Posts

Proudly designed by Theme Junkie.