ការប្រកួតរវាងកីឡាករទាំងពីរជាការប្រដាល់ប្រចាំសតវត្សរ៍មួយ ក្រោយពីមានការផ្គូរផ្គងអស់រយៈពេលជាង៥ឆ្នាំ។ ការប្រកួតនេះធ្វើឡើងនៅLas Vagas សហរដ្ឋអាមេរិក។
ខ្សែក្រវ៉ាត់ចំនួនបីត្រូវបានដាក់សម្រាប់ការប្រដាល់នេះ ដែលខ្សែក្រវ៉ាត់ចំនួនពីរមកពីFloyd គឺWBA, WBC និង WBO welterweightមកពីPacquiao។
ក្រោយពីការប្រកួត១២ទឹក អាជ្ញាកណ្តាលបានប្រកាសថាពិន្ទុរបស់កីឡាករទាំងពីរ គឺ១១៨-១១០, ១១៦-១១២ និង១១៦-១១២ ដែលបានទៅកីឡាករFloyd។ Manny Pacquiao បានសម្រុកវាយនៅលើសង្វៀន តែFloydព្យាយាមគេច និងរកកន្លែងវាយបក។ ការប្រកួតនេះ Floydបានបម្លាស់ទីច្រើននៅលើសង្វៀន ដើម្បីគេចពីការវាយរបស់កីឡាករManny។
នៅទីបំផុត កីឡាករអាមេរិកFloyd Mayweather នៅថ្ងៃអាទិត្យទី ៣ ខែឪសភា ឆ្នាំ ២០១៥ នេះ បានផ្តួលកីឡាករហ្វីលីពីនManny Pacquiao ដោយឈ្នះពិន្ទុដោយឯកច្ឆ័ន ដែលធ្វើឲ្យលោកនៅតែអាចរក្សាកំណត់ត្រាមិនដែលចាញ់ដដែល។
ក្រោយពីការប្រកួត កីឡាករManny Pacquiaoបាននិយាយថាលោកគិតលោកឈ្នះការប្រកួតនេះ ដោយសារFloydមិនបានវាយអ្វីច្រើននោះទេ។
ចំណែកកីឡាករ Floyd វិញប្រកួតបាន៤៧ដង ឈ្នះទាំងអស់ ហើយបានផ្ដួលគូប្រកួតឲ្យសន្លប់បាន២៦ដង។ ប្រកួតលើកចុងក្រោយ កីឡាករ Floydបានផ្ដួលកីឡាករសញ្ជាតិអាហ្សង់ទីនMarcos Maidana។ ចំណែកMany Pacquiao អាយុ៣៦ឆ្នាំ និងកីឡាករ Floyd Mayweather អាយុ៣៨ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាកីឡាករខ្លាំងបំផុតសម្រាប់សម័យកាលរបស់ពួកគេ។ កីឡាករPacquiao ធ្លាប់ប្រកួតឈ្នះ៥៧ដង ចាញ់៥ដង និងស្មើ២ដង ហើយប្រកួតលើកចុងក្រោយឈ្នះ កីឡាករAlgerie ៕