សូម​ស្វាគមន៍​ ឯកឧត្តម លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «កម្ពុជាស្ថាបនា ធវី | KSN TV Online»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 088 64 85 007 !
0

​ការប្រកួត​កីឡា​ប្រដាល់​លំដាប់​ពិភពលោក រវាង Pacquiao និង Floyd

ពេលវេលា​ដែល​ប្រិយមិត្ត​រង់ចាំ​ទស្សនា​ការប្រកួត​កីឡាប្រដាល់​លំដាប់​ពិ​ភ​ពេលា​ក និង​មកដល់​ក្នុង​ពេល​ឆាប់​នេះហើយ ។ កីឡាករ​ប្រដាល់​ហ្វីលីពីន Many Pacquiao នឹង​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​មិន​ដែល​ចាញ់​សញ្ជាតិ​អាមេរិក លោក Floyd Mayweather  នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា សប្ដាហ៍​ក្រោយ នៅលើ​សង្វៀន MGM Grand Hotel ក្នុង​ទីក្រុង Las Vagas សហរដ្ឋអាមេរិក ។​

​កីឡាករ Many Pacquiao អាយុ​៣៦​ឆ្នាំ និង​កីឡាករ Floyd Mayweather អាយុ​៣៨​ឆ្នាំ ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ខ្លាំង​បំផុត​សម្រាប់​សម័យកាល​របស់​ពួកគេ ។ ការជួប​គ្នា​លើក​ទី​១​រវាង​ជើង​ខ្លាំង​ទាំងពីរ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ការប្រកួត​ប្រចាំ​សតវត្ស ។

​កីឡាករ Pacquiao ធ្លាប់​ប្រកួត​ឈ្នះ​៥៧​ដង ចាញ់​៥​ដង និង​ស្មើ​២​ដង ហើយ​ប្រកួត​លើកចុងក្រោយ​ឈ្នះ កីឡាករ​Algerie​។ ចំណែក​កីឡាករ Floyd វិញ​ប្រកួត​បាន​៤៧​ដង ឈ្នះ​ទាំងអស់ ហើយ​បាន​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​២៦​ដង​។ ប្រកួត​លើកចុងក្រោយ កីឡាករ Floyd បាន​ផ្ដួល​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន​Marcos Maidana ៕

 

many_floy

Filed in: កីឡា

Recent Posts

Proudly designed by Theme Junkie.